មូលនិធិសប្បុរសធម៍ប៊ែលធី

BELTEI CHARITY FOUNDATION

និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមជាមួយ យុវជនកាកបាទក្រហម ចំនួន ១៥០នាក់ រួមគ្នាធ្វើកម្មវិធីសប្បុរសធម៍ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាកំរៀង ស្ថិតនៅតំបន់សហគមន៍ចំបក់ ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី ៦រោច ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩ និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន រួមជាមួយ យុវជនកាកបាទក្រហម កម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១៥០នាក់ រួមគ្នាធ្វើកម្មវិធីសប្បុរសធម៍ ដោយបាននាំយកនូវសម្ភារៈសិក្សាមួយចំនួន ដូចជា សំពៀត ប៊ិច ខ្មៅដៃ សៀវភៅ ក្តារឈ្នួន ផ្សេងៗ ទៅជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាកំរៀង ស្ថិតនៅតំបន់សហគមន៍ចំបក់ ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដោយលោក មឿង ផាន់នី ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានី ភ្នំពេញ អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
ពិធីសម្ពោធ រូសំណាកស្ត្រី ទូលកណ្ដាប់ស្រុវ និង រូបព្រះឥសូរ នៅទីរួមខេត្តព្រៃវែង