Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

សាលា ប៊ែលធី អន្តរជាតិ ទី២២

(សាខារង្វង់មូលកួរស្រូវ) សម្ពោធជាផ្លូវការ

ព្រឹក​ថ្ងៃ​ទី​​០​៣​ ខែ​ក​ញ្ញា ​ឆ្នាំ​២០២២ ​ប៊ែល​ធី ​គ្រុប ​បាន​ប្រា​រព្ធ​ពិ​ធី​សូត្រ​មន្ត​បើក​ឱ្យ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​ សា​លា​ ប៊ែល​ធី ​អន្តរ​ជាតិ​ទី​២២​ (​សា​ខា​រង្វង់​មូល​កួរ​ស្រូវ​) ស្ថិត​នៅ​អ​គារ​លេខ​១៩​ ផ្លូវ​ជាតិ​លេខ​២​ សង្កាត់​ព្រែក​កំ​ពិស  ខណ្ឌ​ដង្កោ  រាជ​ធា​នី​ភ្នំ​ពេញ​។ ពិ​ធី​សម្ពោធ​ជា​ផ្លូវ​ការ​នេះ ​ប្រ​ព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្រ្ត​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ ​ស្ថាប​និក​ និង​ជា​អគ្គ​នា​យក​ ប៊ែល​ធី ​គ្រុប​ និង​ លោក​ជំ​ទាវ​។

អ​គារ​សា​លា ​ប៊ែល​ធី​ អន្តរ​ជាតិ​ទី​២២​នេះ ​មាន​កម្ពស់​ ៩​ជាន់​​ ក្នុង​នោះ​ជាន់​ក្រោម​ដី​គឺ​ជា​ចំ​ណត​ និង​មាន​បន្ទប់​សិក្សា​ចំ​នួន ​១៥៦​បន្ទប់​ ព្រម​ទាំង​មាន​បន្ទប់​ពិ​សោធន៍ ​បន្ទប់​រ៉ូ​បូ​ទិក​ បណ្ណា​ល័យ​ បន្ទប់​ប្រឹក្សា​យោ​បល់​ សាល​ស​ហ​សិក្សា ​ជា​ពិ​សេស​បាន​បំ​ពាក់​នូវ​កាំ​មេ​រ៉ា​សុ​វត្ថិ​ភាព​គ្រប់​ថ្នាក់​ និង​តាម​ជាន់​នី​មួយៗ​ ហើយ​មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ប្រ​មាណ​ជាង​ ១,៩០០​នាក់​ និង​មាន​កម្ម​វិ​ធី​សិក្សា​ធំ​ៗ ​ចំ​នួន​ ៥​ដូច​ជា​៖

១​-ថ្នាក់​ចំ​ណេះ​ទូ​ទៅ​(​ថ្នាក់​ត្រៀម​, ថ្នាក់​ទី​១​-​១២​)

២​-ថ្នាក់​ភា​សា​អង់​គ្លេស​ទូ​ទៅ ​(​ថ្នាក់​ត្រៀម​, Preschool 1 - កម្រិត​១២​)

៣​- កម្ម​វិ​ធី​អភិ​វឌ្ឍ​បញ្ញា​ IMA)

៤​-វគ្គ​បណ្តុះ​បណ្តាល​កុំ​ព្យូ​ទ័រ

៥​-ថ្នាក់​ត្រៀម​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ​ (TOEFL​ &​ IELTS)

សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ ​ក៏​បាន​បញ្ជូល​ កម្ម​វិ​ធី​សិក្សា​បន្ថែម​ធំៗ ​ចំ​នួន​៩ ​លើ​កម្ម​វិ​ធី​ដែល​មាន​ស្រាប់  សម្រាប់​ថ្នាក់​ចំ​ណេះ​ទូ​ទៅ​ និង​ភា​សា​អង់​គ្លេស​ទូ​ទៅ ​រួម​មាន​៖

