មូលនិធិសប្បុរសធម៍ប៊ែលធី

BELTEI CHARITY FOUNDATION

ឯកឧត្តមបណ្ឌិត លី ឆេង និងឯកឧត្តម នុត ពុធដារ៉ា អញ្ជើញបើកការដ្ឋានបុកគ្រឹះ សាងសង់អគារសាលាបឋមសិក្សាស្ពានថ្ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

អគារសាលាបឋមសិក្សាស្ពានថ្ម ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងឯកឧត្តម     នុត ពុធដារ៉ា ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខណ្ឌដង្កោ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ថា៖ ដោយសាលាបឋមសិក្សាស្ពានថ្ម ដែលស្ថិតនៅខាងមុខវត្តចំការខ្សាច់មានសភាពចាស់ទ្រុឌទ្រោម និងលិចទឹកនៅពេលទឹកជំនន់ស្ទឹងព្រែកត្នោតជន់ឡើងខ្លាំង ដែលធ្វើឱ្យសិស្សានុសិស្សមិនអាចសិក្សារៀនសូត្របាន ទើបឯកឧត្តមបណ្ឌិត លី ឆេង និង លោកជំទាវ បានលើកគម្រោងចាក់ដីបំពេញ រណ្តៅជម្រៅ ២,៥ម៉ែត្រ លើផ្ទៃដីទំហំ ៨,៦២៥ ម៉ែត្រការ៉េ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន និងសប្បុរសជននានា ប្រមាណ ១០ម៉ឺនដុល្លា សម្រាប់ការសាងសង់សាលាបឋមសិក្សា និងវិទ្យាល័យ។ ដោយមើលឃើញពីការខ្វះខាត និងការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត លី ឆេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយដ៏ថ្លៃថ្ល នូវអគារសិក្សាថ្មី ១ខ្នង មាន បណ្តោយ៤០,៤ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្ពស់ ២ជាន់ ស្មើនឹង ១០បន្ទប់ ជូនដល់កូនចៅប្រជាពលរដ្ឋសង្កាត់ស្ពានថ្ម។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត លី ឆេង និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលកន្លងមកបានជួយរំលែកការលំបាករបស់ប្រជាពលរដ្ឋក្នុងសង្កាត់នេះយ៉ាងច្រើនដូចជា  សាងសង់សាលាធម្មសភា និងពុទ្ធិកបឋមសិក្សា កឋិនទាន បុណ្យផ្កាផ្សេងៗ ក្នុងវត្តចំការខ្សាច់ និងជួយសាងសង់កន្លែងប្រជុំស្នាក់ការគណបក្សប្រជាជន ឧបត្ថម្ភថវិកាដល់ស្ត្រីកូនខ្ចី ប្រជាជនជួបការលំបាក អ្នកមានជំងឺ និងទទួលមរណៈភាព ជាដើម។

ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អគារសិក្សា ១ខ្នងនេះ ដើម្បីទុកជាសម្បត្តិ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សទៅថ្ងៃអនាគត។ អគារសិក្សាថ្មីនេះ ជាគុណូបការៈដ៏វិសេសវិសាលដែលមិនអាចកាត់ថ្លៃបានដែល សម្តេចតេជោ តែងតែយកចិត្តទុកដាក់ជួយដល់សិស្ស និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមតំបន់នានាទូទាំងប្រទេស ស្របតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ ២០១៨-២០២៣ ថា៖ បន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស ទឹក ភ្លើង និងថ្នល់ ដែលជាកត្តាដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព…។ 

ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជូនក្រុមជាង និង សម្ភារៈ មកសាងសង់អគាសិក្សាថ្មីនេះផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់សាលាបឋមសិក្សា និងវិទ្យាល័យក្នុងសង្កាត់ស្ពានថ្មនាពេលនេះ ត្រូវបានដំណើរការសាងសង់ភ្លាមៗបន្ទាប់ពី ឧបដ្ឋានសាលា និងសាលាពុទ្ធិកបឋមសិក្សាវត្តចំការខ្សាច់ ដែលបានចំណាយថវិកាសាងសង់អស់ ៣៦៩,៥០០ដុល្លា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់     សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ឈានចូល ២៥៦៩ គ.ស. ២០២៥ និងពិសាអាហារសាមគ្គី របស់ក្រុមគ្រួសារប៊ែលធី
News Image
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥...
12/Apr/2025
News Image
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
22/Mar/2025
News Image
បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
28/Dec/2024
News Image
និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមជាមួយ យុវជនកាកបាទក្រហម ចំនួ...
26/Jan/2019
News Image
ឯកឧត្តមបណ្ឌិត លី ឆេង និងឯកឧត្តម នុត ពុធដារ៉ា អញ្ជើញបើកការដ្ឋានបុកគ្រឹះ...
30/Oct/2018
News Image
ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុបបានដឹកនាំគណៈគ្រប់គ្រង យុវជនកក្...
12/Oct/2018
News Image
ឯកឧត្តម លី ណាវុឌ្ឍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រ...
23/Sep/2018
News Image
ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប បានដឹកនាំនិស្សិតកាកបាទក្រហម...
13/Jul/2018
News Image
ឯកឧត្តម លី​ ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប បាននាំយកថវិកា សម្ភារសិក្សា...
27/May/2018
News Image
ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប រួមទាំងថ្នាក់ដឹកនាំ និស្សិត...
14/Feb/2018