ប៊ែលធីទី 23 ( ផ្លូវព្រៃសស្តុបឫស្សីសាញ់ )
ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្ពោធបើកឱ្យដំណើរការ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយកប៊ែលធី គ្រុបនិង ជាប្រធានក្រុម ប្រឹក្សាភិបាលសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ។ សាលា ប៊ែលធីទី២៣ សង់ឡើងពីបេតុង អាម៉េ កម្ពស់ ៩ជាន់ មាន ១៧៩បន្ទប់ និងមានជាន់ក្រោមដីសម្រាប់ធ្វើជាចំណត កង់-ម៉ូតូ។