Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

សិស្ស-និស្សិត ២៦៧០នាក់ ចូលរួម

បោះជំរំជាអន្តរជាតិនៅកម្ពុជា លើកទី៧

អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​អន្តរ​ជាតិ​ (IYF)​ បាន​ស​ហ​ការ​ជា​មួយ ​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា និង សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ រៀប​ចំ​បោះ​ជំ​រំ​អន្តរ​ជាតិ​ (World Camp) នៅ​កម្ពុជា​ ដោយ​មាន​សិស្ស​-​និ​ស្សិត​ ចូល​រួម​ ចំ​នួន​ ២៦៧០​នាក់​។ ការ​បោះ​ជំ​រំ​នេះ ​ក្រោម​អ​ធិប​តី​ភាព​ ឯក​ឧ​ត្តម​ ស៊ាន បូ​រ៉ាត រដ្ឋ​លេ​ខា​ធិ​ការ​ និង​ជា​ តំ​ណាង​ឯក​ឧ​ត្តម​បណ្ឌិត​ ហង់ ជួន ​ណា​រ៉ុន​ រដ្ឋ​មន្រ្តី​ក្រ​សួង​អប់​រំ ​យុវ​ជន​ និង​កី​ឡា ​ប្រ​ធាន​បទ​ស្ដី​ពី​ “​ការ​អប់​រំ​ចិត្ត​យុវ​ជន​ឲ្យ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ប្រ​កប​ដោយ​សី​ល​ធម៌​ និង គុណ​ធម៌​” ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៧​-​២៩​ ខែ​មី​នា ​ឆ្នាំ​២០១៧ នៅ​សាល​ម​ហោ​ស្រព​កោះ​ពេជ្រ​ ​កម្ម​វិ​ធី​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំ​ណង​ អប់​រំ​ចិត្ត​យុវ​ជន​ឲ្យ​ប្រ​ព្រឹត្ត​តែ​អំ​ពើ​ល្អ​ និង​ក្លាយ​ខ្លួន​ជា​អ្នក​ដឹក​នាំ​នា​ពេល​អ​នា​គត​ ប្រ​កប​ដោយ​សី​ល​ធម៌​ និង គុណ​ធម៌​។​ ការ​បោះ​ជំ​រំ​នេះ ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​វា​គ្មិន​ល្បីៗ​ រួម​មាន​ ឯក​ឧត្តម​បណ្ឌិត​ បាក់ អុក​ស៊ូ​ ស្ថាប​និក​អង្គ​ការ​សម្ព័ន្ធ​យុ​វ​ជន​អន្តរ​ជាតិ​ លើ​ប្រ​ធាន​បទ​ “​ការ​អប់​រំ​ចិត្ត​” ​ឯក​ឧ​ត្តម​ ហ៊ុន ម៉ា​នី​ ប្រ​ធាន​ស​ហ​ភាព​សហ​ព័ន្ធ​យុ​វ​ជន​កម្ពុជា​ លើ​ប្រ​ធាន​បទ​ “​ភាព​ជា​គំ​រូ​របស់​យុវ​ជន​ក្នុង​សង្គម​កម្ពុជា​” និង ឯក​ឧត្តម​ សាយ សំ​អាល់​ រដ្ឋ​មន្ត្រី​ក្រ​សួង​បរិ​ស្ថាន​ លើ​ប្រ​ធាន​បទ​ “​ការ​កែ​ទម្រង់​វិ​ស័យ​បរិ​ស្ថាន​នៅ​កម្ពុជា​"

