កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
៤. ថ្នាក់ទី៣, ទី៦, ទី៩ & ទី១២ - កម្រិតទី៣, ទី៦, ទី៩ & ទី១២ (Level 3, 6, 9 & 12) កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
កម្មវិធីពង្រឹងស្មារតីដែលធ្វើឱ្យសិស្សានុសិស្សមានភាពស្ទាត់ជំនាញក្នុងការនិយាយទៅកាន់ដៃគូនៅទីសាធារណៈ និងតាមកាលៈទេសៈដែលពួកគេជួបប្រទះ។ មិនតែប៉ុណ្ណោះសិស្សចេះស្រាវជ្រាវរកចំណេះដឹងល្អៗ មានគំនិតថ្មីៗមានភាពក្លាហាន ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ កម្មវិធីនេះត្រូវបានរៀបចំជាភាសាខ្មែរ និងភាសាអង់គ្លេសព្រមទាំងចែកចេញជា ០៥ដំណាក់កាលដូចជា៖
ក -ការប្រកួតប្រជែងនិយាយជាសាធារណៈកម្រិតក្នុងថ្នាក់
ខ-ការប្រកួតប្រជែងនិយាយជាសាធារណៈកម្រិតសាខា
គ-ការប្រកួតប្រជែងនិយាយជាសាធារណៈកម្រិតប៊ែលធី
ឃ-ការប្រកួតប្រជែងនិយាយជាសាធារណៈថ្នាក់ជាតិ
ង-ការប្រកួតប្រជែងនិយាយជាសាធារណៈថ្នាក់អន្តរជាតិ



















