ថ្នាក់សម្រាប់យុវជន ឬមនុស្សពេញវ័យ
ថ្នាក់ភាសាចិនទូទៅសម្រាប់យុវជន ឬមនុស្សពេញវ័យ (កម្រិតទី៧-១២) ត្រូវបានរៀបចំឡើងដើម្បីជួយយុវជន ឬមនុស្សពេញវ័យដែលមានភាសាកំណើតមិនមែនជាភាសាចិន ក្នុងបង្កើនសមត្ថភាពការស្តាប់ ការនិយាយ ការអាន និងការសរសេរឱ្យបានសព្វជ្រុងជ្រោយរបស់សិស្សដោយបំពេញបន្ថែមនូវការប្រើប្រាស់ចំណេះដឹង ភាសា និងចំណុចវប្បធម៌ដែលពាក់ព័ន្ធ រួមទាំងការសិក្សាលើកថាខណ្ឌ និងអត្ថបទ។ ថ្នាក់សិក្សានេះ សម្រាប់សិស្សានុសិស្សដែលមានមូលដ្ឋានគ្រឹះភាសាចិន ដើម្បីឈានទៅការសិក្សាឧត្តមសិក្សា។ ការសិក្សានេះនឹងជួយឱ្យសិស្សចេះចាំពាក្យដែលប្រើជាទូទៅ ៣៥០០-៤០០០ និងមានជំនាញអំណានភាសាខ្ពស់ ជាពិសេសសមត្ថភាពក្នុងការយល់កថាខណ្ឌ និងអត្ថបទ។ តាមរយៈការសិក្សាអំពីសំណេរភាសាចិនដែលបានគ្រោងទុក ចាប់ផ្តើមពីការហ្វឹកហាត់សរសេរកថាខណ្ឌ អត្ថបទទៅជាការសរសេរតែងសេចក្តីអត្ថាធិប្បាយបែបពណ៌នា បែបពន្យល់ និងបែបពិភាក្សាបានយ៉ាងពិតប្រាកដ ដូច្នេះសិស្សសរសេរអត្ថបទបាន ៤០០-៦០០ ពាក្យក្នុងរយៈពេលប្រមាណ ៣០ នាទីដោយខ្លួនឯង។ សិស្សអាចស្វែងយល់អំពីភាសាទូទៅដែលទាក់ទងនឹងជីវិតជាក់ស្តែងក្នុងសង្គម និងអាចពណ៌នា ពន្យល់ និងការពិភាក្សាដោយប្រើប្រាស់ភាសាចិន។ ក្នុងខណៈពេលដែលសិក្សាភាសាចិន យើងបានរួមបញ្ចូលចំណេះដឹងវប្បធម៌ភាសាចិន អរិយធម៌ដ៏ផូរផង់របស់ជនជាតិចិន និងការពិភាក្សាលើប្រធានបទនៃខ្លឹមសារទាំងនេះ។ លើសពីនេះ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានភាសាកំណើតមិនមែនជាភាសាចិន ឱ្យបានសិក្សា និងពង្រឹងសមត្ថភាពភាសាចិន ព្រមទាំងទទួលបានលទ្ធផលល្អក្នុងការប្រឡងតេស្តសមត្ថភាពភាសាចិនតាមស្តង់ដារអន្តរជាតិ យើងក៏បានជ្រើសរើសសៀវភៅសិក្សាស្តង់ដារថ្មីរបស់តេស្តភាសាចិន (HSK) ជាសៀវភៅជំនួយ។
ថ្នាក់សិក្សានេះបានប្រើប្រាស់សៀវភៅសិក្សាគោល "Easy Steps to Chinese for Kids" និងសៀវភៅ “វគ្គសិក្សាស្តង់ដារ HSK” ដែលបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យភាសា និងវប្បធម៌ ប៉េកាំង ព្រមទាំង "សន្ទនាភាសាចិន" ដែលជាសៀវភៅប្រើប្រាស់ផ្ទៃក្នុងចងក្រងដោយសាលា ប៊ែលធី អន្តរជាតិ ។ បន្ទាប់ពីបញ្ចប់ការសិក្សា សិស្សានុសិស្សអាចនិយាយអំពីប្រធានបទជាច្រើនជាភាសាចិន និងទំនាក់ទំនងជាមួយជនជាតិដើមបានយ៉ាងស្ទាត់ជំនាញ អាចអានសារព័ត៌មាន និងទស្សនាវដ្ដីចិន អាចទស្សនាកម្មវិធីភាពយន្ត និងទូរទស្សន៍ចិន ព្រមទាំងនិយាយជាសាធារណៈពេញលេញជាភាសាចិន ថែមទាំងអាចស្តាប់ ឬអានព័ត៌មានជាភាសាចិន បញ្ចេញមតិជាភាសាចិនយ៉ាងស្ទាត់ជំនាញក្នុងទម្រង់ផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ ហើយអ្នកអាចទទួលបានសញ្ញាបត្រភាសាចិនទូទៅប៊ែលធី(កម្រិត១២) និងរបាយការណ៍ពិន្ទុនៃការប្រឡង HSK (កម្រិត 5-6)។