“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកាសរុបចំនួន ២០,០០០,០០០ (ម្ភៃលានរៀល) ដែលបានមកពីការរៀបចំកម្មវិធីសង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំ២០២៥ ជូនដល់កាកបាទក្រហមកម្ពុជា”
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ថ្នាក់ដឹក និស្សិត យុវជនស្ម័គ្រចិត្ត ស.ស.យ.ក. កាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងតារាចម្រៀង និងសម្តែង លោក អេឡិច ច័ន្ទត្រា កញ្ញា ល្អ ហួស ចូលរួមក្នុងពិធីជួបសំណេះសំណាល និងទទួលថវិកាសប្បុរសជនខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបាននាំយកថវិកាមូលនិធិសប្បុរសធម៌ ប៊ែលធី ចំនួន ២០,០០០,០០០ (ម្ភៃលានរៀល) បរិច្ចាគជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមជាមួយ អំណោយ គណៈកម្មការទី៩ និងមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ជូនវីរកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យ និងជនភៀសសឹក ចំនួន ៣០០គ្រួសារ ព្រមទាំងក្រុមគ្រូពេទ្យ និងសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ»
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ
10/Jan/2026
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន និង ឯកឧត្តមបណ្ឌិ...
26/Dec/2025
"ការអប់រំ ត្រូវផ្សារភ្ជាប់ជាមួយ សីលធម៌ និងគុណធម៌"
23/Dec/2025
ចង្កឹះមួយបាច់ កាច់មិនបាក់ ជួរមុខសម្រុក ជួរក្រោយសម្រួល!
17/Dec/2025
សូមថ្លែងអំណរអរគុណដល់ទឹកចិត្តរបស់ប្អូនៗសិស្សសាលា ប៊ែលធី អន្តរជាតិ សាខាទ...
16/Dec/2025
កាេចូលរួមឧបត្ថម្ភថវិកា ឬសម្ភារផ្សេងៗ ជូនទៅកាន់បងៗវីរកងទ័ពជួរមុខ និងបងប...
16/Dec/2025
គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស...
02/Aug/2025