Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

សិស្ស​ប៊ែល​ធី​និទ្ទេស​៩៩​រូប​

ចែក​រំ​លែក​បទ​ពិ​សោធន៍​ដល់​សិស្សថ្នាក់​ទី១២

ដែល​ត្រៀម​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិយ​ភូមិ

នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិ​កា​ ឆ្នាំ​២០២២​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ពិ​ធី​សំ​ណេះ​សំ​ណាល​ និង​ចែក​ រំ​លែក​បទ​ពិ​សោធន៍​សិក្សា​របស់​សិស្ស​ប៊ែល​ធី​ និទ្ទេស​ A​ ចំ​នួន​ ៩៩​រូប​ ជូន​ដល់​សិស្ស​ថ្នាក់​ទី​១២​ ចំ​នួន​ ១,១៧៥​នាក់​ ដែល​ត្រូវ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិយ​ភូមិ​ នា​ថ្ងៃ​ទី​០៥​-​០៦​ ​ខែ​ធ្នូ​ ឆ្នាំ​២០២២​ ខាង​មុន​នេះ​។​ ពិ​ធី​នេះ​ បាន​ប្រ​ព្រឹត្ត​ ទៅ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធានី​ភ្នំ​ពេញ​ ស្ថាប​និក​ និង​ជា​ អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​។

លោក​ ប៊ុត​ ឌី​ម៉ង់​ ប្រ​ធាន​កា​រិ​យា​ល័យ​ចំ​ណេះ​ទូ​ទៅ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​ ២៦​សា​ខា​ ក្នុង​នោះ​ ២៤​សា​ខា​កំ​ពុង​ដំ​ណើរ​ការ​ និង​ ​២​សា​ខា​កំ​ពុង​សាង​សង់​ ដែល​មាន​បុគ្គ​លិក​បម្រើ​ការ​សរុប​ចំ​នួន​ ២,៤៤៦​នាក់​ ​(​នា​រី​ ១,០០៨​នាក់​)​ និង​មាន​សិស្សា​នុ​សិស្ស​កំ​ពុង​សិក្សា​សរុប​ចំ​នួន​ ៥៨,១៨៤​នាក់​ (​នារី​ ២៩,០៩២​នាក់​)​

គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២០​-​២០២១​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​សិស្ស​ថ្នាក់​ទី​១២​ ដែល​បាន​ប្រ​ឡង​បញ្ចប់​ សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ (​បាក់​ឌុប​)​ ចំ​នួន​ ១៤,៨៣៨​នាក់​ ​(​ដប់​បួន​ពាន់​ ប្រាំ​បី​រយ​សាម​សិប​ប្រាំ​បី​នាក់​) ​ក្នុង​នោះ​ ជាប់​ ១២,៦៣០​នាក់​ (​ដប់​ពីរ​ពាន់​ ប្រាំ​មួយ​រយ​សាម​សិប​នាក់​) ​ស្មើ​នឹង​ ៨៥.១២​%​ និង​ទទួល​បាន​ សិស្ស​និទ្ទេស​A​ ចំ​នួន​ ២១១​នាក់​ ​សិស្ស​ពូ​កែ​ទូ​ទាំង​រាជ​ធានី​ ចំ​នួន​ ៩០​នាក់​ និង​ទូ​ទាំង​ប្រ​ទេស​ ចំ​នួន​ ២០​នាក់​។​ ចំ​ពោះ ​សិស្ស​ដែល​បាន​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិយ​ភូមិ​នឹង​ទទួល​បាន​សញ្ញា​បត្រ​ចំនួន​ពីរ​៖​ ១​-​ចេញ​ដោយ​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​ ២​-​ចេញ​ដោយ​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ (​Upload​) ​ទៅ​ក្នុង​វែប​សាយ​របស់​ប៊ែល​ធី​ ដើម្បី​ទុក​ជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់​រូប​ទាញ​យក​ (​Download​)​ ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ផង​ដែរ​។​

