ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក នៃប៊ែលធី គ្រុប អញ្ជើញចុះជួបសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។
នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក នៃប៊ែលធី គ្រុប បានដឹកនាំថ្នាក់ដឹកនាំ នៃប៊ែលធី គ្រុប ចូលរួមអមដំណើរគណៈប្រតិភូនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុបទាំងអស់ រួមទាំង សិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិគ្រប់ទីតាំង ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស-និស្សិតទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត និងតាមលទ្ធភាព ដើម្បីរួមចំណែកឧបត្ថម្ភដល់កងទ័ពជួរមុខឈរជើងនៅបន្ទាត់ព្រំដែន ដែលក្នុងនោះ ទទួលបានថវិកាសរុបចំនួន ១២០,០០០,០០០.០០៛ (មួយរយម្ភៃលានរៀល) ជូនដល់កងទ័ពឈរជើងការពារជាតិ មាតុភូមិនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្ត និងជាការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ពគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារជាតិមាតុភូមិនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងក្នុងស្មារតីស្នេហាជាតិ សាមគ្គីភាព ជាតិដ៏រឹងមាំរវាងប្រជាជនកម្ពុជាទូទាំងប្រទេសដែលជាកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខឱ្យបានកាន់តែផុលផុសបន្ថែមទៀត។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមជាមួយ អំណោយ គណៈកម្មការទី៩ និងមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ជូនវីរកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យ និងជនភៀសសឹក ចំនួន ៣០០គ្រួសារ ព្រមទាំងក្រុមគ្រូពេទ្យ និងសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ»
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ
10/Jan/2026
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន និង ឯកឧត្តមបណ្ឌិ...
26/Dec/2025
"ការអប់រំ ត្រូវផ្សារភ្ជាប់ជាមួយ សីលធម៌ និងគុណធម៌"
23/Dec/2025
ចង្កឹះមួយបាច់ កាច់មិនបាក់ ជួរមុខសម្រុក ជួរក្រោយសម្រួល!
17/Dec/2025
សូមថ្លែងអំណរអរគុណដល់ទឹកចិត្តរបស់ប្អូនៗសិស្សសាលា ប៊ែលធី អន្តរជាតិ សាខាទ...
16/Dec/2025
កាេចូលរួមឧបត្ថម្ភថវិកា ឬសម្ភារផ្សេងៗ ជូនទៅកាន់បងៗវីរកងទ័ពជួរមុខ និងបងប...
16/Dec/2025
គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស...
02/Aug/2025