សាលា ប៊ែលធី ប្រារព្ធពិធីជប់លៀងអបអរសាទរ
ការបញ្ចប់ការសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៤-២០១៥
ជំនាន់ទី១០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា
កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ សាលា ប៊ែលធីអន្តរជាតិ បានរៀបចំឡើងនូវកម្មវិធីដ៏អស្ចារ្យមួយមានឈ្មោះថា Senior Prom G12 Lasting Memories 2015 សម្រាប់សិស្សានុសិស្សមកពីគ្រប់សាខាទាំងអស់ ដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ក្រោមអធិបតីភាព របស់ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង លោកជំទាវ។ ថ្លែងនៅក្នុងកម្មវិធីនោះ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុបទទួលបន្ទុកផ្នែកសាលាប៊ែលធី អន្តរជាតិ បានបង្ហាញនូវមតិស្វាគមន៍ប្រកបដោយភាពរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់សិស្សានុសិស្ស រួមទាំងលោកគ្រូអ្នកគ្រូប្រមាណ៣០០នាក់ ដែលបានចូលរួមផ្តល់កិត្តិយសយ៉ាងអ៊ឹកធឹក។ ការបង្កើតកម្មវិធីនេះផងដែរ គឺដើម្បីរក្សានូវចំណងមិត្តភាព និងភាតរភាពរវាងសិស្ស និងសិស្ស សិស្ស និងគ្រូ ក៏ដូចជាមួយ ថ្នាក់ដឹកនាំ ក្នុងគោលបំណងរំលឹកឡើងវិញ និងចងក្រងនូវអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបាន នៅក្នុងវ័យសិក្សារយៈពេល ១២ឆ្នាំនេះ។ នេះជាលើកទីមួយដែលថ្នាក់ដឹកនាំសាលា ប៊ែលធី អន្តរជាតិ រៀបចំឡើងនូវកម្មវិធីដ៏អស្ចារ្យនេះឡើងប្រកបដោយប្រណិតភាព និងសម្រិតសម្រាំងបំផុត ធ្វើអោយអ្នកចូលរួមទាំងអស់មានការភ្ញាក់ផ្អើលរួមជាមួយការបញ្ចេញទេពកោសល្យផ្នែកសិល្បៈរបស់សិស្សសាលា ប៊ែលធី អន្តរជាតិ ហើយមានការចូលរួមសម្តែងពីក្រុម DJ ដ៏ល្បីឈ្មោះផងដែរ ដែលនេះបានញ៉ាំងកម្មវិធីឲ្យរិតតែវិសេសថែមទៀត។ ថ្នាក់ដឹកនាំសាលាបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងមានបំណងបន្តរៀបចំកម្មវិធីនេះឡើង ជារៀងរាល់ឆ្នាំសម្រាប់សិស្សថ្នាក់បាក់ឌុបជំនាន់ក្រោយៗទៀត ដើម្បីលើកទឹកចិត្ត និងរឹតចំណងមិត្តភាពរបស់ពួកគាត់អោយកាន់តែរឹងមាំថែមទៀត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានកោតសរសើរដល់ សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបញ្ចប់ការសិក្សាទុតិយភូមិនាពេលនេះ។ ឯកឧត្តម ក៏បានជូនពរដល់ សិស្សានុសិស្ស ថ្នាក់ទី១២ទាំងអស់ ឲ្យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥នេះ គ្រប់ៗគ្នា ដើម្បីបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាបន្តទៀត។ ជាមួយនឹងបទពិសោធន៍លើការអប់រំទាំងភាសាខ្មែរ និងអង់គ្លេសជាង ១ទសវត្ស សាលា ប៊ែលធី អន្តរជាតិ បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ដែលនាពេលបច្ចុប្បន្នមានសាខារហូតដល់ទៅ១៥ សាខាក្នុងរាជធានីភ្នំពេញ និងមានសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិមួយ កម្ពស់ ១៥ជាន់ គឺជាសាកលវិទ្យាល័យកម្រិតអន្តរជាតិ ដោយផ្តោតលើមហាវិទ្យាល័យទាំង ៤គឺ ១- គ្រប់គ្រងពាណិជ្ជកម្ម ២- អប់រំភាសាអង់គ្លេស ៣- សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ និង៤- ទេសចរណ៍ និងបដិសណ្ឋារកិច្ច នឹងបើកបវេសនកាលលើកទី១ ចូលរៀនថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៥។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________