ក្នុង​ពិ​ធី​បើក ​ឯក​ឧ​ត្តម​ ស៊ាន បូ​រ៉ាត បាន​មាន​ប្រ​សា​សន៍​ថា ​ក្នុង​នាម​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា​ សូម​កោត​សរ​សើរ និង ថ្លែង​អំ​ណរ​គុណ​ ចំ​ពោះ​ឯក​ឧត្តម​បណ្ឌិត​ បាក់ ​អុក​ស៊ូ​ ស្ថាប​និក​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​អន្តរ​ជាតិ​ មក​ពី​ប្រ​ទេស​កូ​រ៉េ និង​ឯក​ឧត្តម​ លី ឆេង សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​បាន​សហ​ការ​រៀប​ចំ​កម្ម​វិ​ធី​ដ៏​មាន​សារៈ​សំ​ខាន់​នេះ​ឡើង​ ដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​ការ​អប់​រំ​ចិត្ត​ និង ចំ​ណេះ​ដឹង​ទូ​ទៅ ​ជូន​ដល់​យុវ​ជន​នៅ​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ និង ធ្វើ​ជា​យុវ​ជន​គំ​រូ​នៅ​ក្នុង​សង្គម​។

ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​បណ្ឌិត​ បាក់ អុក​ស៊ូ ​គ្រូ​ជំ​នាញ​ផ្នែក​អប់​រំ​ចិត្ត​ បាន​មាន​ប្រ​សា​សន៍​ថា​ ការ​អប់​រំ​ស្មារ​តី និង​ចិត្ត​គំ​និត​ ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​សម្រាប់​យុវ​ជន​កម្ពុជា​ ដើម្បី​យល់​ពី​អត្ថ​ន័យ​ពិត​នៃ​ជី​វិត​ ចេះ​ផ្លាស់​ប្តូរ​ផ្នត់​គំ​និ​ត រៀន​ទ​ទួល​យក​នូវ​គំ​និត​របស់​អ្នក​ដ​ទៃ​ និង​ បើក​ចិត្ត​ឲ្យ​ទូ​លាយ​ក្នុង​ការ​ទំ​នាក់​ទំ​នង​ ដើម្បី​រស់​នៅ​ចុះ​សម្រុង​ក្នុង​សង្គម​។

នា​ព្រឹក​ថ្ងៃ​បន្ទាប់​ ឯក​ឧត្តម​ សាយ ​សំ​អាល់ ​រដ្ឋ​មន្រ្តី​ក្រ​សួង​បរិ​ស្ថាន​ បាន​មាន​ប្រ​សា​សន៍​ថា ​បរិ​ស្ថាន​ គឺ​ជា​ជី​វិត​របស់​យើង​ ហើយ​ការ​ចូល​រួម​សំ​អាត​ និង​ថែ​រក្សា​បរិ​ស្ថាន ​គឺ​ជា​ភារ​កិច្ច​របស់​យើង​ទាំង​អស់​គ្នា​ មិន​មែន​ជា​ការ​ទ​ទួល​ខុស​ត្រូវ​របស់​ក្រ​សួង​តែឯង​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ គឺ​ចាំ​បាច់​បំ​ផុត​ត្រូវ​មាន​ការ​ចូល​រួម​ពី​ប្រ​ជា​ជន​គ្រប់​រូប​ ជា​ពិ​សេស​ប្អូនៗ​ជា​យុ​វ​ជន​។ កន្លង​មក​ ក្រ​សួង​បរិ​ស្ថាន​បាន​ធ្វើ​កំ​ណែ​ទម្រង់​ជា​ច្រើន​ តាម​រយៈ​ការ​ធ្វើ​ទំ​នើប​កម្ម​ និង​បាន​ប្រ​គល់​ភារ​កិច្ច​ជូន​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ​ដើម្បី​រៀប​ចំ​ និង ដោះ​ស្រាយ​បញ្ហា​បរិ​ស្ថាន​នៅ​តាម​ខេត្ត​រៀងៗ​ខ្លួន​ ប្រ​កប​ដោយ​ការ​ទ​ទួល​ខុស​ត្រូវ​ និង​ប្រ​សិទ្ធ​ភាព​ខ្ពស់​

