
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
អំពីសាកលវិទ្យាល័យ
សារស្វាគមន៍ គោលបំណង ចក្ខុវិស័យ បេសកកម្ម គោលដៅ ប្រវត្តិប៊ែលធីគ្រុប ប្រវត្តិ និងទីតាំង រចនាសម្ព័ន្ធគ្រប់គ្រង ហេតុអ្វីសិក្សានៅប៊ែលធី?កម្មវិធីសិក្សាធំៗទាំង៥
ថ្នាក់បំប៉ន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាក់ខ្ពស់ ថ្នាក់បណ្ឌិតមហាវិទ្យល័យទាំង ១៣
គ្រប់គ្រងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងធនាគារ សេដ្ឋកិច្ច ច្បាប់ អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍ វិស្វកម្ម ស្ថាបត្យកម្ម ទំនាក់ទំនងអន្តរជាតិ អាកាសចរស៊ីវិល មហាវិទ្យាល័យភាសាចិនការទទួលស្គាល និងកិច្ចសកប្រត្តិបត្តិការ

អនុក្រឹត្យទទួលស្គាល់

កិច្ចសហប្រតិបត្តការ (MOU) ក្នុងប្រទេស

កិច្ចសហប្រតិបត្តការ (MOU) ក្រៅប្រទេស
ការចុះឈ្មោះ ផ្ទេរ និងតម្លៃសិក្សា
ការចុះឈ្មោះចូលរៀន និស្សិតខ្មែរ និស្សិតបរទេស តម្លៃសិក្សា និងម៉ោងសិក្សា ប្រតិទិនសិក្សាសកម្មភាពនិស្សិត
ទស្សនកិច្ចសិក្សាក្នុងប្រទេស ទស្សនកិច្ចសិក្សាក្រៅប្រទេស ចុះកម្មសិក្សាក្នុងប្រទេស ចុះកម្មសិក្សាក្រៅប្រទេស ហ្វឹកហាត់ការងារក្នុងប្រទេស ហ្វឹកហាត់ការងារក្រៅប្រទេសអតីតនិស្សិត
ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ស្នាដៃនិស្សិតសារស្វាគមន៍ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល
សូមគោរព និងសូមស្វាគមន៍ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងសិស្ស-និស្សិតទាំងអស់ដែលបានសម្រេចចិត្តបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីបង្កើនចំណេះដឹង សមត្ថភាពនិងសម្រេចគោលដៅរបស់ខ្លួនទៅថ្ងៃអនាគត។សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបង្កើតឡើង ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅប្រទេសកម្ពុជា និងដើម្បីបង្កើនមូលធនមនុស្សប្រកបដោយ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ និងគុណធម៌” ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាវីរបុរសជាតិស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញព្រមទាំងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយសមត្ថភាព បន្តដឹកនាំប្រទេសជាតិឱ្យមាន សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សាកលវិទ្យាល័យបាននឹងកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតតាមកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ ដែលមាន១២មហាវិទ្យាល័យរួមមាន៖
១. គ្រប់គ្រងពាណិជ្ជកម្ម ៨. បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍
២. ហិរញ្ញវត្ថុ និងធនាគារ ៩.វិស្វកម្ម
៣. សេដ្ឋកិច្ច ១០.ស្ថាបត្យកម្ម
៤. ច្បាប់ ១១.ទំនាក់ទំនងអន្តរជាតិ
៥.អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ១២. អាកាសចរស៊ីវិល
៦.ទេសចរណ៍ និងបដិសណ្ឋារកិច្ច ១៣. ភាសាចិន
៧.ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ
បច្ចុប្បន្នសាកលវិទ្យាល័យផ្ដល់ជូននូវកម្មវិធីសិក្សាតាមវិធីសាស្ត្រ
ធំៗទាំង៣៖
១. ការសិក្សាផ្ទាល់នៅក្នុងថ្នាក់ (On-Campus Learning)
២. ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (Online Learning)
៣. ការសិក្សាតាមបែបចម្រុះ (Blended Learning)
សាកលវិទ្យាល័យក៏បានរៀបចំប្រព័ន្ធស្វ័យសិក្សាតាមរយៈការបង្កើតឱ្យមាន៖
១. បណ្ណាល័យឌីជីថល សម្រាប់និស្សិតធ្វើការស្រាវជា្រវដោយផ្ទាល់នូវរាល់ឯកសារនិងសៀវភៅថ្មីៗយ៉ាងសម្បូរបែប
២. បណ្ណាល័យអេឡិចត្រូនិក សម្រាប់ផ្តល់ភាពងាយស្រួលដល់និស្សិតសិក្សាស្រាវជ្រាវនូវឯកសារនិងសៀវភៅសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក
៣. BELTEI IU Mobile App សម្រាប់ឱ្យនិស្សិតធ្វើស្វ័យសិក្សាបន្ថែមបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
តាងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកនិងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិយើងបានប្តេជ្ញាចិត្តខិតខំរៀបចំកម្មវិធីសិក្សាទំនើបៗបន្ថែមទៀត ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ សំដៅលើក កម្ពស់គុណភាពអប់រំ ចំណេះដឹងភាសា ជំនាញវិជ្ជាជីវៈវិទ្យាសាស្ត្របច្ចេកវិទ្យា គំនិតច្នៃប្រឌិត ប្រកបដោយសមត្ថភាព ស្របតាមសម័យឌីជីថល (Digital Era) និងបដិវត្តិឧស្សាហកម្ម ៤.០ព្រមទាំងមានសីលធម៌ និងគុណធម៌ខ្ពស់។
យើងខ្ញុំរង់ចាំទទួលស្វាគមន៍ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវលោកលោកស្រី អ្នកនាង កញ្ញានិងសិស្សនិស្សិតទាំងអស់ ដោយក្តីសោមនស្សរីករាយជានិច្ច។ សូមគោរពជូនពរ សុខភាពល្អ សុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចជានិច្ចនិរន្ដរ៍។
ស្ថាបនិកប៊ែលធី គ្រុប
ប្រធានក្រុមប្រឹក្សាភិបាល

បណ្ឌិត លី ឆេង
ភាសា
Visitors : 4159
Phnom Penh / KH | 1648 |
Oregon / US | 1377 |
Hauts-de-France / FR | 355 |
Singapore / SG | 103 |