ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានចំណាយពេលដ៏មានតម្លៃចុះពិនិត្យការងារដោយផ្ទាល់ នៅសាលាប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ)
ប៊ែលធី សំណង់, យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកសំណង់ទាំងអស់ ជាពិសេសជាងផ្នែកក្រាលថ្មម៉ាបពិតជាមានសំណាងណាស់ដែលមានថ្នាក់ដឹកនាំកំពូល ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានចំណាយពេលដ៏មានតម្លៃចុះពិនិត្យការងារដោយផ្ទាល់ នៅសាលាប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ) ដើម្បីបង្ហាត់បង្ហាញ ណែនាំអំពីរបៀបក្រាលថ្មម៉ាប នៅមុខអគារ និងដាក់ប៉ូឌែផ្លូវ ឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសងាយស្រួលប្រើប្រាស់។
នាព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