ជា​មួយ​គ្នា​នោះ​ដែរ​ នា​ព្រឹក​ថ្ងៃ​ចុង​ក្រោយ ​ឯក​ឧ​ត្តម ហ៊ុន ម៉ា​នី ប្រ​ធាន​ស​ហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ បាន​ផ្តល់​កិ​ត្តិ​យស ​ធ្វើ​បទ​បង្ហាញ​ ដោយ​មាន​ប្រ​សាសន៍​សង្កត់​ធ្ងន់​ថា ​ដើម្បី​ក្លាយ​ខ្លួន​ជា​យុវ​ជន​គំ​រូ​ក្នុង​សង្គម​ យុវ​ជន​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ត​ស៊ូ​រៀន​សូត្រ​ និង ហ៊ាន​លះ​បង់​គ្រប់​បែប​យ៉ាង​ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​ជូន​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ប្រ​ជា​ជន​គ្រប់​រូប​មាន​ការ​ចង​ចាំ​នូវ​វី​រ​ភាព​គ្រប់​ពេល​វេ​លា​ ដូច​ជា​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ​ព្រះ​នាង​ឥន្រ្ទ​ទេ​វី​ ព្រះ​ប​រម​រតន​កោដ្ឋ​ សម្តេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត ​ជា​ដើម​។ ​ឯក​ឧ​ត្តម​ ក៏​បាន​មាន​ប្រ​សា​សន៍​បន្ថែម​ទៀត​ថា ​បច្ចុប្ប​ន្ន​នេះ ​យើង​ក៏​មាន​កី​ឡា​កា​រិ​នី​ ស៊ន សៀវ​ម៉ី​ ជា​កី​ឡា​កា​រិ​នី​គំ​រូ​ដែល​ទ​ទួល​បាន​មេ​ដាយ​មាស​ និង យុវ​ជន​គំ​រូ​ផ្សេងៗ​ទៀត​ជា​ច្រើន​។ ​ពិ​សេស​ជាង​នេះ​ទៅ​ទៀត​ សម្តេច​អគ្គ​ម​ហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ គឺ​ជា​វី​រ​ជន​គំ​រូ​មួយ​រូប​របស់​កម្ពុជា ដែល សម្តេច​អគ្គ​ម​ហា​សេ​នា​បតី​តេ​ជោ ​បាន​លះ​បង់​នូវ​យុវ​ភាព​ចូល​រួម​ត​ស៊ូ​ក្នុង​ជួរ​កង​ទ័ព​ ដើម្បី​រំ​ដោះ​ជី​វិត​ប្រ​ជា​ជន​កម្ពុជា​ឲ្យ​បាន​រួច​ផុត​ពី​របប​ប្រ​ល័យ​ពូជ​សា​សន៍​ ប៉ុល ពត និង​បាន​ក​សាង​ឡើង​វិញ​នូវ​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​របស់​សង្គម​ជាតិ ​ដែល​បាន​ខ្ទេច​ខ្ទាំ​ដោយ​សារ​សង្គ្រាម​ ព្រម​ទាំង​បាន​លះ​បង់​គ្រប់​បែប​យ៉ាង​ ដើម្បី​បង្រួប​បង្រួម​ជាតិ ​តាម​គោល​ន​យោ​បាយ ឈ្នះ ឈ្នះ និង ក​សាង​បាន​នូវ​ឯក​ភាព​ជាតិ ​ស្ថិរ​ភាព​ន​យោ​បាយ និង សន្តិ​ភាព​ពេញ​លេញ​ជូន​ប្រ​ជា​ជន​ ដែល​នាំ​ឲ្យ​សេដ្ឋ​កិច្ច​ជាតិ​មាន​ការ​រីក​ចម្រើន​ និង មាន​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​។

ការ​បោះ​ជំ​រំ​អន្តរ​ជាតិ (World Camp) លើក​ទី​៧ ​នេះ​បាន​បិទ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែ​មី​នា ​ឆ្នាំ​២០១៧​ ប្រ​កប​ដោយ​លទ្ធ​ផល​ផ្លែ​ផ្កា​ និង​ជោគ​ជ័យ​ជា​ទី​មោ​ទនៈ​ក្រៃ​លែង​។













