អតីតសិស្សប៊ែលធីថ្នាក់ទី១២ ចំនួន ១០៩០នាក់
ចូលរួមកម្មវិធីជប់លៀងនៅសណ្ឋាគារ សុខាភ្នំពេញ
យប់ថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១៨ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីជប់លៀងជួបជុំសិស្សថ្នាក់ទី១២ ជំនាន់ទី១៣ (BELTEI Senior Prom) ប្រមាណ ១០៩០នាក់ ដែលបានប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨ នៅសណ្ឋាគារ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ ការរៀបចំកម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងឲ្យសិស្ស ថ្នាក់ទី១២ ជំនាន់ទី១៣ ដែលបានសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ក្នុងរយៈពេល ១២ឆ្នាំកន្លងមក បានជួបជុំគ្នាថតរូបកំរងអនុស្សាវរីយ៍ រាំលេងកំសាន្តសប្បាយរីករាយ បង្កើនអនុស្សាវរីយ៍ រក្សាទំនាក់ទំនង និងចំណងមិត្តភាពមិនអាចកាត់ថ្លៃបាន រវាងសិស្ស និងសិស្ស សិស្ស និងគ្រូ សិស្ស និងថ្នាក់ដឹកនាំប៊ែលធី។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត លី ឆេង បានជូនពរសិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងជីវិត ក៏ដូចជាការសិក្សាថ្នាក់ឧត្តមសិក្សានាពេលអនាគត។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលបានចូលរួមសហការជាមួយសាលាក្នុងការផ្តល់ឱកាសឱ្យបុត្រធីតារបស់ខ្លួន រៀនបានចប់ចុងចប់ដើមនៅថ្នាក់វិទ្យាល័យ ហើយលទ្ធផលនឹងប្រកាសជាផ្លូវការ នាថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ។ ឯកឧត្តមបណ្ឌិត ក៏បានជូនពរក្មួយៗទាំងអស់ ឱ្យប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យដោយជ្រើសរើសមុខជំនាញ ដែលខ្លួនពេញចិត្តធ្វើជាអាជីពទៅអនាគត។ ឱកាសបវេសនកាលថ្មី ចូលរៀនថ្ងៃទី ០៣ កញ្ញា ២០១៨នេះ សាលានឹងផ្តល់ជូននូវកម្មវិធីពិសេស ដូចជា៖ -ថ្នាក់ចំណេះទូទៅ បង់ថ្លៃសិក្សា រយៈពេល ១ឆ្នាំ ផ្តល់ជូន ឯកសណ្ឋាន ២កំប្លេ (ផុតកំណត់ថ្ងៃទី ០១ កញ្ញា ២០១៨) -ថ្នាក់ភាសាអង់គ្លេស បង់ថ្លៃសិក្សា ១វគ្គ ផ្តល់ជូន សៀវភៅគូល័រច្បាប់ដើម ១ឈុត (ផុតកំណត់ថ្ងៃទី ០៨ កញ្ញា ២០១៨)
|
![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________