អំពីកម្មវិធីសិក្សាភាសាចិនទូទៅ
កម្មវិធីសិក្សាភាសាចិនទូទៅ របស់សាលា ប៊ែលធី អន្តរជាតិ មានគោលបំណងបង្កើតមូលដ្ឋានគ្រឹះដំបូងឱ្យបានល្អប្រសើរសម្រាប់ការរៀនភាសាចិន ដែលភាសាកំណើតមិនមែនជាភាសាចិន ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ ប្រកួតប្រជែង នាពេលបច្ចុប្បន្ន ព្រមទាំងសំណូមពររបស់មាតាបិតា និងអ្នកអាណាព្យាបាល។
យើងប្រើប្រាស់សៀវភៅសិក្សាគោលថ្មីៗបំផុត ដោយមានការរៀបបញ្ចូលសៀវភៅ"វោហាសព្ទភាសាចិន" និង "សំណេរអក្សរចិន" ដែលជាសៀវភៅប្រើប្រាស់ផ្ទៃក្នុងចងក្រងដោយសាលា ប៊ែលធី អន្តរជាតិ ព្រមទាំងគួបផ្សំនឹងសៀវភៅ YCT និង HSK ដែលអាចធានាថា សិស្សានុសិស្សអាចសិក្សាភាសាចិនបានយ៉ាងស្ទាត់ជំនាញទាំងផ្នែកស្តាប់ អាន សរសេរ និយាយ និងបកប្រែក្នុងរយៈពេលខ្លី និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងអាចធានាថាសិស្សដែលបានបញ្ចប់កម្រិតទី៦ អាចមានសមត្ថភាពស្មើនឹងកម្រិត YCT4 សិស្សដែលបានបញ្ចប់កម្រិតទី៩ អាចមានសមត្ថភាពស្មើនឹងកម្រិត HSK4-5 និងសិស្សដែលបានបញ្ចប់កម្រិតទី១២ អាចមានសមត្ថភាពស្មើនឹងកម្រិត HSK5-6។ កម្មវិធីសិក្សាយើងក្នុងមួយវគ្គសិក្សាមានរយៈពេល 6 ខែ ស្មើនឹង 195 ម៉ោង (ថ្នាក់ក្រៅម៉ោង)។ មិនត្រឹមតែប៉ុណ្ណោះ សាលាក៏បានបញ្ចូលកម្មវិធីសិក្សា ដូចជាការប្រកួតប្រជែងនិយាយជាសាធារណៈ សំណេរភាសាចិន និងកម្មវិធីវប្បធម៌ជាដើម ដើម្បីជំរុញការសិក្សាភាសាចិនរបស់សិស្សានុសិស្សឱ្យបានកាន់តែមានភាពសម្បូរបែប និងល្អប្រសើរ។





