សិស្សប៊ែលធី "និទ្ទេស A" ២៦រូប
ចែករំលែកបទពិសោធន៍ ដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី
ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មពិធីសំណេះសំណាល និង ចែក រំលែកបទពិសោធន៍ការសិក្សារបស់សិស្សប៊ែលធី និន្ទេស A ចំនួន ២៦រូប ជូនដល់សិស្សថ្នាក់ទី១២ ដែលនឹងត្រូវ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សាថ្មី២០១៧-២០១៨ នេះចំនួន ១,៤៦៧នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុបបានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៤.៦២៩នាក់។ ក្នុងឆ្នាំសិក្សា២០១៦-២០១៧កន្លងមកនេះ សិស្សប៊ែលធីដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជ្រើសរើសយក ការប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ១.១៧៣នាក់ ក្នុងនោះ និទ្ទេស A ២៦នាក់ (និទ្ទេស A លេខ១ ទូទាំងប្រទេស) និទ្ទេស B ៩៨នាក់ និទ្ទេស C ១៣៤នាក់ និទ្ទេស D ១៦៥នាក់ និងនិទ្ទេស E ៤៥៨នាក់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរចំពោះ សិស្សនិទ្ទេសA ទាំង ២៦រូប និងសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យសាលាបានល្អ។ លើសពីនេះទៀត ឯកឧត្តម ក៏បានកោតសរសើរចំពោះ សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៣ឆ្នាំចុងក្រោយនេះ៖ ១-ឆ្នាំ២០១៧នេះ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០។ ២-ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០។ ៣-ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩។ ជាទីបញ្ចប់ ឯកឧត្តម អគ្គនាយក និងលោកជំទាវ បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ឧកញ៉ា លី ឆេង សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% ជូនដល់សិស្សនិទ្ទេស A ទាំង ២៦រូប ដែលត្រូវទៅបន្តការសិក្សាឯក្រៅប្រទេស ដូចជា ប្រទេសសិង្ហបុរី ថៃ ចិន ជប៉ុន និងប្រទេសកាណាដា ព្រមទាំង ឧបត្ថម្ភថវិកាសម្រាប់ការចំណាយផ្សេងៗក្នុងម្នាក់ៗ ២,០០០ដុល្លារ។ ដោយឡែកសិស្ស និទ្ទេស A លេខ១ ទូទាំងប្រទេស ស គីមស៊ា ឯកឧត្តម បានឧបត្ថម្ភថវិកា ៥,០០០ដុល្លារ សម្រាប់ឆ្នាំដំបូង និង៣,០០០ដុល្លារ សម្រាប់ឆ្នាំបន្តបន្ទាប់ រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ជាមួយគ្នានេះដែរ លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលបង្រៀនសិស្សជាប់និទ្ទេសA ក៏ទទួលបានលិខិតសរសើរ និងថវិកាលើកទឹកចិត្តក្នុងម្នាក់ៗ ១០០ដុល្លារ ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________