មូលនិធិសប្បុរសធម៍ប៊ែលធី

BELTEI CHARITY FOUNDATION

នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក នៃប៊ែលធី គ្រុប អញ្ជើញចុះជួបសំណេះសំណាល និងសម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួនទៅប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ។

នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក នៃប៊ែលធី គ្រុប បានដឹកនាំថ្នាក់ដឹកនាំ នៃប៊ែលធី គ្រុប បានដឹកនាំថ្នាក់នាំ នៃប៊ែលធី គ្រុប អញ្ជើញចុះជួបសំណេះសំណាល និងនាំយកស័ង្កសីចំនួន ៣,០០០សន្លឹក (1m x 7.70m) ស្មើនឹង ២៣,១០០ ម៉ែត្រការ៉េ គ្រឿងឧបភោគបរិភោគ (អង្ករផ្កាម្លិៈ ចំនួន ៥០បេ (២.៥តោន) មីជាតិ ចំនួន ៥០០កេស ត្រីខកំប៉ុង ចំនួន ៣០០យួរ ទឹកផ្លែឈើ ចំនួន ៥០កេស ទឹកសុទ្ធ ចំនួន ៣០០កេស) និងថវិកា ចំនួន ៥០០០ដុល្លារ ប្រគល់ជូនដល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្តព្រះវិហារ។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុបទាំងអស់ រួមទាំង សិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិគ្រប់ទីតាំង ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស-និស្សិតទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត និងតាមលទ្ធភាព ដើម្បីរួមចំណែកឧបត្ថម្ភដល់កងទ័ពជួរមុខឈរជើងនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមជាមួយ អំណោយ គណៈកម្មការទី៩ និងមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ជូនវីរកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យ និងជនភៀសសឹក ចំនួន ៣០០គ្រួសារ ព្រមទាំងក្រុមគ្រូពេទ្យ និងសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ»
News Image
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
News Image
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
News Image
បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ
10/Jan/2026
News Image
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន និង ឯកឧត្តមបណ្ឌិ...
26/Dec/2025
News Image
"ការអប់រំ ត្រូវផ្សារភ្ជាប់ជាមួយ សីលធម៌ និងគុណធម៌"
23/Dec/2025
News Image
ចង្កឹះមួយបាច់ កាច់មិនបាក់ ជួរមុខសម្រុក ជួរក្រោយសម្រួល!
17/Dec/2025
News Image
សូមថ្លែងអំណរអរគុណដល់ទឹកចិត្តរបស់ប្អូនៗសិស្សសាលា ប៊ែលធី អន្តរជាតិ សាខាទ...
16/Dec/2025
News Image
កាេចូលរួមឧបត្ថម្ភថវិកា ឬសម្ភារផ្សេងៗ ជូនទៅកាន់បងៗវីរកងទ័ពជួរមុខ និងបងប...
16/Dec/2025
News Image
គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស...
02/Aug/2025
News Image
គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស...
02/Aug/2025