សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

គោលបំណង

គោល​បំណង​​នៃ​ការ​បង្កើត​ សាលា ​ប៊ែលធី អន្តរ​ជាតិ​ នេះ​ឡើង​គឺ​​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍ​​វិស័យ​​អប់រំ និង​បង្កើត​ធនធាន​មនុស្ស ប្រកប​ដោយ​ប្រសិទ្ធ​ភាព ជា​មួយ​រាជ​រដ្ឋា​ភិបាល ដែល​មាន​ក្រសួង​អប់រំ យុវជន និងកីឡា និង​គណៈក​ម្មាធិការទទួល​ស្គាល់​គុណ​ភាពអប់រំ​នៃកម្ពុជា ជា​សេនាធិការ និង​ស្រប​តាម​យុទ្ធសា​ស្រ្តចតុ​កោណ​របស់​រាជ​រដ្ឋា​ភិបាល ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំដ៏​ឈ្លាស​វៃ​ប្រកបដោយគតិបណ្ឌិត ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទាំង​មូលបាន​សុខ​សន្តិភាពពេញ​លេញ ប្រកប​ដោយ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ។ វិស័យ​អប់រំ​ គឺ​ជា​វិស័យ​អាទិភាព​មួយ ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង​ ពី​ព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​កំពុង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ហើយ​ប្រទេស​កម្ពុជា​ ក៏​ជា​សមាជិក​អង្គ​ការ​សហប្រជាជាតិ​ ​(United Nations) សមាជិក​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ (Association of South East Asian Nations) និង​សមាជិក​ អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ (World Trade Organization) ហើយ​កម្ពុជា​ ក៏​បាន​ធ្វើ​សាកល​ភាវូប​នីយ​កម្ម​ជា​មួយ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​ ដូច្នេះ​យើង​ត្រូវ​ការ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​អប់រំ​ខ្ពស់​ទាំង​ផ្នែក​ចំណេះ​ដឹង​ទូ​ទៅ​ ភាសា​អង់គ្លេស​ កុំព្យូទ័រ​ និង​ត្រូវ​មាន​ជំនាញ​ច្បាស់​លាស់​ដើម្បី​បម្រើ​ការ​អោយ​ក្រសួង​និង​ស្ថាប័ន​ទាំង​អស់​នោះ​។ ដោយ​មាន​គោល​បំណង​ និង​មើល​ឃើញ​សេចក្តី​ត្រូវ​ការ​ក្នុង​ការ​អភិវឌ្ឍ​ ប្រទេស​ជាតិ​ជា​ចាំ​បាច់​ដូច​បាន​រៀប​រាប់​ខាង​លើៈ​ សាលា​ប៊ែលធី​ អន្តរ​ជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី ថ្ងៃ​ទី០១​ ខែមករា​ ឆ្នាំ២០០២ ក្នុង​គោល​បំណង​ចូល​រួម​អភិវឌ្ឍ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​ និង​បាន​រៀប​ចំ​ ចក្ខុវិស័យ​ បេសក​កម្ម​ និង​គោលដៅ របស់​ខ្លួន​យ៉ាង​ច្បាស់​លាស់​ដើម្បី​សម្រេច​អោយ​បាន​នូវ​គោល​បំណង​ក្នុង​ការ​លើក​កម្ពស់​គុណភាព​អប់រំ​និង​បង្កើន​ធនធាន​មនុស្ស​នៅ​កម្ពុជា ​ប្រកប​ដោយ​ជោគ​ជ័យ​ទៅ​អនាគត។

វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