
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរ កម្មវិធី AIPA Roadshow លើកទី១៨ ដែលប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ - The 18th AIPA Roadshow at BELTEI International University
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយអគ្គលេខាធិការដ្ឋានអាយប៉ា (AIPA) បានរៀបចំកម្មវិធី AIPA Roadshow លើកទី១៨ ដែលប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ - The 18th AIPA Roadshow at BELTEI International University ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការ នៃអន្តរសភាអាស៊ាន (AIPA) និងឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យ សិក្សា និងស្រាវជ្រាវ តំណាង ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងគណៈប្រតិភូ នៃអន្តរសភាអាស៊ាន (AIPA) ព្រមទាំងឯកឧត្តម លោកជំទាវ ជាអគ្គនាយករង និងអគ្គយការង នៃប៊ែលធី គ្រុប ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណជាង ២,៣០០នាក់។
សូមជម្រាបជូនថា កម្មវិធី AIPA Roadshow នេះ គឺជាបេសកកម្មដ៏សំខាន់មួយរបស់ លេខាធិការដ្ឋាន AIPA ដែលរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់ស្រទាប់យុវជន ដើម្បីឱ្យបានស្គាល់ និងយល់ដឹងអំពីតួនាទីរបស់សភាជាសមាជិក AIPA និងតួនាទីរបស់សភាកម្ពុជាក្នុង AIPA ក៏ដូចជា ផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានារបស់ AIPA ដែលសម្រេចបាននាពេលកន្លងមក៕
កម្មវិធីនេះ បានប្រព្រឹត្តនៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ និងផ្សាយបន្តផ្ទាល់តាមប្រព័ន្ធ Zoom ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។














ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

អបអរសាទរ កម្មវិធី AIPA Roadshow លើកទី១៨ ដែលប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ - The 18th AIPA Roadshow at BELTEI International University

អបអរសាទរ កម្មវិធី AIPA Roadshow លើកទី១៨ ដែលប្រព្រឹត្តទៅនៅ សាកលវិទ្យាល័...
17/Jul/2025

ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
12/Jul/2025

ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
11/Jul/2025

អបអរសាទរ ពិធីបិទសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក...
08/Jul/2025

អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក...
07/Jul/2025

ការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស និងស្ថាប័នដៃគូ មកពីបណ្តាប្រទេសនានា
07/Jul/2025

ការចុះសួរសុខទុក និងជួបសំណេះសំណាល ព្រមទាំងនាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគ...
02/Jul/2025

កម្មវិធីធ្វើដំណើរថ្មើរជើង «Solidarity March»
18/Jun/2025

អបអរសាទរ វគ្គតម្រង់ទិសកាយរឹទ្ធិកម្ម និងពិធីសច្ចាប្រណិធាន និងបំពាក់កន្ស...
13/Jun/2025

អបអរសាទរ សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមា...
09/Jun/2025

Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)