___________________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

27/01/2024:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាទុតិយភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ១២ ជំនាន់ទី១៨ (ក្រុមទី១) 13/01/2024:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ (ក្រុមទី៣)
30/12/2023:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ (ក្រុមទី២) 23/12/2023:ប៊ែលធីគ្រុប រៀបចំសន្និបាត បុកសរុបលទ្ធផល ការងារឆ្នាំចាស់ ២០២៣​ និងល់កទិសដៅ អនុវត្ត ឆ្នាំ២០២៤
16/12/2023:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ 25/11/2023:សាលាប៊ែលធី អន្តរជាតិ បានរៀបចំ ពិធីប្រកាសទទួលស្គាល និង បញ្ជូលក្រុមប្រឹក្សា យុវជន និង កុមារ ប្រចសាខា
04/11/2023:កម្មវិធីប្រគល់ វិញ្ញា​បនបត្រ​ថ្នាក់ទី៦ ​ជំនាន់ទី១៨ ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ២៨៨៤នាក់ 30/09/2023:កម្មវិធីប្រគល់ សញ្ញា​បត្រ​ភាសា​អង់​គ្លេស​ប៊ែលធី​ ជូន​ដល់​សិស្ស​​ភា​សា​ អង់​គ្លេស​​កម្រិត​ទី​១២​ ជំនាន់​ទី​៦៤​ ដល់​ទី​៦៨
30/09/2023:កម្មវិធី ប្រគល់វិញ្ញា បនបត្រជូនដល់ សិក្សានុសិស្សភាសា អង់គ្លេស Preschool 6 ជំនាន់ ៦៦, ៦៧ ចំនួន ៨៤០នាក់ 01/04/2023:សិស្សប៊ែលធីថ្នាក់ទី១២ ជនាន់ទី១៧ ចំនួន ១,៧៦៩នាក់ ទទួលសញ្ញាបត្ រមធ្យមសិក្សាទុតិយភូមិ ប៊ែលធី
24/03/2023:សិស្សប៊ែលធី និទ្ទេស A ៦៧រូប ចែករំលែក បទពិសោធន័ ដល់សិស្សថ្នាក់ទី ១២ 28/02/2023:សិស្សប៊ែលធី ថ្នាក់ទី៩ ជំនាន់ទី១៧ សរុបចំនួន ៣១៣២នាក់ ទទួលសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ប៊ែលធី
02/11/2022:សិស្ស​ប៊ែល​ធី​និទ្ទេស​ A​ ៩៩​រូប​ ចែក​រំ​លែក​បទ​ពិ​សោធន៍​ដល់​សិស្ស​ថ្នាក់​ទី​១២ 22/10/2022:សិស្ស​ប៊ែល​ធី ​ភា​សា​អង់​គ្លេស​ទូ​ទៅ ​កម្រិត​​១២ ជំ​នា​ន់​ទី​៥៣​ ដល់​ ៦​៣
08/10/2022:សិស្សប៊ែលធី ទី១២ ចំនួន ១,៥០៧​ នាក់ ទទួលសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ប៊ែលធី 03/09/2022:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​២២ (សាខារង្វង់មូលកួរស្រូវ)­­ សម្ពោធជាផ្លូវការ
21/08/2022:ដំណើរកម្សាន្ដ សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ ទៅកាន់ខេត្តសៀមរាប 12/07/2022:កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​ សំ​ណេរ​ភា​សា​ខ្មែរ​លើក​ទី៦​ ឆ្នាំ​២០២២​
06/07/2022:ការ​ប្រ​កួត​ជជែក​ដេញ​ដោល​06-07-2022 04/12/2019:ពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិជូនដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់
23/02/2019:សិស្សប៊ែលធី កម្រិត១២ ចំនួន ៧២៤នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស 25/01/2019:សិស្សប៊ែលធី ២.៦៥៤នាក់ ចូលរួមប្រកួត ប្រជែងភាសាអង់គ្លេស លើកទី១១
19/01/2019:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៩ U-13 &U-16 04/01/2019:សិស្សប៊ែលធី “និទ្ទេស A” ៤២ ​រូប ចែករំលែក បទពិសោធន៍ដល់សិស្សថ្នាក់ ទី១២ ឆ្នាំសិក្សាថ្មី២០១៨-១៩
29/12/2018:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់ 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារសម្រាប់ឆ្នាំ២០១៩
