ថ្នាក់ត្រៀម
ថ្នាក់ត្រៀមភាសាចិនទូទៅ (ថ្នាក់ត្រៀមកម្រិតទី១-៤) ត្រូវបានរៀបចំឡើងដើម្បីជួយកុមារក្នុងការបង្កើតមូលដ្ឋានគ្រឹះដំបូងឱ្យបានល្អប្រសើរសម្រាប់ការរៀនភាសាចិន ដែលភាសាកំណើតមិនមែនជាភាសាចិន។ វគ្គសិក្សានេះ គឺស័ក្តិសមសម្រាប់កុមារ ឬសិស្សបឋមសិក្សាដែលមានអាយុពី 5 ទៅ 10 ឆ្នាំ ដោយផ្តោតលើការបណ្តុះបណ្តាលលើការហ្វឹកហាត់បំណិនស្តាប់ និយាយ អំណាន សំណេរ និងការស្គាល់អក្សរ ដើម្បីអភិវឌ្ឍជំនាញនៃភាសាចិន។ លើសពីនេះ ដើម្បីបណ្តុះសមត្ថភាពយល់ដឹងរបស់កុមារតូចៗ ឬសិស្សានុសិស្ស សៀវភៅសិក្សាគោលដែលយើងជ្រើសរើស គឺសិក្សាតាមរយៈរូបភាព ពណ៌ ទិសដៅ ចម្រៀង ល្បែងកម្សាន្ត គំនូរបន្ទាត់ គំនូររូប ផាត់ពណ៌ និងការផ្តានគំនូសអក្សរ ដែលអាចកុមារស្គាល់ពីពិភពលោកជុំវិញពួកគេ និងធ្វើឱ្យការរៀនភាសាចិនមានភាពរីករាយ រស់រវើក គួរឱ្យចាប់អារម្មណ៍ និងអាចប្រើប្រាស់បានយ៉ាងគ្រប់កាលៈទេសៈ។ យើងបានរចនាយ៉ាងកម្មវិធីសិក្សាបានយ៉ាងផ្ចិចផ្ចង់ដែលអាចបណ្ដុះបណ្ដាលការគិតពិចារណា និងការស្រមើលស្រមៃរបស់កុមារ ហើយលំហូរនៃមេរៀនក៏ផ្លាស់ប្តូរពីយឺតទៅលឿនមួយជំហានម្តងៗ ដូច្នេះសិស្សានុសិស្សកុមារអាចទទួលបានមូលដ្ឋានគ្រឹះសម្រាប់ការរៀនភាសាចិនបានយ៉ាងងាយស្រួល។ វគ្គសិក្សានេះបានប្រើប្រាស់សៀវភៅសិក្សាគោល "Easy Steps to Chinese for Kids" ដែលបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យភាសា និងវប្បធម៌ ប៉េកាំង ព្រមទាំង "វោហាសព្ទភាសាចិន" និង "សំណេរអក្សរចិន" ដែលជាសៀវភៅប្រើប្រាស់ផ្ទៃក្នុងចងក្រងដោយសាលា ប៊ែលធី អន្តរជាតិ ។