Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

សិស្ស​ប៊ែល​ធី ​ភា​សា​អង់​គ្លេស​ទូ​ទៅ ​កម្រិត​​១២​

ចំ​នួន​ ១​,៥​២​០​នាក់​ ទទួល​សញ្ញា​បត្រ​ភា​សា​អង់​គ្លេស​ប៊ែល​ធី

ព្រឹក​ថ្ងៃ​ទី​២២​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​២​ ​សា​លា​ ​ប៊ែល​ធី​ ​អន្តរ​ជាតិ​ ​បាន​ប្រារព្ធ​ពិ​ធី​ប្រ​គល់​សញ្ញា​បត្រ​ភា​សា​អង់​គ្លេស​ប៊ែល​ធី​ ​ជូន​ដល់​សិស្ស​ថ្នាក់​ភា​សា​អង់​គ្លេស​ទូ​ទៅ​ ​កម្រិត​១២​ (Level 12)ជំ​នាន់​ទី​៥៣​ ​ដល់​៦៣​ ​ដែល​បាន​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​ ភា​សា​អង់​គ្លេស​ប៊ែល​ធី​ ​(BELTEI ESL DIPLOMA)​ចំ​នួន​ ​១,៥២០​នាក់​ ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ​ឯកឧត្តម​​បណ្ឌិត​ ​លី​ ​ឆេង​ ​តំ​ណាង​រាស្រ្ត​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេ​ញ​ ​ស្ថាប​និក​ ​និង​ជា​អគ្គ​នា​យក​ ​ប៊ែល​ធី​ ​គ្រុប​ ​និង​ ​លោក​ជំ​ទាវ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាល​សន្និសីទ​នៃ​សាកល​វិទ្យាល័យ​ ​ប៊ែលធី​ ​អន្តរ​ជាតិ​ ​ទី​២​ ​(​ស្ពាន​អា​កាស​ចោម​ចៅ​)​

លោក​ ចាន់​ ទី​តា ​ប្រ​ធាន​កា​រិ​យា​ល័យ​ភា​សា​អង់​គ្លេស​ទូ​ទៅ​បាន​ឲ្យ​ដឹង​ថា​៖​ បច្ចុ​ប្បន្ន​នេះ ​សា​លា​ ប៊ែល​ធី​ ​អន្តរ​ជាតិ​ មាន ​២៦​សា​ខា​​ (​២៤​សា​ខា​ កំ​ពុង​ដំ​ណើរ​ការ​ ​និង​២​សា​ខា​កំ​ពុង​សាង​សង់​) ​ដែល​មាន​បុគ្គ​លិក​បម្រើ​ការ​សរុប​ចំនួន​ ២,៤៤៦​នាក់​ ​(​នា​រី​១,០០៨​នាក់​)​ ​និង​មាន​សិស្សា​នុ​សិស្ស​កំ​ពុង​សិក្សា​សរុប​ចំ​នួន​ ៥៨,១៨៤​នាក់​ ​(​នា​រី​ ​២៩,០៩២​នាក់​)ព្រម​ទាំង​មាន​កម្ម​វិ​ធី​សិក្សា​ធំៗ​ចំ​នួន​៥ ​និង​បាន​បញ្ជូល​កម្ម​វិ​ធី​សិក្សា​បន្ថែម​ចំ​នួន​៩ ​លើ​កម្ម​វិ​ធី​ដែល​មាន​ស្រាប់​ ​សម្រាប់​ថ្នាក់​ ចំ​ណេះ​ទូ​ទៅ​ និង​ភា​សា​អង់​គ្លេស​ទូ​ទៅ​។

គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២១​-​២០២២​ ​សា​លា​ ​ប៊ែល​ធី​ ​អន្តរ​ជាតិ​ មាន​សិស្ស​ថ្នាក់​ភា​សា​អង់​គ្លេស​ទូ​ទៅ​ ​កម្រិត​១២​ ​(​Level​​ ​12​)​ ​ដែល​បាន​ប្រ​ឡង​បញ្ចប់​សញ្ញា​បត្រ​ភា​សា​អង់​គ្លេស​ប៊ែល​ធី​​(​BELTEI​ ​ESL​ ​DIPLOMA​)​ ​ចំនួន​ ១២,០៨៥​នាក់​ ​។​ ​ក្នុង​នោះ​សិស្ស​ដែល​ប្រ​ឡង​បាន​ពិន្ទុ​អាយ​អែល​ (​IELTS​) ​5.0​ ​ឡើង​ទៅ​ ចំ​នួន​ ​៧,៩៨៧​នាក់​ ​ស្មើ​នឹង​ ​៦៦.០៩​%​ ដែល​នឹង​ទទួល​បាន​សញ្ញា​បត្រ​ចំ​នួន​ពីរ​គឺ​៖​ ​១​-​ចេញ​ដោយ​សា​លា​ ​ប៊ែល​ធី​ ​អន្តរ​ជាតិ​ ​និង​ ​២​-​ចេញ​ដោយ​ ក្រុម​ប្រឹក្សា​ភា​សា​អង់​គ្លេស​ ​នៃ​ចក្រ​ភព​អង់​គ្លេស​ (​BRITISH​ ​COUNCIL​)​ ហើយ​សញ្ញា​បត្រ​ទាំង​ពីរ​នេះ​ ​ត្រូវ​បាន​ដាក់​ ​បញ្ចូល​ ​(​Upload​)​ ទៅ​ក្នុង​វេប​សាយ​របស់​ប៊ែល​ធី​ ​ដើម្បី​ទុក​ជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់​រូប​ទាញ​យក​ ​(​Download​)​ ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ផង​ដែរ​។

ក្នុង​ឱ​កាស​នោះ​ផង​ដែរ​ ​ឯក​ឧត្តម​បណ្ឌិត​ ​លី​ ​ឆេង​ ​បាន​ថ្លែង​កោត​សរ​សើរ​ចំ​ពោះ​ក្មួយៗ​ ​ដែល​បាន​ខិត​ខំ​ ​យក​ចិត្ត​ទុក​ដាក់​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​ ​និង​ស្តាប់​គ្រូ​ពន្យល់​ ​ក៏​ដូច​ជា​គោ​រព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ​មាន​វិ​ន័យ​ ​សីល​ធម៌​ ​និង​ ​គុណ​ធម៌​ល្អ​ មិន​បង្ក​ផល​លំ​បាក​ដល់​គ្រួ​សារ​ ​និង​សង្គម​ជាតិ​ រហូត​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រឡង​បញ្ចប់​វគ្គ​ ​និង​ទទួល​ ​បាន​សញ្ញា​បត្រ​ភា​សា​អង់​គ្លេស​ប៊ែល​ធី​ ​(​BELTEI​ ESL​ ​DIPLOMA​)​ ​នា​ពេល​នេះ​។​ ​ឯក​ឧត្តម​បណ្ឌិត​ ​ក៏​បាន​ផ្តាំ​ផ្ញើ​ ​ដល់​ក្មួយៗ​ ទាំង​អស់​ឲ្យ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ ​លើ​ការ​រៀន​សូត្រ​បន្ថែម​ទៀត​ ដើ​ម្បី​អ​ភិ​វឌ្ឍ​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ ​ក្នុង​ចាប់​យក​ ​អា​ជីព​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនា​គត​ ​និង​ប្រ​កួត​ប្រ​ជែង​ដណ្តើម​ទី​ផ្សារ​ការ​ងារ​ ​ជា​មួយ​បណ្តា​យុវ​ជន​ទាំង​អស់​ ​ទាំង​ក្នុង​តំបន់​អា​ស៊ាន​ និង​ពិ​ភព​លោក​ ​ជា​ពិ​សេស​ដើរ​ឲ្យ​ទាន់​នូវ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា​ សម័យ​បដិវត្ត​ឧស្សាហ​កម្ម​៤.០​។​

 

ជា​ទី​បញ្ចប់​ ​ឯក​ឧត្តម​បណ្ឌិត​ ​ប្រ​ធាន​គណៈ​អធិប​តី​ ​និង​ ​លោក​ជំ​ទាវ​ ​បាន​ចូល​រួម​អប​អរ​សា​ទរ​ ​និង​ប្រ​គល់​សញ្ញា​បត្រ​ដល់​សិស្ស​ជ័យ​លា​ភី​ទាំង​ ១,៥២០​នាក់​ ​នា​ពេល​នោះ​ផង​ដែរ​។









_______________________________________________________________________


Free counters!

 

 

 

យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1813204