26/10/2018:សិស្សប៊ែលធី ២,១៨៥នាក់ ចូលរួមកម្មវិធី ប្រកួត ប្រជែងសំណេរភាសា អង់គ្លេស លើកទី៣ 20/10/2018:សិស្សថ្នាក់ទី៩ និងទី១១ ចំនួន ២.៧៧៩​នាក់ បានចូលរួមកម្មវិធី “ទស្សនទានព្រះពុទ្ធសាសនា"
18/10/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៩ (សាខាផ្សារព្រែកលៀប)­­ សម្ពោធជាផ្លូវការ 28/09/2018:សិស្សប៊ែលធី Level 6 ចំនួន ៧៨៧នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស
22/09/2018:សិស្សប៊ែលធី ជាង៥០០០នាក់ចូលរួម បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមឆ្នាំ២០១៨ U-13&U-16 02/09/2018:អតីតសិស្ស ប៊ែលធីថ្នាក់ទី១២ ចំនួន ១០៩០ នាក់ចូលរួមពិធីជប់ លៀងនៅសណ្ឋាគារ សុខាភ្នំពេញ
10/08/2018:សិស្សប៊ែលធី ២០១២នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងនិយាយភាសា អង់គ្លេសលើកទី១០ 14/07/2018:សិស្សកម្ពុជា ចំនួន៦៤នាក់ មកពីសាលា ប៊ែលធី​ ចូលរួមបោះជំរំជាអន្តរ ជាតិនៅប្រទេសកូរ៉េខាងត្បូង
11/07/2018:សិស្សប៊ែលធី ៥២១៧នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងគណិតវិទ្យា លើកទី២ 09/07/2018:សិស្សប៊ែលធី ៥៤៩០នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី២
04/07/2018:ប៊ែលធីទទួល បានសិទ្ធិផ្តាច់មុខលើ កម្មវិធី ”គណនាលេខរហ័ស (អាយ អ៊ឹម អេ) ពីប្រទេសម៉ាឡេស៊ី 16/06/2018:សិស្សប៊ែលធី ៧០០នាក់ ចូលរួមកម្មវិធីប្រកួត ប្រជែងសំណេរភាសាអង់គ្លេស លើកទី២
05/05/2018:សិស្សប៊ែលធី ៦៦២៣នាក់ ចូលរួមប្រកួតប្រ ជែងនិយាយជាសា ធារណៈ លើកទី៤ 12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះព
31/03/2018:សិស្សប៊ែលធី ៨២០នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស Level 6 29/03/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៨ (សាខាផ្សារព្រែក ឯង)­­ សម្ពោធជាផ្លូវការ
18/03/2018:បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំសុខភាព ពី ប.ស.ស 11/02/2018:សាលាប៊ែលធី សហការជាមួយអគ្គនាយក ដ្ឋានកាំកុងត្រូលអប់រំអ្នកលក់ ចំណីអាហារក្នុងសាលា
07/02/2018:ប៊ែលធី រៀប ចំកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស លើកទី៩ 12/01/2018:សិស្ស​ ៨នាក់ វិលត្រឡប់មកពី សិក្ខាសាលា អាស៊ានបូក៣ ផ្នែកវិទ្យាសាស្ត្ រលើកទី៩ នៅប្រទេសកូរ៉េខាង ត្បង
30/12/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៨ U-13 &U-16 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
21/12/2017:សិស្សប៊ែលធី ថ្នាក់ទី១១ ១.៥៣២នាក់ ទទួល “ការអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន” 19/12/2017:សិស្សប៊ែលធី ថ្នាក់ទី៩ ដល់ទី១២ ៥.៣២០នាក់ ទទួលប័ណ្ណ ធានារ៉ាប់រងពីក្រុមហ៊ុន ហ្វតតេ
25/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់វិញ្ញាបនបត្រជូន ដល់សិស្សភាសាអង់គ្លេស Level12 ជំនាន់ទី៤១ - ៤៤ 10/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិជូនដល់សិស្ស ថ្នាក់ទី១២ ជំនាន់ទី១២
31/10/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺការ ប្រកួតប្រជែងសំណេរ ភាសាអង់គ្លេស លើកទី១ 19/10/2017:សិស្សប៊ែលធី “និទ្ទេស A” ២៦​រូប ចែករំលែក បទពិសោធន៍ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី
