ប៊ែលធីទី 11 ( ផ្សារតូច )
ស្ថិតនៅអាគារលេខ ១៧៩៦ ផ្លូវជាតិលេខ៥, ភូមិផ្សារតូច, សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ដែលបានសម្ពោធ បើកអោយដំណើរការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១១ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គនាយក ប៊ែលធី គ្រុប។ សាលាប៊ែលធី ទី១១ សង់ឡើងពីបេតុងអាម៉េ(Reinforced Concrete) កំពស់ ៧ជាន់ មាន ៥៥បន្ទប់ និងមានជាន់ក្រោមដី (Basement) សម្រាប់ជាចំណតយានជំនិះគ្រប់ប្រភេទរបស់ សិស្ស ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសាងសង់ដោយ ក្រុមហ៊ុន ប៊ែលធីសំណង់ នៃ ប៊ែលធី គ្រុប។