ប្រវត្តិ ប៊ែលធី សំណង់

ក្រុមហ៊ុន ប៊ែលធី សំណង់ (BELTEI CONSTRUCTION) បានចាប់បដិសន្ឋិឡើងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៩១ដែលមានទីតាំងផ្ទះលេខ ២៥A ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ (បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិទី៦ សាខាអូរឬស្សី) ។ ឯកឧត្តម ឧកញ៉ា លី ឆេង បច្ចុប្បន្នជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ជាអគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យា ធិការនៃ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គឺជាស្ថាបនិកដែលបានបង្កើត ក្រុមហ៊ុន ប៊ែលធី សំណង់ នេះទ្បើងដោយបានប្រើប្រាស់ដើមទុនផ្ទាល់ខ្លួនក្នុងការវិនិយោគលើសំណង់ផ្សេងៗ។ក្រុមហ៊ុននេះ កាលដើមឡើយ បានប្រកបអាជីវកម្មជាលក្ខណៈគ្រួសារ ដោយធ្វើការសាងសង់ផ្ទះល្វែងសម្រាប់លក់ និងមានការបណ្តាក់ទុនរួមគ្នាជាមួយម្ចាស់ដី(សង់ផ្ទះចែកគ្នាជាមួយម្ចាស់ដី) និងធ្វើការទិញ-លក់អចលនទ្រព្យគ្រប់ប្រភេទ។ ដោយមានការរីកចម្រើនឡើងជាបន្តបន្ទាប់ អាជីវកម្មដែលមានលក្ខណៈគ្រួសារមួយនេះ បានប្រែក្លាយទៅជា ក្រុមហ៊ុន ប៊ែលធី សំណង់ដ៏ធំមួយដែលមានបុគ្គលិកបម្រើការសរុប ជាង300នាក់ រួមមាន វិស្វករ ស្ថាបត្យករ មេការសំណង់ មេជាងសំណង់ និងកម្មករសំណង់ ព្រមទាំងទទួលបានលិខិតអនុញ្ញាត ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លេខ……ចុះថ្ងៃទី……ខែ……ឆ្នាំ…..... ។

ក្រុមហ៊ុន ប៊ែលធី សំណង់ ក៏ជាផ្នែកមួយ នៃប៊ែលធី គ្រុប និងមានទទួលបម្រើសេវាកម្ម ០២ធំៗ រួមមាន៖

១. ទទួលទិញ-លក់ អចលនទ្រព្យគ្រប់ប្រភេទ

២. ទទួលសាងសង់សំណង់អគារគ្រប់ប្រភេទ ដូចជា ផ្ទះល្វែង វីឡា សាលារៀន ផ្សារទំនើប រោងចក្រ និងសំណង់អគារផ្សេងៗទៀត។

បច្ចុប្បន្ននេះ ក្រុមហ៊ុន ប៊ែលធី សំណង់ មានការិយាល័យស្ថិតនៅជាន់ទី៤ ក្នុងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែងចម្ងាយ ១០០ម៉ែត្រ)។

ឯកឧត្តម ឧកញ៉ា លី ឆេង បច្ចុប្បន្នជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ជាអគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យា ធិការនៃ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គឺជាស្ថាបនិកដែលបានបង្កើត ក្រុមហ៊ុន ប៊ែលធី សំណង់ នេះទ្បើងដោយបានប្រើប្រាស់ដើមទុនផ្ទាល់ខ្លួនក្នុងការវិនិយោគ។ បច្ចុប្បន្ន ក្រុមហ៊ុន ប៊ែលធី សំណង់បានសាងសង់អគារជាច្រើនដូចជា សំណង់ផ្ទះល្វែង ផ្ទះវីឡា សាលារៀន អគារសាកលវិទ្យាល័យជាដើម ហើយក្រុមហ៊ុនកំពុងបន្តសាងសង់គម្រោង ជាច្រើនទៀត ដូចជាសាលារៀន សណ្ឋាគារ អគារដ្ឋបាល ខុនដូ និងបុរីជាដើម ។