ឋិត​ក្នុង​ពិ​ធី​នេះ​ដែរ​ សិស្ស​និ​ទ្ទេស​ A​ ចំ​នួន​ ៥​រូប​ តំ​ណាង​សិស្ស​និ​ទ្ទេស​ A​ ទាំង​ ៩៩​រូប​ បាន​ចែក​រំ​លែក​បទ​ ពិ​សោធន៍​ជោគ​ជ័យ​ដែល​មាន​កត្តា​រួម​ផ្សំ​សំ​ខាន់ៗ​ចំ​នួន​៤​ គឺ​ ១​-​កត្តា​ខ្លួន​ឯង​៖​ ត្រូវ​ខិត​ខំ​សិក្សា​រៀន​សូត្រ​ និង​មាន​គោល​ដៅ​, ២​-​កត្តា​គ្រួ​សារ​៖​ មា​តា​បិ​តា​ផ្តល់​ឱ​កាស​សិ​ក្សា​ និង​ជំ​រុញ​លើក​ទឹក​ចិត្ត​បុត្រ​ធី​តា​, ៣​-​កត្តា​សា​លា​៖​ មាន​កម្ម​វិ​ធី​សិក្សា​ល្អៗ​ កម្ម​វិ​ធី​សិក្សា​បន្ថែម​ទាំង​៩​ គ្រូ​មាន​សមត្ថ​ភាព​ បទ​ពិ​សោធន៍​ និង​គរុ​កោសល្យ​ ព្រម​ទាំង​ មាន​ BELTEI​ App​ ​ជា​ជំ​នួយ​ ស្មារតី​ក្នុង​ការ​សិក្សា​ និង​ ៤​-​កត្តា​សង្គម​៖​ ដោយ​សារ​ប្រ​ទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​លេញ​ ស្ថិរ​ភាព​ និង​ការ​អភិវឌ្ឍ​ លើ​គ្រប់​វិ​ស័យ​ ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ដែល​មាន​ សម្តេច​អគ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នា​យក​រដ្ឋ​មន្ត្រី​ និង​មាន​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា​ ជា​សេ​នា​ធិ​ការ​ ដែល​ធ្វើ​ឱ្យ​សិស្ស​មាន​ឱ​កាស​បាន​រៀន​សូត្រ​ ​ខ្ជាប់​ខ្ជួន​ទៅ​តាម​កម្ម​វិ​ធី​សិក្សា​របស់​ក្រ​សួង​ និង​សា​លា​បាន​ដាក់​ចុះ​។​

ក្នុង​ឱ​កាស​នោះ​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ បាន​កោត​សរ​សើរ​ចំ​ពោះ ​សិស្ស​និទ្ទេស​ A​ ទាំង​ ៩៩​រូប​ និង​សិស្ស​ ជ័យ​លា​ភី​ទាំង​អស់​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​សិក្សា​រៀន​សូត្រ​ ស្តាប់​គ្រូ​ពន្យល់​ គោ​រព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ មាន​វិ​ន័យ​ សីល​ធម៌​ និង​គុណ​ធម៌​ល្អ​ មិន​បង្ក​ផល​លំ​បាក​ដល់​គ្រួ​សារ​ និង​សង្គម​ជាតិ​ រហូត​ទទួល​បាន​ជោគ​ជ័យ​នា​ពេល​នេះ​។​ ជា​ពិ​សេស​បាន​ចែក​រំ​លែក​បទ​ពិ​សោធន៍​ជោគ​ជ័យ​របស់​ខ្លួន​ ជូន​ដល់​សិស្ស​ប្អូន​ជំ​នាន់​ក្រោយ​ ដើម្បី​ជា​ទុន​សម្រាប់​ត្រៀម​ ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិយ​ភូមិ​នា​ខាង​មុន​នេះ​។​ ឯក​ឧត្តម​បណ្ឌិត​ ក៏​បាន​ថ្លែង​អំណរ​គុណ​ចំ​ពោះ​មា​តា​បិ​តា​ និង​ អា​ណា​ព្យា​បាល​សិស្ស​ទាំង​អស់​ដែល​បាន​ផ្តល់​ឱ​កាស​ និង​ជំ​រុញ​កូនៗ​ឲ្យ​សិក្សា​បន្ថែម​នៅ​ផ្ទះ​ ធ្វើ​កិច្ច​ការ​ផ្ទះ​ និង​គោ​រព​វិ​ន័យ​ សា​លា​ ព្រម​ទាំង​ស​ហ​ការ​យ៉ាង​ជិត​ស្និត​ជា​មួយ​គណៈ​គ្រប់​គ្រង​នៅ​តាម​បណ្តា​សា​ខា​នៃ​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​។​

 

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​បណ្ឌិត​ បាន​ប្រ​គល់​លិ​ខិត​សរ​សើរ​ និង​ប្រាក់​រង្វាន់​ជូន​ដល់​សិស្ស​និទ្ទេស​ A​ ទាំង​ ៩៩​រូប​ ព្រម​ទាំង​នា​យក​សា​ខា​ និង​លោក​គ្រូ​-​អ្នក​គ្រូ​ ថ្នាក់​ទី​១២​ ដែល​មាន​ស្នា​ដៃ​បង្រៀន​សិស្ស​ទទួល​បាន​និទ្ទេស​ A​ ចំ​នួន​ ១៦៩​រូប​ នា​ពេល​នោះ​ផង​ដែរ​៕










_______________________________________________________________________


Free counters!

 

 

 

យើងមាន ភ្ញៀវ 18 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1814339