សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរកម្សាន្ដ
សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ ទៅកាន់ខេត្តសៀមរាប
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរកម្សាន្តពិសេស សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ រយៈពេល ២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០២២ ទៅកាន់ខេត្តសៀមរាប ជាពិសេសទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងទស្សនាតំបន់ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រសំខាន់នានាជាច្រើនទៀត ដែលដឹកនាំដោយ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ព្រមទាំងថា្នក់ដឹកនាំការិយាល័យកណ្តាល នៃសាលា ប៊ែលធី អន្តរជាតិ និងសម្របសម្រួលការរៀបចំដំណើរកម្សាន្តដោយក្រុមហ៊ុន ប៊ែលធី ទេសចរណ៍។ ក្នុងដំណើរកម្សាន្តពិសេសនេះ មានសិស្សជ័យលាភីផ្នែកចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ នៃសាលា ប៊ែលធី អន្តរជាតិទាំង២២ទីតាំង ដែលទទួលបានជ័យលាភីក្នុងកម្មវិធី ប្រកួតប្រជែងនានារួមមាន៖ *សិស្សជ័យលាភី លេខ១ ដល់ លេខ៣ ផ្នែកចំណេះទូទៅ -កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ (សិស្សថ្នាក់ទី១១) ចំនួន ១០នាក់ -ការប្រកួតជជែកដេញដោលឆ្នាំ២០២២ កម្រិតប៊ែលធី (សិស្សថ្នាក់ទី១០) ចំនួន ៥នាក់ -ការប្រកួតប្រជែងនិយាយជាសាធារណៈ កម្រិតប៊ែលធី (សិស្សថ្នាក់ទី៣, ទី៦, ទី៩, និងទី១២) ចំនួន ៤០នាក់ -ការប្រកួតប្រជែងសំណេរភាសាខ្មែរ កម្រិតប៊ែលធី (សិស្សថ្នាក់ទី៤, ទី៧, ទី១០) ចំនួន ១៥នាក់ -ការប្រកួតប្រជែងគណិតវិទ្យា កម្រិតប៊ែលធី (សិស្សថ្នាក់ទី៥, ទី៨, និងទី១១) ចំនួន ១៥នាក់ *សិស្សជ័យលាភី លេខ១ ដល់ លេខ៣ ផ្នែកភាសាអង់គ្លេសទូទៅ -ការប្រកួតប្រជែងនិយាយជាភាសាអង់គ្លេសកម្រិតប៊ែលធី (សិស្សកម្រិត៣, ៦, ៩ និង១២) ចំនួន ១០៨នាក់ -ការប្រកួតសំណេរភាសាអង់គ្លេសកម្រិតប៊ែលធី (សិស្សកម្រិត៥, ៨, ១១, និង១២) ចំនួន ៥៦នាក់ គូសបញ្ចាក់ផងដែលថាការរៀបចំដំណើរកម្សាន្តរយៈពេល២យប់ ៣ថ្ងៃនេះក្នុងគោលបំណងលើកទឹកចិត្តដល់ សិស្សជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗរបស់សាលា ប៊ែលធី អន្តរជាតិ និងការប្រកួតថ្នាក់ជាតិ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្តសិក្សាស្រាវជ្រាវរិះរកឯកសារពាក់ព័ន្ធទាំងឡាយ ដើម្បីជាជំនួយក្នុងការបង្ហាញសមត្ថភាព និងភាពប៉ិនប្រសប់របស់ខ្លួន ចាប់តាំងពីការប្រកួតប្រជែងកម្រិតថ្នាក់ កម្រិតសាខា រហូតដល់កម្រិតប៊ែលធី និងទទួលបានជ័យលាភីប្រចាំសាលា ឬជ័យលាភីទូទាំងប្រទេស ព្រមទាំងផ្តល់ឱកាសដល់សិស្សជ័យលាភីទាំងអស់បានទៅទស្សនា និងសិក្សាឈ្វេងយល់បន្ថែម អំពីតំបន់សំណង់ប្រវត្តិសាស្រ្ត និងវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់នានា ដែលបុព្វបុរសខ្មែរបានសាងសង់ និងបន្សល់ទុកតាំងពីសម័យបុរាណ នៅដែនដីនៃខេត្តសៀមរាប។ សាលា ប៊ែលធី អន្តរជាតិ បើកបវេសនកាលចំណេះទូទៅ ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងវគ្គថ្មីភាសាអង់គ្លេសទូទៅ ពេញម៉ោង និងក្រៅម៉ោង ជំនាន់ទី៦៥ នឹងត្រូវចូលរៀននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ព្រមទាំងមានការផ្តល់ជូនពិសេសសម្រាប់សិស្សចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ៖ -ផ្នែកចំណេះទូទៅ: បង់ថ្លៃសិក្សា ១ឆ្នាំ ផ្តល់ជូន ឯកសណ្ឋាន ២កំប្លេ “ផុតកំណត់ថ្ងៃទី២៧ សីហា ២០២២” -ផ្នែកភាសាអង់គ្លេសទូទៅ: បង់ថ្លៃសិក្សា ១វគ្គ (៦ខែ) ផ្ដល់ជូន អាវយឺតESL ចំនួន២ “ផុតកំណត់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២” បញ្ជាក់: រាល់ការបង់ថ្លៃសិក្សា ប៊ែលធីមិនតម្រូវឱ្យបង់ថ្លៃសេវារដ្ឋបាល និងសេវាកម្មផ្សេងៗឡើយ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________