ថ្នាក់សម្រាប់កុមារ
ថ្នាក់ភាសាចិនទូទៅសម្រាប់កុមារ (កម្រិតទី១-៦) រៀបចំឡើងក្នុងគោលបំណងដើម្បីជួយសិស្សានុសិស្សបឋមសិក្សា ឬមធ្យមសិក្សាដែលមានភាសាកំណើតមិនមែនជាភាសាចិន ក្នុងការបង្កើតមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ ព្រមទាំងមានសមត្ថភាពសម្រាប់ការអភិវឌ្ឍបន្ថែមក្នុងការសិក្សាភាសាចិន។ វគ្គសិក្សានេះគឺស័ក្តិសមសម្រាប់សិស្សបឋមសិក្សា ឬមធ្យមសិក្សាដែលមានអាយុចន្លោះពី ១០-១៥ ឆ្នាំ ដោយសង្កត់ធ្ងន់លើការរួមបញ្ចូលគ្នានៃអក្សរសាស្ត្រ ភាសា និងវប្បធម៌។ ដើម្បីសម្រេចវត្ថុបំណងនៃការបង្រៀន យើងបានរៀបចំការរៀនវាក្យសព្ទ និងចំណេះដឹងភាសាចិន រួមជាមួយការបណ្តុះបណ្តាលបំណិនភាសាទាំង ៤ រួមការស្តាប់ ការនិយាយ ការអាន និងការសរសេរ។ ដោយយោងតាមការបណ្ដុះសមត្ថភាពនិយាយរបស់សិស្សានុសិស្ស សៀវភៅសិក្សាគោលដែលយើងជ្រើសរើសសុទ្ធសឹងតែរួមបញ្ចូលនូវវាក្យសព្ទ និងគំរូល្បះដែលប្រើញឹកញាប់បំផុតសម្រាប់ការទំនាក់ទំនងធម្មតាក្នុងជីវិតប្រចាំថ្ងៃ ការសិក្សា ក្នុងសង្គម និងសកម្មភាពទំនាក់ទំនងផ្សេងទៀត។ លើសពីនេះ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានភាសាកំណើតមិនមែនជាភាសាចិន ឱ្យបានសិក្សា និងពង្រឹងសមត្ថភាពភាសាចិន ព្រមទាំងទទួលបានលទ្ធផលល្អក្នុងការប្រឡងតេស្តសមត្ថភាពភាសាចិនតាមស្តង់ដារអន្តរជាតិ យើងក៏បានជ្រើសរើសសៀវភៅសិក្សាស្តង់ដារថ្មីរបស់តេស្តភាសាចិនសម្រាប់សិស្សកុមារ (YCT) ជាសៀវភៅជំនួយ។ ការជ្រើសរើសសៀវភៅនៃវគ្គសិក្សានេះចែកចេញជាពីរដំណាក់កាល៖
- ដំណាក់កាលទី១ (កម្រិតទី១ និងទី២)៖ យើងប្រើប្រាស់សៀវភៅសិក្សាគោល "Easy Steps to Chinese for Kids" ដែលបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យភាសា និងវប្បធម៌ ប៉េកាំង សៀវភៅ“YCT (វគ្គសិក្សាស្តង់ដារ)”ដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពឧត្តមសិក្សាប៉េងកាំង ព្រមទាំង "វោហាសព្ទភាសាចិន" និង "សំណេរអក្សរចិន" ដែលជាសៀវភៅប្រើប្រាស់ផ្ទៃក្នុងចងក្រងដោយសាលា ប៊ែលធី អន្តរជាតិ ។
- ដំណាក់កាលទី ២ (កម្រិតទី៣ ដល់ ទី៦)៖ យើងប្រើប្រាស់សៀវភៅសិក្សាគោល "Easy Steps to Chinese for Kids" ដែលបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យភាសា និងវប្បធម៌ ប៉េកាំង សៀវភៅ“YCT (វគ្គសិក្សាស្តង់ដារ)”ដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពឧត្តមសិក្សាប៉េងកាំង ព្រមទាំង“សន្ទនាភាសាចិន” និង"វោហាសព្ទភាសាចិន" ដែលជាសៀវភៅប្រើប្រាស់ផ្ទៃក្នុងចងក្រងដោយសាលា ប៊ែលធី អន្តរជាតិ។
បន្ទាប់ពីបញ្ចប់ការសិក្សា សិស្សានុសិស្សអាចប្រើប្រាស់ភាសាចិន ដើម្បីបំពេញកិច្ចការទំនាក់ទំនងជាមូលដ្ឋានក្នុងជីវភាពប្រចាំថ្ងៃ និងការសិក្សា។ ពេលធ្វើដំណើរក្នុងប្រទេសចិន ពួកគេអាចទំនាក់ទំនងភាគច្រើនដែលបានជួបប្រទះ ហើយនឹងអាចទទួលបានវិញ្ញាបនបត្រភាសាចិនទូទៅប៊ែលធី កម្រិតទី៦ និង របាយការណ៍ពិន្ទុនៃការប្រឡង YCT (កម្រិត 4)។