ប៊ែលធីទី 9 ( ស្ទឹងមានជ័យ )
ស្ថិតនៅអាគារលេខ ៣០៣២ ផ្លូវវេងស្រេង កែង ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ដែលបានសម្ពោធបើកអោយដំណើរការនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គនាយកប៊ែលធីគ្រុប។ សាលាប៊ែលធីទី៩ សង់ឡើងពីបេតុងអាម៉េ(Reinforced Concrete) កំពស់ ៧ជាន់ មាន ១៣៥បន្ទប់ និងមានជាន់ក្រោមដី សម្រាប់ជាចំណតយានជំនិះគ្រប់ប្រភេទរបស់សិស្ស ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួននិងសាងសង់ដោយខ្លួនឯងផ្ទាល់។