ប៊ែលធីទី 22 ( រង្វង់មូលគួរស្រូវ )
សិ្ថតនៅផ្លូវជាតិលេខ២ ភូមិក្រាំស្វាយ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដែលបានសម្ពោធបើកឱ្យដំណើរការនៅ ថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយក ប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សាលាប៊ែលធីទី២២ សាងសង់ឡើងពីបេតុងអាម៉េមានកម្ពស់ ០៩ជាន់ មាន ១៥៦បន្ទប់ និងមានជាន់ក្រោមដីសម្រាប់ធ្វើជាចំណតកង់-ម៉ូតូ ។