អបអរសាទរ លោក ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុប
និងសាកលវិទ្យាធិការរង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលពានរង្វាន់
សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន ដែលប្រព្រឹត្តទៅ
នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៥ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការរង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង លោក ឆេង សារ៉ាន់ ប្រធានការិយាល័យ យុវជន នៃក្រសួងអប់រំយុវជន និងកីឡា រួមជាមួយនិងយុវជនកម្ពុជា ៤នាក់ផ្សេងទៀត បានអញ្ជើញចូលរួមកម្មវិធីប្រគល់ពានរង្វាន់ សហគ្រិនវ័យក្មេងរបស់អាស៊ានបូក៣ ដែលប្រារព្ធឡើងនៅទីក្រុង ហូជីមិញ ប្រទេស វៀតណាម និង មានការចូលរួមពីសហគ្រិនវ័យក្មេងចំនួន១៣រូប ដែលមកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដែលជាដៃគូរសហប្រត្តិការទាំង៣ រួមមាន ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងបានធ្វើបទបង្ហាញ ស្តីពីការទទួលស្គាល់នៃការចូលរួមចំណែករបស់ខ្លួន ក្នុងការអភិវឌ្ឍនៅក្នុងតំបន់ប្រកបដោយចេរភាព។ វេទិកាពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ានបូក៣នេះ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិយុវជន វៀតណាម សម្ព័ន្ធយុវជនកុម្មុនិស្តហូជីមិញ និងសហព័ន្ធយុវជនវៀតណាម និងមានការចូលរួមពី ពាណិជ្ជករវ័យក្មេង ចំនួន ៦៥នាក់ មកពីប្រទេសសមាជិកអាស៊ានបូក៣ ។ ជាការពិតណាស់ ដើម្បីទទួលបានពានរង្វាន់នេះ បេក្ខជន ត្រូវតែជាផ្នែកមួយ នៃស្ថាបនិករបស់អាជីវកម្ម វ័យក្មេង ឬ ជាម្ចាស់អាជីវកម្មផ្ទាល់ ដែលអាចបង្កើតការងារដល់ប្រជាជនក្នុងតំបន់ ការអប់រំ ការថែរក្សាសុខភាព ឬសេវាសង្គមផ្សេងៗ ។ អ្នកស្រី ហ្វាម ថីហ្វឿងជី អនុប្រធានសហព័ន្ធយុវជន វៀតណាម បានអោយដឹងថា ការផ្តល់ពានរង្វាន់នេះ មានគោលបំណងលើកកម្ពស់ស្មារតីសហគ្រិនវ័យក្មេង ដោយផ្តោតជាសំខាន់ លើការជំរុញសហគមន៍ និងកាអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅក្នុងការប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយ កម្មវិធីនេះ ក៏មានគោលដៅសំខាន់ផងដែរ ក្នុងការបង្កើន ការប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក ក្នុងរង្វង់អាជីវកម្ម នៃសហគ្រិនវ័យក្មេង ទាំងនៅក្នុងតំបន់អាស៊ាន និងអាស៊ានបូក៣ ដូច្នេះកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថេរភាព ទាំងក្នុងប្រទេសជាតិនីមួយៗ ក្នុងតំបន់ និងលើពិភពលោក។
|
![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________