27/07/2017:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៧ (សាខាឫស្សី កែវគីឡូលេខ១០)­­សម្ពោធ ជាផ្លូវការ 22/07/2017:ប៊ែលធី បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧
18/07/2017:សិស្ស-និស្សិត ប៊ែលធី​ ៧១នាក់ វិលត្រឡប់ មកពីបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង 13/07/2017:ប៊ែលធីរៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៨
08/07/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺ ការប្រកួតប្រជែងគណិតវិទ្យា លើកទី១ 06/07/2017:ប៊ែលធីរៀបចំ កម្មវិធីថ្មីមួយទៀតគឺការប្រកួត ប្រជែង សំណេរភាសាខ្មែរ លើកទី១
05/07/2017:សិស្សប៊ែលធីចំ នួន ៧១នាក់ ទៅ​ចូលរួមបោះ ជំរំជាអន្តរជាតិនៅប្រទេស កូរ៉េខាងត្បូង 24/06/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧
27/05/2017:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤១ &៤២ 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក 11/03/2017:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​៣
04/02/2017:កម្ម​វិ​ធី​សិក្សា​បន្ថែម​ ​“​ការ​យល់​ដឹង​ពី​គ្រឿង​ញៀន​” ​ជូន​ដល់​សិស្ស​ថ្នាក់​ទី​១១ 13/01/2017:ប៊ែល​ធី​ រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ភា​សា​អង់​គ្លេស​ លើក​ទី​៧
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
26/11/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤០ 19/11/2016:សិស្សប៊ែលធី ថ្នាក់ទី៩ ចំនួន ១.៨០៧ក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្សនទាន
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 28/10/2016:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ជូនដល់សិស្សថ្នាក់ ទី១២ ជំ​នាន់​ទី​១១ ចំនួន ៩៧១នាក់
08/10/2016:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ២០​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី 17/09/2016:ពិធីប្រគល់ វិញ្ញាបនបត្រជូន ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ជំនាន់ទី៣៧ ដល់ទី៤០
12/09/2016:សាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) សម្ពោធជាផ្លូវការ 02/08/2016:សិស្សភាសា អង់គ្លេសទូទៅប៊ែលធី ពី Level 4 ដល់ Level 12 ចំនួន ៥.២៨៨នាក់ បានធ្វើទស្សន
18/07/2016:សិស្ស-និស្សិត ប៊ែលធី​ ១០៥នាក់ វិលត្រឡប់ មកពី បោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង 11/07/2016:ប៊ែលធី រៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៦
01/07/2016:សិស្ស-និស្សិត ប៊ែលធីចូលរួមបោះជំរំជា អន្តរជាតិនៅប្រទេសកូរ៉េ ខាងត្បូង 24/06/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៣៧ និងទី៣៨
30/04/2016:សិស្សប៊ែលធី ថ្នាក់ទី១០ និងទី១១ ចំនួន ២.៨៨០នាក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្ស 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
23/03/2016:សិស្សថ្នាក់ទី៩ ចំនួន ១.៦០៨នាក់ បានចូល រួមកម្មវិធី បង្កើនចំណេះ ដឹងទូទៅ តាមរយៈការសិក្សា... 09/03/2016:សាលាប៊ែល ​ធី ​រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ជា​សា​ធារណៈ​ លើក​ទី​២
