ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប រួមទាំងថ្នាក់ដឹកនាំ និស្សិតក្លិបកាកបាទក្រហមកម្ពុជា បាននាំយកអំណោយផ្តល់ជូនប្រជាជនដែលទើបតែប្រសូត្របុត្រ ចំនួន៩គ្រួសារនៅ សង្កាត់ស្ពានថ្ម រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមទាំងថ្នាក់ដឹកនាំ និស្សិតក្លិបកាកបាទក្រហមកម្ពុជា និស្សិតនៃគម្រោងចិត្តតែមួយ ក្រុមនិស្សិតគម្រោងស្អាត និងនិស្សិត ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាននាំយកអំណោយផ្តល់ជូនប្រជាជនដែលទើបតែប្រសូត្របុត្រ ចំនួន៩គ្រួសារដែលរស់នៅក្នុង ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងមួយគ្រួសារទទួលបានថវិកា ១០០,០០០រៀល ព្រមទាំងផ្តល់ជូនសម្ភារសិក្សា និងថវិការមួយចំនួន ជូនដល់សិស្សានុសិស្ស ចំនួនជាង២០០ នាក់ដែលកំពុងសិក្សានៅសាលាបឋមសិក្សា ស្ពានថ្ម ដើម្បីបង្ហាញពីសេចក្តីស្រលាញ់ទៅកាន់អ្នកទាំងអស់គ្នា ក្នុងទិវានៃក្តីស្រលាញ់។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ពិធីសម្ពោធ រូសំណាកស្ត្រី ទូលកណ្ដាប់ស្រុវ និង រូបព្រះឥសូរ នៅទីរួមខេត្តព្រៃវែង
ពិធីសម្ពោធ រូសំណាកស្ត្រី ទូលកណ្ដាប់ស្រុវ និង រូបព្រះឥសូរ នៅទីរួមខេត្តព្រៃវែង
03/Apr/2014
ពិធីសម្ភោធព្រះវិហារទើបជួសជុលថ្មី នៅវត្តសំសមី ខេត្តព្រៃវែង
30/Sep/2012
ពិធីផ្ដល់ឈាមរបស់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ-អ្នកគ្រូ និង និស្សិត ប៊ែលធី ២១៦ នា...
21/Oct/2011
គណៈគ្រប់គ្រង ប៊ែលធី បានចុះសាកសួរសុខទុក្ខកងទ័ពនៅសមរភូមិមុខ
11/Sep/2011
វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ចូលរួមឧបត្ថម្ភចវិកាដល់មូលនិធិបាយ័ន
29/Nov/2010
ការចូលរួមឧបត្ថម្ភថវិកាដល់កងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រះវិហា
08/Oct/2009
ពិធិសម្ភោធអគារពុទ្ធិកបឋមសិក្សា១ខ្នង មាន៤បន្ទប់
01/Jan/2002