សិស្ស-និស្សិតប៊ែលធី ១០៥ នាក់ វិលត្រឡប់
មកពីបោះជំរុំជាអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូង
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ សិស្ស-និស្សិតប៊ែលធីចំនួន ១០៥នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបានចំណាយពេល ១៨ថ្ងៃ ក្នុងការចូលរួមកម្មវិធីបោះជំរំជាអន្តរជាតិ (World Camp 2016) នៅប្រទេសកូរ៉េ ប្រកបដោយជោគជ័យ។ ការបោះជំរំជាអន្តរជាតិនេះ មានយុវជនជាង៤.០០០នាក់ មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំមកពីបណ្តាប្រទេសនានា ចំនួន២២ ចូលរួមផងដែរ។ ក្នុងឱកាសនោះដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុកសាលាប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងឆ្នាំ២០១៦នេះ ប៊ែលធីបានបញ្ជូនសិស្ស-និស្សិតចំនួន ១០៥នាក់ ដើម្បីចូលរួមកម្មវិធីបោះជំរំអន្តរជាតិ ដែលមានរយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ទី ១៨ ខែកក្កដា ហើយបានទៅទស្សនា និងសិក្សាតាមតំបន់សំខាន់ៗជាច្រើនដូចជាៈ ទីក្រុងប៊ូសាន សេអ៊ូល សាកលវិទ្យាល័យពូយ៉ុង និងតំបន់ប្រវិត្តសាស្រ្តផ្សេងៗទៀតផងដែរ។ លោកក៏បានបន្តទៀតថា គោលបំណង និងអត្ថប្រយោជន៍នៃការចូលរួមការបោះជំរំនេះគឺ សាលាចង់ឲ្យសិស្ស-និស្សិតរបស់យើងមានភាពក្លាហាន ចេះសម្របខ្លួនក្នុងការរស់នៅ និងធ្វើការជាក្រុម ជាមួយជាតិសាសន៍ផ្សេងៗគ្នាដើម្បីដកស្រង់នូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប។ ហើយការចូលរួមបោះជំរំនេះ ក៏បានបង្ហាញពីសមត្ថភាពសិស្ស-និស្សិតកម្ពុជានៅលើឆាកអន្តរជាតិ មានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់នូវ ទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។ ១-យុវជនសិស្ស ងួន សុខគា ថ្នាក់ទី១១ ប៊ែលធីទី៣ បានឲ្យដឹងថា នៅក្នុងការបោះជំរំនៅប្រទេសកូរ៉េនេះ នាងបានទៅដើរកំសាន្តទៅតំបន់ ប្រវត្តិសាស្រ្តដូចជា ប៊ូសាន សេអ៊ូល អេវឡេន និងកន្លែងដើរកំសាន្តជាប្រវត្តិសាស្រ្តរបស់ប្រទេសកូរ៉េ ជាច្រើនទៀត។ ២-យុវសិស្ស ឈ្មោះ ហង់ ប៊ូដាលីយ៉ា ថ្នាក់ទី១១ ប៊ែលធីទី៦ បានឲ្យដឹងថា ក្នុងរយៈពេលទៅចូលរួមបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េនេះ នាងទទួលបាន នូវចំណេះដឹង និង បទពិសោធន៍ថ្មីៗ ដែលពាក់ព័ន្ធទៅ នឹងការរស់នៅ ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អក្សរសាស្រ្ត របស់និស្សិតជាតិសាសន៍ផ្សេងៗ ដែលបានចូលរួមកម្មវិធីនេះ។ នាងបានបន្តថា នេះជាឱកាសហ្វឹកហាត់ ភាសាអង់គ្លេសរបស់យើងផង និងបានស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ព្រមទាំងបាន ចូលរួមកិច្ចការផ្សេងៗ ដែលមានលក្ខណៈជា អន្តរជាតិ ដើម្បីបានជាប្រយោជន៍ដល់គ្រួសារ និងសម្រាប់អភិវឌ្ឍខ្លួនរបស់គេអោយមាន ភាពក្លាហាន មានសមត្ថភាពគ្រប់គ្រាន់។ ៣-សិស្សឈ្មោះ យ៉ា មួយគា ថ្នាក់ទី១១ ប៊ែលធីទី៦ បានឲ្យដឹងថា ក្នុងរយៈពេលទៅចូលរួមបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េនេះ នាងទទួលបាន នូវចំណេះដឹង និង បទពិសោធន៍ថ្មីៗ ដែលពាក់ព័ន្ធទៅ នឹងការរស់នៅ ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អក្សរសាស្រ្ត របស់និស្សិតជាតិសាសន៍ផ្សេងៗ ដែលបានចូលរួមកម្មវិធីនេះ។ នាងបានបន្តថា នេះក៏ជាឱកាសហ្វឹកហាត់ ភាសាអង់គ្លេសរបស់យើងផង និងបានស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ព្រមទាំងបាន ចូលរួមកិច្ចការផ្សេងៗ ដែលមានលក្ខណៈជា អន្តរជាតិ ដើម្បីបានជាប្រយោជន៍ដល់គ្រួសារ និងសម្រាប់អភិវឌ្ឍ ខ្លួនរបស់គេអោយមាន ភាពក្លាហាន មានសមត្ថភាពគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ នាងមួយគា បានសម្តែងដោយក្តីសប្បាយរីករាយថា ប្រសិនបើមានឱកាស ឆ្នាំក្រោយៗ នាងនឹងទៅចូលរួមបោះជំរំជាអន្តរជាតិនេះជាបន្តទៀត។ នាងក៏បានថ្លែងអំណរគុណ ដល់សាលា ប៊ែលធី អន្តរជាតិ ជាពិសេស ឯកឧត្តម លី ឆេង ដែលបានរៀបចំ និងផ្តល់ឱកាស ឲ្យពួកគាត់បានចូលរួមបោះជំរុំជាអន្តរជាតិ នៅប្រទេសកូរ៉េក្នុងឆ្នាំ២០១៦នេះ៕
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________