សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ចក្ខុវិស័យ​ បេសកកម្ម និង​គោលដៅ

១- ចក្ខុវិស័យ
សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ នឹង​ក្លាយ​ជាសាលា​មួយ​ដែល​មាន​គុណភាព​អប់រំ​ខ្ពស់​ ស្រប​តាម​ស្តង់​ដារ​ ជាតិ​ និង​អន្តរ​ជាតិ​ ហើយ​ល្បី​ឈ្មោះ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក​។ សិស្ស​-និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ នៅ​សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ គឺ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ទាំង​ផ្នែក​បញ្ញា​ស្មារតី​ ចំណេះ​ដឹង​ទូទៅ​ ភាសាអង់គ្លេស កុំព្យូទ័រ​ វិទ្យាសាស្រ្ត​ បច្ចេកទេស​ ព្រម​ទាំង​មាន​ជំនាញ​ ច្បាស់​លាស់​ ដែល​អាច​ដណ្តើម​ទីផ្សារ​ការ​ងារ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​បាន​ដោយ​ជោគ​ជ័យ​ស្រប​តាម​ពាក្យ​ស្លោក​ របស់​ប៊ែល​ធីគឺ
“BELTEI, the Best Quality of Education in Cambodia”
២- បេសកកម្ម

ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​ខាង​លើ​ សាលា ​បាន​រៀប​ចំនូវ​បេសកកម្ម​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​ ដោយ​ផ្តល់​ជូន​សិស្ស-និស្សិត​នូវ​បំណិន​ជីវិត​​សំខាន់ៗ​ ដូច​ជា​ ចេះ​វិភាគ​ ចេះ​គិត​ ចេះ​អាន​ ចេះ​សរសេរ​ ចេះ​និយាយ​ ចេះ​ស្តាប់​យ៉ាង​ស្ទាត់​ជំនាញ​ និង​មាន​ជំនឿ​ជឿ​ជាក់​លើ​ខ្លួន​ឯង​តាម​រយៈ​ការ​សិក្សា​ និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ទៅ​លើ​កម្ម​វិធី​៥ធំៗ​ ដូច​ជាៈ

  • ១ - ចំណេះ​ទូទៅ​ (General Education) ដែល​មាន​ពី​ថ្នាក់​ទី ១​ ដល់ទី១២​។
  • ២ - ភាសា​អង់គ្លេស​ទូទៅ​ ESL​ (English as a Second Language) ដែល​មាន​ចាប់​ពី​ Preschool ​ដល់​ Level​ 12។
  • ៣ - កម្មវិធីអភិវឌ្ឍបញ្ញា​ (Intelligent Mental-Arithmetic)។
  • ៤ - ​វគ្គបណ្តុះ​បណ្តាល​កុំព្យូទ័រ ​(Computer Training Courses)។
  • ៥ - ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរ​ជាតិ​ (International Test Preparation Courses) ដែល​មាន​ថ្នាក់​ TOEFL និង​ IELTS។​

