សិស្សភាសាអង់គ្លេសទូទៅពី Level 4 ដល់ Level 12
ចំនួន ៣.៥២៣នាក់ បានធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីដ្ឋាននានា
ក្នុងខែមិថុនានេះ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចាប់ពី Level 4 ដល់ Level 12 សរុប ៣.៥២៣នាក់ (បីពាន់ ប្រាំរយម្ភៃបីនាក់) នៅទីតាំងប្រវត្តិសាស្រ្តសំខាន់ៗ រួមមាន៖ ដំណើរទស្សនកិច្ចសិក្សានេះ ជាផ្នែកមួយ នៃកម្មវិធីសិក្សាបន្ថែមរបស់សាលា ប៊ែលធី អន្តរជាតិ និងមានគោលបំណងឲ្យសិស្សានុសិស្សដែលជាយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ សាមគ្គីគ្នាជាធ្លុងមួយនៅគ្រប់កាលៈទេសៈ និងបានស្គាល់ពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងក្នុងសម័យអង្គរ និងតាមសម័យកាលនីមួយៗ ព្រមទាំងស្គាល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់ដែលបានកើតឡើងចំពោះ ប្រជាជនកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលជាយុគសម័យដ៏ខ្មៅងងឹត បានបំផ្លាញប្រទេសជាតិស្ទើររលាយសាបសូន្យ និងសម្លាប់ប្រជាជនអស់រាប់លាននាក់ថែមទៀតផង។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាតាមកន្លែងនីមួយៗមក សាលាក៏បានតម្រូវឱ្យសិស្សានុសិស្សសរសេរ របាយការណ៍ជាភាសាអង់គ្លេសទុកជាឯកសារ ក្នុងន័យពង្រឹង ពង្រីកចំណេះដឹងបន្ថែមទៀត ដើម្បីទទួលបាននូវគុណភាពសិក្សារបស់សិស្សឱ្យសមស្របទៅនឹងបាវចនា របស់សាលា ប៊ែលធី អន្តរជាតិ។
|
![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________