បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី “បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអគ្គនាយករង-អគ្គនាយិការរង នៃប៊ែលធី គ្រុប លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជាក្រុមគ្រូពេទ្យ មកពីមជ្ឈមណ្ឌលផ្ដល់ឈាម ថ្នាក់ដឹកនាំ ដែលជាប្រធាន អនុប្រធាន សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង បុគ្គលិក សាស្រ្តាចារ្យ និស្សិត នៃប៊ែលធី គ្រុប និងសប្បុរសជនទាំងអស់ សរុបចំនួនប្រមាណជាង ១,០០០នាក់។
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកជាមួយសង្គម ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការជំនួយ និងឈាមជាចាំបាច់។ កម្មវិធីនេះដែរ បានឆ្លុះបញ្ចាំងពីការជួយទុក្ខធុរៈគ្នានៅក្នុងសង្គមមួយ ជាពិសេសការជួយសង្រ្គោះជីវិតអ្នកដែលកំពុងត្រូវការជំនួយ តាមរយៈការបរិច្ចាគឈាម។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១៣ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ពិធីសម្ពោធ រូសំណាកស្ត្រី ទូលកណ្ដាប់ស្រុវ និង រូបព្រះឥសូរ នៅទីរួមខេត្តព្រៃវែង
ពិធីសម្ពោធ រូសំណាកស្ត្រី ទូលកណ្ដាប់ស្រុវ និង រូបព្រះឥសូរ នៅទីរួមខេត្តព្រៃវែង
03/Apr/2014
ពិធីសម្ភោធព្រះវិហារទើបជួសជុលថ្មី នៅវត្តសំសមី ខេត្តព្រៃវែង
30/Sep/2012
ពិធីផ្ដល់ឈាមរបស់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ-អ្នកគ្រូ និង និស្សិត ប៊ែលធី ២១៦ នា...
21/Oct/2011
គណៈគ្រប់គ្រង ប៊ែលធី បានចុះសាកសួរសុខទុក្ខកងទ័ពនៅសមរភូមិមុខ
11/Sep/2011
វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ចូលរួមឧបត្ថម្ភចវិកាដល់មូលនិធិបាយ័ន
29/Nov/2010
ការចូលរួមឧបត្ថម្ភថវិកាដល់កងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រះវិហា
08/Oct/2009
ពិធិសម្ភោធអគារពុទ្ធិកបឋមសិក្សា១ខ្នង មាន៤បន្ទប់
01/Jan/2002