នៅ​គ្រប់​មុខ​វិជ្ជា​សិក្សា​ទាំង​អស់​សុទ្ធ​តែ​បង្រៀន​ ដោយ​លោក​គ្រូ-អ្នក​គ្រូ​ សាស្រ្តាចារ្យ​ ដែល​មាន​សញ្ញាបត្រ ​និង​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ការ​បង្រៀន​។​ សម្ភារៈ​សិក្សា​សុទ្ធ​តែ​ទំនើបៗ​ ​ដែល​ទើប​នាំ​ចូល​ពី​សហរដ្ឋ​អាមេរិក​ បន្ទប់​សិក្សា​មាន​ម៉ាស៊ីន​ត្រជាក់​ បំពាក់​ដោយ​កាំ​មេរ៉ា​ សម្រាប់​តាម​ដាន​ការ​សិក្សា​របស់​សិស្ស​ ​និង​តាម​ដាន​ការ​បង្រៀន​របស់​គ្រូ​ និង​កំណត់​ចំនួន​សិស្ស​ត្រឹម​តែ​ ៣០​ ទៅ​៤០នាក់​ ក្នុង​មួយ​ថ្នាក់។​រចនាសម្ព័ន្ធ​គ្រប់​គ្រង​ មាន​ភាព​រលូន​ និង​រឹង​មាំ​ចាប់​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​។​ គ្រប់​សាខា​ប៊ែលធី​ ទាំង​អស់​ គឺ​បាន​អនុវត្ត​តាម​ស្តង់​ដា​តែ​មួយ​ (BELTEI Standard)​ ទៅ​លើ​ថ្ងៃ​ចូល​រៀន​ថ្ងៃ​ប្រឡង​ប្រចាំ​ខែ​ប្រឡង​ឆមាស-ត្រីមាស​ និង​ប្រឡង​បញ្ចប់​វគ្គ​ជា​ដើម។​ យើង​ក៏​មាន​មោទនភាព​ផង​ ដែរ​ដោយ​នៅ​គ្រប់​សាខា​ប៊ែលធី​ ទាំង​អស់​សុទ្ធ ​តែ​បាន​បំពាក់​នូវ​ម៉ាស៊ីន​ភ្លើង​ធំៗ​ ដែល​មាន​កំលាំង​150KVA​ និង​អាគារ​សិក្សា​ទាំង​អស់​សុទ្ធ​ តែ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​របស់​ប៊ែលធី​ ដែល​ផ្តល់​ឱកាស​អោយ​សិស្ស​-និស្សិត​ បាន​រៀន​យ៉ាង​ជាប់​លាប់ ​ដោយ​គ្មាន​ការ​រំខាន។

៣- គោលដៅ

ដោយ​មាន​ចក្ខុវិស័យ​ និង​បាន​រៀប​ចំបេសកកម្ម​ ក្នុង​ការ​លើក​កម្ពស់​គុណភាព​ វិស័យ​អប់រំ​ច្បាស់​លាស់​ យើង​មាន​ជំនឿ​ជឿ​ជាក់​ថា​សិស្ស-និស្សិត​ ដែល​បាន​បញ្ចប់​ការ​សិក្សា​​នៅ​សាលា​ ប៊ែល​ធីអន្តរជាតិ​ ​និង​ទទួល​បាន​ការ​អប់រំ​មួយ​ដែល​មាន​គុណភាព​អប់រំ​ខ្ពស់​ ស្រប​តាម​ស្តង់​ដា​ជាតិ​ និង​អន្តរ​ជាតិ​ ហើយ​សិស្ស-និស្សិត​ដែល​កំពុង​សិក្សា​នៅសាលា​ប៊ែលធី​អន្តរ​ជាតិ​ អាច​ផ្ទេរ​ការ​សិក្សា​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​បាន​ ដោយ​ចូល​រៀន​តាម​ថ្នាក់​ ​និង​តាម​កម្រិត​ស្មើ​គ្នា​ ដូច​ដែល​បាន​សិក្សា​នៅ​ប៊ែលធី​ដែរ​។​ ពេល​បញ្ចប់​ការ​សិក្សា​ពី​សាលា​ប៊ែលធី​អន្តរ​ជាតិ​សិស្ស-និស្សិត​ របស់​យើង​ នឹង​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ដ៏​ល្អ​ជា​ថ្នាក់​ដឹក​នាំ​ប្រកប​ ដោយ​សីលធម៌​ និង​គុណ​ធម៌​ខ្ពស់​ ព្រម​ទាំង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ទាំង​ផ្នែក​ចំណេះ​ដឹង​ទូទៅ​ ភាសា​អង់គ្លេស ​​កុំព្យូទ័រ​ និង​ជំនាញ​ហើយ​អាច​យក​សមត្ថភាព​ របស់​ខ្លួន​ទៅ​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​ការងារ ​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​ បាន​ប្រកប​ដោយ​ជោគ​ជ័យ​ស្រប​តាម​បាវ​ចនា​របស់​ប៊ែលធី​គឺ​ “គុណភាព​ ប្រសិទ្ធភាព​ ឧត្តម​ភាព​ សីលធម៌​ និង​គុណធម៌​” (Quality Efficiency Excellence Morality and Virtue) និង​សម្រាប់​ធ្វើ​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ​ទៅ​អនាគត។​

វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