សិស្សភាសាអង់គ្លេសទូទៅ
ពីកម្រិត ៤ ដល់កម្រិត១២ ចំនួន ៥.២៨៨នាក់
បានធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីដ្ឋាននានា
ក្នុងខែកក្កដានេះ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចាប់ពី Level 4 ដល់ Level 12 សរុប ៥.២៨៨នាក់ (ប្រាំពាន់ ពីររយប៉ែតសិបប្រាំបីនាក់) នៅទីតាំងប្រវត្តិសាស្រ្តសំខាន់ៗ រួមមាន៖ - សិស្ស Level 4 និង Level 5 នៅព្រះបរមរាជវាំង - សិស្ស Level 6 នៅសារមន្ទីរជាតិ - សិស្ស Level 7 នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង - សិស្ស Level 8 នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក - សិស្ស Level 9 នៅរមណីដ្ឋាន ភ្នំតាម៉ៅ - សិស្ស Level 10 នៅរមណីដ្ឋាន ភ្នំព្រះរាជទ្រព្យ(ឧដុង្គ) - សិស្ស Level 11 នៅរមណីដ្ឋាន ភ្នំសន្ទុក - សិស្ស Level 12 នៅរមណីដ្ឋាន ប្រាសាទសម្បូរព្រៃគុក ដំណើរទស្សនកិច្ចសិក្សានេះ ជាផ្នែកមួយ នៃកម្មវិធីសិក្សាបន្ថែមរបស់សាលា ប៊ែលធី អន្តរជាតិ និងមានគោលបំណងឲ្យសិស្សានុសិស្សដែលជាយុវជនខ្មែរជំនាន់ក្រោយ ចេះស្រឡាញ់ជាតិមាតុភូមិ សាមគ្គីគ្នាជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ និងបានស្គាល់ពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងក្នុងសម័យអង្គរ និងតាមសម័យកាលនីមួយៗ ព្រមទាំងស្គាល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់ដែលបានកើតឡើងចំពោះ ប្រជាជនកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលជាយុគសម័យដ៏ខ្មៅងងឹត បានបំផ្លាញប្រទេសជាតិស្ទើររលាយសាបសូន្យ និងសម្លាប់ប្រជាជនអស់រាប់លាននាក់ថែមទៀតផង។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាតាមកន្លែងនីមួយៗមក សាលាក៏បានតម្រូវឱ្យសិស្សានុសិស្សសរសេរ របាយការណ៍ជាភាសាអង់គ្លេសទុកជាឯកសារ ក្នុងន័យពង្រឹង ពង្រីកចំណេះដឹងបន្ថែមទៀត ដើម្បីទទួលបាននូវគុណភាពសិក្សារបស់សិស្សឱ្យសមស្របទៅនឹងបាវចនារបស់ខ្លួនគឺ“គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌“។ |
![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_____________________________________________________________________________