Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ពាន​រង្វាន់​សហ​គ្រិន​វ័យ​ក្មេង (Young Success of the Entre-preneurship) វេ​ទិ​កា​ ពាន​រង្វាន់​សហ​គ្រិន​វ័យ​ក្មេង​អា​ស៊ាន​បូក​៣​ នេះ​ត្រូវ​បាន​ រៀប​ចំ​ដោយ ​គណៈ​កម្មា​ធិ​ការ​ជាតិ​យុ​វ​ជន​វៀត​ណាម សម្ព័ន្ធ​យុ​វ​ជន​កុម្មុ​និស្ត​ហូ​ជី​មិញ​ និង សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម  និង​មាន​ការ​ចូល​រួម​ពី​ពា​ណិ​ជ្ជ​ករ​វ័យ​ក្មេង​ចំ​នួន​ ៦៥​នាក់​ មក​ពី​ប្រ​ទេស​ស​មា​ជិក​អា​ស៊ាន​+​៣ ។

លោក​ លី​ ណា​វុឌ្ឍ អគ្គ​នា​យក​រង​ ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​អញ្ជើញ​ចូល​រួម​កម្ម​វិ​ធី​សហ​គ្រិន​វ័យ​ក្មេង  របស់​អា​ស៊ាន​បូក​៣ ​ដែល​ប្រា​រព្ធ​ឡើង​នៅ​ទី​ក្រុង​ ហូ​ជី​មិញ​ ប្រ​ទេស​ វៀត​ណាមនិង  មាន​ការ​ចូល​រួម​ពី​ស​ហ​គ្រិន​វ័យ​ក្មេង​ចំ​នួន​១៣​រូប​ មក​ពី​បណ្តា​ប្រ​ទេស​ជា​ស​មា​ជិក​ អា​ស៊ាន​ទាំង​១០  និង​ប្រ​ទេស​ដែល​ជា​ដៃ​គូរ​ស​ហ​ប្រ​ត្តិ​ការ​ទាំង​៣ ​រួម​មាន ប្រទេស​ ចិន  ជប៉ុន និង​កូ​រ៉េ​ខាង​ត្បូង​ ព្រម​ទាំង​បាន​ធ្វើ​បទ​បង្ហាញ​ ស្តី​ពី​ការ​ទ​ទួល ​ស្គាល់​នៃ​ ការ​ចូល​រួម​ចំ​ណែក​របស់​ខ្លួន​ក្នុង​ការ​អភិ​វឌ្ឍ​នៅ​ក្នុង​តំ​បន់​ប្រ​កប​ដោយ​ចេរ​ភាព​។

ជា​ការ​ពិត​ណាស់​ ដើម្បី​ទ​ទួល​បាន​ពាន​រង្វាន់​នេះ  បេក្ខ​ជន​ត្រូវ​តែ​ជា​ផ្នែក​មួយ ​នៃ​ស្ថាប​និក​របស់​អា​ជីវ​កម្ម​ វ័យ​ក្មេង   ឬ​ជា​ម្ចាស់​អា​ជីវ​កម្ម​ផ្ទាល់​ ដែល​អាច​ង្កើត​ ការ​ងារ​ដល់​ប្រ​ជា​ជន​ក្នុង​តំ​បន់  ការ​អប់​រំ  ការ​ថែ​រក្សា​សុខ​ភាព​ ឬ  សេ​វា​សង្គម​ផ្សេងៗ​ ។

អ្នក​ស្រី​ ហ្វាម​ ថី​ហ្វឿង​ជី អនុ​ប្រ​ធាន​សហ​ព័ន្ធ​យុ​វ​ជន​វៀត​ណាម  បាន​ឱ្យ​ ដឹង​ថា​ ការ​ផ្តល់​ពាន​រង្វាន់​នេះ  មាន​គោល​បំ​ណង​លើក​កម្ពស់​ស្មា​រតី​ស​ហ​គ្រិន​វ័យ​ក្មេង​ ដោយ​ផ្តោត​ជា​សំ​ខាន់​លើ​ការ​ជំ​រុញ​ស​ហ​គមន៍  និង​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ ចេរ​ភាព  នៅ​ក្នុង​ការ​ប្រ​តិ​បត្តិ​ការ​អា​ជីវ​កម្ម​របស់​ខ្លួន​ ហើយ​កម្ម​វិ​ធី​នេះ​ក៏​មាន​គោល​ ដៅ​សំ​ខាន់​ផង​ដែរ​ក្នុង​ការ​បង្កើន​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​រង្វង់​ អា​ជីវ​កម្ម​ នៃ​សហ​គ្រិន​វ័យ​ក្មេង​ទាំង​នៅ​ក្នុង​តំ​បន់​អា​ស៊ាន   និង​អា​ស៊ាន​បូក​៣​ ដូច្នេះ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ  និង​ការ​ចែក​រំ​លែក​បទ​ពិ​សោធន៍​នេះ​ ពិត​ជា​មាន​សារ​សំ​ខាន់​ណាស់​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចេរ​ភាព​ ទាំង​ក្នុង​ប្រ​ទេស​ជាតិ​ នី​មួយៗ​ក្នុង​តំ​បន់​ និង​លើ​ពិ​ភព​លោក​។




Free counters!

 

 

 

យើងមាន ភ្ញៀវ 21 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1793374