១​-កម្ម​វិ​ធី​បង្កើន​ចំ​ណេះ​ដឹង​ទូ​ទៅ

២​-កម្ម​វិ​ធី​ពង្រឹង​ស្មា​រតី

៣​-​កម្ម​វិ​ធី​ទស្សន​កិច្ច​សិក្សា

៤​-​កម្ម​វិ​ធី​សិក្សា​តាម​ទូរ​ទស្សន៍

៥​-កម្ម​វិ​ធី​ប្រ​ឡង​សំ​ណេរ

៦​-កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​គ​ណិត​វិ​ទ្យា

៧​-កម្មវិ​ធី​ជ​ជែក​ដេញ​ដោល​

-កម្មវិធីប្រកួតប្រជែងទេពកោសល្យ និង

-កម្មវិធីកីឡា។​​​​​​​​​​​​​​​​​​​​​​​

 

ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧ​ត្តម​បណ្ឌិត​ លី​ ឆេង​ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ ​មា​តា​បិ​តា​ អ្នក​អា​ណា​ព្យា​បាល​សិស្ស​ទាំង​អស់​ ដែល​មាន​ទំ​នុក​ចិត្ត​ និង​តែង​តែ​ជឿ​ជាក់​មក​លើ​កម្ម​វិ​ធី​សិក្សា​ ការ​បណ្តុះ​បណ្តាល ​និង​បច្ចេក​ទេស​បង្រៀន​របស់​សា​លា​ ​ប៊ែល​ធី ​អន្តរ​ជាតិ​ ព្រម​ទាំង​បាន​សហ​ការ​យ៉ាង​ជិត​ស្និត​ ជា​មួយ​គណៈ​គ្រប់​គ្រង​សា​ខា​នី​មួយៗ ​ក្នុង​ការ​ជំ​រុញ​ឱ្យ​សិ​ស្សា​នុ​សិស្ស​ ដែល​ទំ​ពាំង​ស្នង​ឫ​ស្សី​របស់​ប្រ​ទេស​ជាតិ​ទ​ទួល​បាន​នូវ​ចំ​ណេះ​ដឹង​ ប្រ​កប​ដោយ​សីល​ធម៌​ និង​គុណ​ធម៌​ខ្ពស់​។ ឯក​ឧត្តម​បណ្ឌិត បាន​មាន​ប្រ​សា​សន៍​បន្ថែម​ថា ​ដោយ​មាន​ការ​គាំ​ទ្រ​ពី​មា​តា​បិ​តា​សិស្ស​នេះ​ហើយ ​ទើប​ធ្វើ​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​លទ្ធ​ភាព​ក្នុង​ការ​អ​ភិ​វឌ្ឍ​ទាំង​កម្ម​វិ​ធី​សិក្សា​ កម្ម​វិ​ធី​សិក្សា​បន្ថែម ​ក៏​ដូច​ជា​សម្ភារៈ​រូប​វន្ត​ ជា​ពិ​សេស​ការ​ពង្រីក​ទី​តាំង​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​បច្ចុ​ប្បន្ន​ សា​លា ​ប៊ែល​ធី​ អន្តរ​ជាតិ ​មាន ​២៤​ទី​តាំង​ (២២​ទី​តាំង​ នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ និង​ ២​ទី​តាំង ​នៅ​ខេត្ត​កណ្តាល​) និង​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ មាន ​២​ទី​តាំង​ (​ទី​តាំង​ទី​១​ ទួល​ស្លែង ​និង​ទី​តាំង​ទី​២ ​ស្ពាន​អា​កាស​ចោម​ចៅ​)​

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​បណ្ឌិត ​បាន​ប្រ​កាស​បើក​ឱ្យ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ​ទី​២២​ (​សា​ខា​រង្វង់​មូល​កួរ​ស្រូវ​) ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​។

ប​វេ​សន​កាល​ថ្មី​ ចូល​រៀន​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​!!!











_______________________________________________________________________


Free counters!

 

 

 

យើងមាន ភ្ញៀវ 12 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1815584