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 19/02/2016:សាលា ប៊ែលធី រៀបចំកម្មវិធី ប្រគល់រង្វាន់ ដល់ សិស្សឆ្នើមដែលបានទទួល ជ័យលាភីក្នុងការ ប្រកួតប្រជែង នានា
15/01/2016:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយយាយភាសា អង់គ្លេស លើកទី៥ 11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង
20/11/2015:ប៊ែលធី ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO 9001:2008​ 01/11/2015:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់...
26/10/2015:សាលាប៊ែលធី អន្តរជាតិ បញ្ជូនសិស្ស ១៧នាក់ ទៅសិក្សានៅក្រៅប្រទេស 24/10/2015:ពិធីប្រគល់ វិញ្ញាបនបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 &12 ចំនួន ៨៤៣នាក់
09/10/2015:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៤-២០១៥ ជំនាន់ទី១០ ... 29/09/2015:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ០៦​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី
14/09/2015:សាលា ប៊ែលធី ប្រារព្ធពិធីជប់លៀងអបអរ សាទរ ការបញ្ចប់ការសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ 27/08/2015:សាលា ប៊ែលធី អន្តរជាតិទី១៤ (សាខាក្រុងតាខ្មៅ) សម្ពោធជាផ្លូវការ
18/07/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេសទូទៅ Level6 ជំនាន់ទី៣៣ ដល់៣៥ 01/07/2015:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយាយភាសា អង់គ្លេស លើកទី៤
30/06/2015:សិស្សភាសាអង់គ្លេសទូទៅពី Level 4 ដល់ Level 12 ចំនួន ៣.៥២៣នាក់ បានធ្វើទស្សនកិច្ចសិក្សា 19/06/2015:សិស្សចំណេះ ទូទៅប៊ែលធីពីថ្នាក់ទី៤ ដល់ទី១២ ចំនួន ១១.៧៩៧ បានធ្វើទស្ស កិច្ចសិក្សា
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 11/04/2015:ពិធីជប់លៀង និងប្រគល់ពាន រង្វាន់ការងារ និងលិខិតសរសើរ ជូនដល់ បុគ្គលិក ដែលបានបម្រើការ...
31/03/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេស ទូទៅ Level 6 &12 ចំនួន ៨៤៥នាក់​ និងពិធី... 14/03/2015:ឯកឧត្តមលី ឆេង សំណេះសំណាលជាមួយ សិស្សពូកែរាជធានីភ្នំពេញចំនួន ០៧នាក់
06/03/2015:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​១ 05/02/2015:សិស្សប៊ែលធី Level 12 ​ទទួល​បាន​ជ័យ​ លាភី​លេខ​១ ក្នុង​ការ​ប្រឡង​ ​​ ជើង​ឯកនិយាយ ​ភាសា​អង់​គ្លេស​...
19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi ... 14/01/2015:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៣
10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥ 21/11/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធីដល់សិស្សថ្នាក់ ទី១២ ចំនួន ៦៧៩នាក់...
08/10/2014:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស១៣នាក់ ទៅសិក្សា នៅសិង្ហបុរី 17/09/2014:ពិធីបើកបវេសន កាល ឆ្នាំសិក្សា២០១៤- ២០១៥ និងពិធីប្រគល់វិញ្ញា បនបត្រដល់សិស្ស ភាសាអង់ គ្លេសទូទៅ Level6..
20/07/2014:សិស្ស-និស្សិត ប៊ែលធីត្រលប់ មកពីបោះជំរំ ជាអន្តរជាតិ នៅប្រទេស កូរ៉ខាងត្បូង 27/06/2014:ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស ឆ្នាំ២០១៤
