មជ្ឃមណ្ឌលប្រឡងតេស្តអន្តរជាតិ ប៊ែលធី
BELTEI INTERNATIONAL TEST CENTER
ប្រវត្តិ និងប្លង់ទីតាំង
មជ្ឈមណ្ឌលតេស្ដអន្តរជាតិ ប៊ែលធី មានឈ្មោះជាភាសាអង់គ្លេស “BELTEI International Test Center” គឺជាផ្នែកមួយដ៏សំខាន់នៃ ប៊ែលធី គ្រុប ដែលបានបើកដំណើរការនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០0៨ ក្នុងគោលបំណងផ្តល់ឱកាសជូនដល់សិស្សានុសិស្ស និសិ្សត មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទៅ ដែលមានបំណងចង់ប្រឡងយកសញ្ញាបត្រ ឬវាស់ស្ទង់សមត្ថភាព ភាសា និងជំនាញផ្សេងៗ ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីបម្រើការងារ ឬសិក្សានៅក្នុង និងក្រៅប្រទេស។
ឯកឧត្តម បណ្ឌិត លី ឆេង អតីតនាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងជាអតីតទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ហើយបច្ចុប្បន្ននេះគឺជា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និង ជាអគ្គនាយកប៊ែលធីគ្រុប គឺជាស្ថាបនិកដែលបានបង្កើត ប៊ែលធី គ្រុប នេះទ្បើងដោយបានវិនិយោគទុនផ្ទាល់ខ្លួន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អគារស្នាក់ការកណ្ដាល អគារសាលា និងអគារសាកលវិទ្យាល័យទាំងអស់នេះ។
មជ្ឈមណ្ឌលតេស្ដអន្តរជាតិ ប៊ែលធី មានបម្រើសេវាកម្មតេស្ដអន្តរជាតិ ដូចខាងក្រោម៖
១. តេស្ដអន្តរជាតិ ថូហ្វល (TOEFL –Test of English as Foreign Language) និង ជី អ អ៊ី (GRE –Graduate Record Examinations) ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០០៨ ដែលផ្តល់សិទ្ធិដោយ ស្ថាប័នវាយតម្លៃគុណភាពអប់រំ ETS –Educational Testing Service។
២. តេស្ដអន្តរជាតិ អាយ អិល (IELTS -International English Language Testing System) ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដែលផ្តល់សិទ្ធិដោយ ក្រុមប្រឹក្សាភិបាលនៃ ចក្រភពអង់គ្លេស British Council។
៣. តេស្តអន្តរជាតិ អេស-អ៊ី-អ៊ែល-ធី (SELT – Secure English Language Test) ត្រូវបានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀងជាដៃគូ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដែលផ្ដល់សិទ្ធិដោយ PSI Services (UK) Limited នៃចក្រភពអង់គ្លេស។
បច្ចុប្បន្ន មជ្ឈមណ្ឌលតេស្ដអន្តរជាតិ ប៊ែលធី មានការិយាល័យនៅក្នុងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ ជាន់ឡៅតឿ អគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខាងត្បូងសារមន្ទីរទួលស្លែងចម្ងាយ ១០០ម៉ែត្រ)។