សិស្សចំណេះទូទៅពីថ្នាក់ទី៤ ដល់ទី១២
ចំនួន ១១.៧៩៧នាក់ បានធ្វើទស្សនកិច្ចសិក្សា ៤កន្លែង នៅរាជធានីភ្នំពេញ
ក្នុងខែមិថុនានេះ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី១២ សរុប ១១.៧៩៧នាក់ (មួយម៉ឺន មួយពាន់ ប្រាំពីររយកៅសិបប្រាំពីរនាក់) នៅទីតាំងប្រវត្តិសាស្រ្តសំខាន់ៗ រួមមាន ៖- ដំណើរទស្សនកិច្ចសិក្សានេះ ជាផ្នែកមួយ នៃកម្មវិធីសិក្សាបន្ថែមរបស់សាលា ប៊ែលធី អន្តរជាតិ និងមានគោលបំណងឲ្យសិស្សានុសិស្សដែលជាយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ សាមគ្គីគ្នាជាធ្លុងមួយនៅគ្រប់កាលៈទេសៈ និងបានស្គាល់ពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងក្នុងសម័យអង្គរ និងតាមសម័យកាលនីមួយៗ ព្រមទាំងស្គាល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់ដែលបានកើតឡើងចំពោះ ប្រជាជនកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលជាយុគសម័យដ៏ខ្មៅងងឹត បានបំផ្លាញប្រទេសជាតិស្ទើររលាយសាបសូន្យ និងសម្លាប់ប្រជាជនអស់រាប់លាននាក់ថែមទៀតផង។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាតាមកន្លែងនីមួយៗមក សាលាក៏បានតម្រូវឱ្យសិស្សានុសិស្ស សរសេររបាយការណ៍ទុកជាឯកសារ ក្នុងន័យពង្រឹង ពង្រីកចំណេះដឹងបន្ថែមទៀត ដើម្បីទទួលបាននូវគុណភាពសិក្សារបស់សិស្សឱ្យសមស្របទៅនឹងបាវចនា របស់សាលា ប៊ែលធី អន្តរជាតិ។
|
![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________