Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៦ ចំនួន ១,៥០៧នាក់

ទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី

ព្រឹក​ថ្ងៃ​ទី​០៨​  ខែ​តុ​លា ​ឆ្នាំ​២០២២​ សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​ប្រា​រព្ធ​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិ​យ​ភូមិ ​ជូន​ដល់​សិស្ស​ប៊ែល​ធី​ថ្នាក់​ទី​១២ ​ជំ​នាន់​ទី​១៦​ ដែល​បាន​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិ​យ​ភូមិ ​(​បាក់​ឌុប​)​ ក្នុង​ ឆ្នាំ​សិក្សា ​២០២០​-​២០២១ ​ចំ​នួន ​,៥០៧​នាក់​ នៅ​សាល​សន្និ​សីទ​នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ទី​២​ (​ស្ពាន​អា​កាស​ចោម​ចៅ​)​ ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ​ឯកឧត្តម​​បណ្ឌិត​ លី​ ឆេង ​តំ​ណាង​រាស្រ្ត​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ ​ស្ថាប​និក​ និង​ជា​អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​ និង ​លោក​ជំ​ទាវ​

លោក​ ប៊ុត​ ឌី​ម៉ង់ ​ប្រ​ធាន​កា​រិ​យា​ល័យ​ចំ​ណេះ​ទូ​ទៅ​បាន​ឲ្យ​ដឹង​ថា៖​ បច្ចុ​ប្បន្ន​នេះ ​សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ​ មាន ​ ២៦​សា​ខា​​ (​២៤​សា​ខា​ កំ​ពុង​ដំ​ណើរ​ការ​ និង​២​សា​ខា​កំ​ពុង​សាង​សង់​) ដែល​មាន​បុគ្គ​លិក​បម្រើ​ការ​សរុប​ចំ​នួន ​,៣០២​នាក់​ (​នារី​ ៩៧៨​នាក់​) និង​មាន​សិស្សា​នុ​សិស្ស​កំ​ពុង​សិក្សា​ ស​រុប​ចំ​នួន​ ៥៧,០៣៩​នាក់​(នា​រី​ ២៥,៥៦៨នាក់​)

គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២០​-​២០២១​ សា​លា ​ប៊ែល​ធី​ អន្តរ​ជាតិ ​មាន​សិស្ស​ថ្នាក់​ទី​១២​ ដែល​បាន​ប្រ​ឡង​បញ្ចប់​ សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិ​យ​ភូមិ ​(បាក់​ឌុប​) ចំ​នួន ​ ១៤,៨៣៨​នាក់(ដប់​បួន​ពាន់​ ប្រាំ​បី​រយ​សាម​សិប​ប្រាំ​បី​នាក់​) ក្នុង​នោះ ​ជាប់​ ១២,៦៣១​នាក់ (​ដប់​ពីរ​ពាន់ ​ប្រាំ​មួយ​រយ​សាម​សិប​មួយ​នាក់​) ស្មើ​នឹង​ ៨៥.១៣% និង​ទ​ទួល​បាន ​សិស្ស​និ​ទ្ទេស​​A ចំ​នួន ​២១១​នាក់ ​ មាន​សិស្ស​ពូ​កែ​ទូ​ទាំង​រាជ​ធា​នី​ ចំ​នួន​ ៩០​នាក់​ និង​ទូ​ទាំង​ប្រ​ទេស​ ចំ​នួន​ ២០​នាក់​។​ ចំ​ពោះ​សិស្ស​ដែល​បាន​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិយ​ភូមិ​នឹង​ទ​ទួល​បាន​សញ្ញា​បត្រ​ចំ​នួន​ពីរ​៖​ ១​-​ចេញ​ដោយ ​សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ ​និង​ ២​-​ចេញ​ដោយ​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា ​ហើយ​សញ្ញា​បត្រ​ទាំង​ពីរ​នេះ ​ត្រូវ​បាន​ ដាក់​បញ្ចូល ​(Upload) ទៅ​ក្នុង​វែប​សាយ​របស់​ប៊ែល​ធី ​ដើម្បី​ទុក​ជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់​រូប​ទាញ​យក (Download) ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ផង​ដែរ​។​

ក្នុង​ឱ​កាស​នោះ​ផង​ដែរ ​ ឯក​ឧត្តម​បណ្ឌិត ​លី ​ឆេង  ​បាន​ថ្លែង​កោត​សរ​សើរ​ចំ​ពោះ​ក្មួយៗ​ ដែល​បាន​ខិត​ខំ​ យក​ចិត្ត​ទុក​ដាក់​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​រយៈ​ពេល​ ១២​ឆ្នាំ​កន្លង​មក​នេះ​ ជា​ពិ​សេស​គោ​រព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ មាន​វិ​ន័យ​ សីល​ធម៌​ និង​គុណ​ធម៌​ល្អ ​មិន​បង្ក​ផល​លំ​បាក​ដល់​គ្រួ​សារ​ និង​សង្គម​ជាតិ​ រហូត​ទ​ទួល​បាន​ជោគ​ជ័យ​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​ មធ្យម​សិក្សា​ទុ​តិ​យ​ភូមិ ​(​បាក់​ឌុប​)​ នា​ពេល​នេះ​។ ឯក​ឧត្តម​បណ្ឌិត​ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ​ទាំង​អស់​ឲ្យ​ខិត​ខំ​យក​ចិត្ត​ ទុក​ដាក់​បន្ត​ការ​សិក្សា​រៀន​សូត្រ​បន្ថែម​ទៀត​នៅ​ថ្នាក់​ឧ​ត្តម​សិក្សា​ ដោយ​ធ្វើ​ការ​ជ្រើស​រើស​នូវ​មុខ​វិជ្ជា​ណា​ដែល​ខ្លួន​ស្រ​ឡាញ់ ​ពេញ​ចិត្ត​ ដើម្បី​ធ្វើ​ជា​អា​ជីព​ខ្លួន​ឯង​ទៅ​ថ្ងៃ​អ​នា​គត​ និង​ប្រ​កួត​ប្រ​ជែង​ដណ្តើម​ទី​ផ្សារ​ការ​ងារ​ជា​មួយ​បណ្តា​យុ​វ​ជន​ទាំង​អស់​ ទាំង​ក្នុង​តំ​បន់​អា​ស៊ាន​ និង​ពិ​ភព​លោក​ ជា​ពិ​សេស​ដើរ​ឲ្យ​ទាន់​នូវ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេក​វិ​ទ្យា​សម័យ​ប​ដិ​វត្ត​ឧ​ស្សា​ហ​កម្ម​៤.​០។​

ជា​ទី​បញ្ចប់​  ឯក​ឧត្តម​បណ្ឌិត ​ ប្រ​ធាន​គណៈ​អ​ធិប​តី​ក៏​បាន​ចូល​រួម​អប​អរ​សា​ទរ​ និង​ប្រ​គល់​សញ្ញា​បត្រ​ដល់ ​សិស្ស​ជ័យ​លា​ភី​ទាំង​ ,៥០៧​នាក់​ នា​ពេល​នោះ​ផង​ដែរ​។












_______________________________________________________________________


Free counters!

 

 

 

យើងមាន ភ្ញៀវ 14 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1816250