៧-ថ្នាក់ភាសាអង់គ្លេសកម្រិតបឋម (Level 01-06)
ក-អំពីថ្នាក់ភាសាអង់គ្លេសសម្រាប់កុមារជាថ្នាក់សំរាប់ កុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ សិក្សារយៈពេល ៣ឆ្នាំ(ចាប់ពី Level 1-6) ។ កម្មវិធីសិក្សា ផោ្តតទៅលើមូលដ្ឋានគ្រឹះ នៃការ ស្តាប់ ការនិយាយ ការអាន ការសរសេរ ព្រមទាំងមានបញ្ចូលមុខវិជ្ជាសិក្សាសង្គម វេយ្យាករណ៍ និងមានកម្មវិធី សិក្សាមើលទូរទស្សន៍ VCD និង LCD ។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ សិស្សនិងអាចចេះ ប្រើប្រាស់ភាសា អង់គ្លេស កំរិតមធ្យម សំរាប់ទំនាក់ទំនង ទាំងនិយាយ ទាំងសរសេរ ។ ខ-អំពីគ្រូបង្រៀនសាលា ប៊ែលធី អន្តរជាតិ មានគ្រូបង្រៀនដែលមានសញ្ញាបត្រគរុកោសល្យ និងបរិញ្ញាបត្រ ហើយគ្រូមួយចំនួនទៀត កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត ការប្តេជ្ញាចិត្តខ្ពស់ ទេពកោសល្យ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀន ដែលធ្វើអោយសិស្ស ងាយយល់ ឆាប់ចាប់បាន ឆាប់ចេះ និងទទួលនូវចំណេះដឹង ប្រកបដោយសមត្ថភាពពេញលេញយ៉ាងពិតប្រាកដ។ គ-អំពីថ្នាក់រៀនបន្ទប់រៀននីមួយៗ របស់វិទ្យាស្ថាន ប៊ែលធី មានម៉ាស៊ីនត្រជាក់ បំពាក់ដោយកាម៉េរ៉ាសំរាប់តាមដានការសិក្សានិងសកម្មភាព នានារបស់សិស្ស និងការបង្រៀនរបស់គ្រូ។ វិទ្យាស្ថានកំណត់ចំនួនសិស្សត្រឹមតែ ២០ ទៅ២៥ នាក់ ក្នុងមួយថ្នាក់ ហើយបង្កើត និងពង្រឹងបរិយាកាស និយាយភាសាអង់គ្លេសទាំង នៅក្នុងថ្នាក់ និង ក្នុងបរិវេណវិទ្យាស្ថាន ដោយចាប់ពី Level 1-3 អនុញ្ញាតឲ្យសិស្សនិយាយភាសាខ្មែរ 50% និង ភាសាអង់គ្លេស 50% ចាប់ពី Level 4-6 អនុញ្ញាតឲ្យសិស្សនិយាយភាសាខ្មែរ 30% និងភាសាអង់គ្លេស 70% ។ ឃ-សម្ភារៈរូបវន្តសាលា ប៊ែលធី អន្តរជាតិ មានដាក់រូបភាព (Posters) និងពាក្យស្លោកតាមជញ្ជាំងក្នុងថ្នាក់រៀនដែលទាក់ទងទៅនឹងមេរៀន រួមទាំងឧបករណ៍សំរាប់បង្រៀន ដូចជា LCD, Overhead Projector,TV, Flash Cardsនិង Story Cards អ៊ិនធឺណិត និងអ៊ីម៉ែល, បន្ទប់ហ្វឹកហ្វឺនភាសា, បណ្ណាល័យធំទូលាយ, ម៉ាស៊ីនភ្លើង ដែលបង្កភាពងាយស្រួលក្នុងករណីភ្លើងដាច់។ ង-ទស្សនកិច្ចសិក្សាសិស្សចាប់ពីកំរិតទី៤ និងកំរិតទី៥ (Level 4 & 5 ) ត្រូវបានទៅធ្វើទស្សនកិច្ចសិក្សា នៅព្រះបរមរាជវាំង ហើយកំរិត៦(Level 6 ) ត្រូវបានទៅ ធ្វើទស្សនកិច្ចសិក្សា នៅសារមន្ទីរជាតិ ក្នុងមួយឆ្នាំម្តង ជារៀងរាល់ឆ្នាំ។ ក្រោយការធ្វើទស្សនកិច្ច សិក្សាសិស្សត្រូវ សរសេររៀបរាប់នូវចំណាប់ អារម្មណ៍របស់ខ្លួន អំពីលទ្ធផល នៃទស្សនកិច្ចសិក្សា ដើម្បីយកពិន្ទុទៅបូកជាមួយពិន្ទុប្រចាំខែ ។ ច-កម្មវិធីសិក្សាសៀវភៅសិក្សា ឯកសារសិក្សាផ្សេងៗ និងឯកសារបង្រៀន ត្រូវបានគាំទ្រ និងឧបត្ថម្ភ ដោយក្រុមហ៊ុន McGRAW-HILL Education ដែលជាក្រុមហ៊ុនសៀវភៅដ៏ធំមួយក្នុងចំណោម ក្រុមហ៊ុនសៀវភៅធំៗនៅសហរដ្ឋអាមេរិក ។ ពេលបញ្ចប់ការសិក្សាសិស្សនឹងទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សាកំរិត ឆ-ល័ក្ខណ្ឌ័ចូលរៀនធ្វើតេស្តសរសេរ និងនិយាយ(Writing and Speaking) វាស់ស្ទង់សមត្ថភាព មុននឹងចូលរៀនតាមកំរិតថ្នាក់នីមួយៗ ។ |
ជ-សៀវភៅសិក្សា
ថ្នាក់ | សៀភៅសិក្សា |
១ | -All of Us-1(SB & WB) -Social Studies-1 and TV Program -Grammar Zone-1 |
២ | -All of Us-2(SB & WB) -Social Studies-2 and TV Program -Grammar Zone-2 |
៣ | -All of Us-3(SB & WB) -Social Studies-3 and TV Program -Grammar Zone-3 |
៤ | -All of Us-4(SB & WB) -Social Studies-4 and TV Program -Grammar Zone-4 |
៥ | -All of Us-5(SB & WB) -Social Studies-5 and TV Program -Grammar Zone-5 |
៦ | -All of Us-6(SB & WB) -Social Studies-6 and TV Program -Grammar Zone-6 |
ឈ-អំពីតម្លៃសិក្សា ថ្នាក់ភាសាអង់គ្លេសសម្រាប់កុមារ
កម្រិត | តម្លៃថ្នាក់ពេញម៉ោង | តម្លៃថ្នាក់ក្រៅម៉ោង | ||
៣ខែ | ៦ខែ | ៣ខែ | ៦ខែ | |
1 | $ 175 |
$ 330 |
$ 160 |
$ 300 |
2 | $ 175 | $ 330 | $ 160 | $ 300 |
3 | $ 175 | $ 330 | $ 160 | $ 300 |
4 | $ 185 |
$ 350 |
$ 170 | $ 320 |
5 | $ 185 | $ 350 | $ 170 | $ 320 |
6 | $ 185 | $ 350 | $ 170 | $ 320 |
ញ-កាលបរិច្ឆេទនិងម៉ោងសិក្សា
មុខវិជ្ជា | ម៉ោងសិក្សា | ចាប់ផ្តើម |
ថ្នាក់ភាសាអង់គ្លេស សម្រាប់កុមារ |
ថ្នាក់ពេញម៉ោង សិក្សាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ ព្រឹក-៨:០០-១០:៣០ រសៀល-២:០០-៤:៣០ |
វគ្គសិក្សាប្រចាំឆ្នាំ មាន៤វគ្គក្នុង១ឆ្នាំ -ខែកុម្ភៈ - ខែសីហា -ខែឧសភា - ខែវិច្ឆិកា -ខែសីហា - ខែកុម្ភៈ -ខែវិច្ឆិកា - ខែឧសភា |
ថ្នាក់ក្រៅម៉ោង សិក្សាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ ល្ងាច-៥:៣០-៧:០០ |
វគ្គសិក្សាប្រចាំឆ្នាំ មាន៤វគ្គក្នុង១ឆ្នាំ -ខែកុម្ភៈ - ខែសីហា -ខែឧសភា - ខែវិច្ឆិកា -ខែសីហា - ខែកុម្ភៈ -ខែវិច្ឆិកា - ខែឧសភា |
ដ-សញ្ញាបត្រ ថ្នាក់ភាសាអង់គ្លេសសម្រាប់កុមារ