23/06/2014:សិស្សភាសា អង់គ្លេស ២,៥៥៥នាក់ បានធ្វើ​ ទស្សនកិច្ចសិក្សា ៤កន្លែងនៅ រាជ​ធានីភ្នំពេញ 14/06/2014:ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វាគ្មិនកិត្តិយស បានធ្វើបទ ឧទេ្ទសក្រោមប្រធានបទ ....
13/06/2014:សិស្សចំណេះ ទូទៅប៊េលធី ១០,៥៨៩នាក់ បានធ្វើទស្សនកិច្ចសិក្សា ៤កន្លែងនៅរាជធានីភ្នំពេញ 09/05/2014:ពិធីប្រគល់ វិញ្ញាបនត្រដល់សិស្សភាសា អង់គ្លេសទូទៅ Level 6 ជំនាន់ទី២៩ និងទី៣០
06/05/2014:ពិធីចុះហត្ថលេ ខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និង... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
03/04/2014:ពិធីសម្ពោធ រូប សំណាកស្រ្តី ទូលកណ្តាប់ស្រូវ និងរូបព្រះឥសូរ នៅទីរួមខេត្ត ព្រៃវែង 27/02/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធី ដល់សិស្ស​ថ្នាក់ទី១២ ចំនួន ៩៨០នាក់...
23/01/2014:វិទ្យាស្ថានប៊ែលធី អន្តរជាតិទី១៣​(សាខារង្វង់មូល កាំកូស៊ីធី) 08/01/2014:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស
21/12/2013:កម្ម​វិ​ធី​សិ​ក្សា​បន្ថែម “ការ​យល់​ដឹង​ពី​ច្បាប់ ​ច​រាចរណ៍​ផ្លូវ​គោក​ និង​គ្រឿង​ញៀន​” ជូន​ដល់សិស្ស.. 27/11/2013:សិស្សប៊ែលធី ៣រូប ប្រឡងជាប់ជយ​លាភីក្នុង កម្មវិធី Sunburst Youth Campus 2013 ទៅប្រទេស..
23/11/2013:ឯកឧត្តម ហ៊ុន ម៉ានី វាគ្មិនកិត្តិយស​​ធ្វើបទ ឧទេ្ទសក្រោមប្រធានបទ “តួនាទីយុវជននៅក្នុងសង្គម” 02/11/2013:ពិធីប្រគល់វិញ្ញា បនបត្រដល់សិស្សភាសាអង់ គ្លេសទូទៅកម្រិតទី៦ ជំនាន់ទី២៧ និងទី២៨
17/10/2013:ពិធីប្រគល់វិញ្ញា បនត្រដល់សិស្សភាសា​អង់ គ្លេសកម្រិតអន្តរជាតិ និងភាសា អង់គ្លេសទូទៅកម្រិតទី១២... 07/08/2013:វគ្គ​បំ​ប៉ន​បច្ចេក​ទេស​ គរុ​កោស​ល្យ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ ចំនួន​ ១៨៧​ នាក់​
18/07/2013:វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ទី​១២​ (សាខា​ផ្សារ​ដីហុយ) សម្ពោធ​ជា​ផ្លូវ​ការ​ 04/07/2013:សិស្ស​ផ្នែក​ភាសា​អង់គ្លេស​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង​
29/06/2013:ការធ្វើ​ទស្សនៈ​កិច្ច​សិក្សា​ នៅ​រមណីយ​ដ្ឋាន​ភ្នំ​សន្ទុក​ និង​ប្រាសាទ​សំបូរ​ព្រៃ​គុហ៍​ 11/06/2013:សិស្ស​ចំណេះ​ទូ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​តាម​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង
07/04/2013:ឯក​ឧត្តម​ លី​ ឆេង​ អញ្ជើញ​ជា​គណៈ​អធិ​បតីប្រគល់​វិញ្ញា​បន​បត្រ​ ការ​បោះ​ជំរំ​យុវ​ជន​អន្តរជាតិ 01/03/2013:ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​សិស្ស​ភាសា​អង់​គ្លេស​កម្រិត​ទី​៦​ ជំនាន់​ទី​២៥ ​និង​ទី​២៦
21/12/2012:សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ ១០​ឆ្នាំ​ និង​ពិធី​ប្រគល់​ពាន​រង្វាន់​មាស​ការ​ងារ 15/11/2012:ប៊ែល​ធី​ សហ​ការ​ជា​មួយ​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​អន្តរ​ជាតិ​ ​រៀប​ចំ​ការ​បោះ​ជំរុំ​អន្តរ​ជាតិ​លើក​ទី៣


Free counters!

 

 

 

យើងមាន ភ្ញៀវ 28 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1783052