សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
ការចុះទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ ចំនួន ១០៩នាក់ ទៅកាន់ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា

“ការចុះទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ ចំនួន ១០៩នាក់ ទៅកាន់ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា”

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បានដឹកនាំនិស្សិតឆ្នាំទី១ ឆមាសទី១ មកពីមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង សរុបចំនួន ១០៩នាក់ ចុះទស្សនកិច្ចសិក្សា (Study Tour) នៅស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ការចុះទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសជូនដល់និស្សិត ដែលកំពុងសិក្សាលើជំនាញទំនាក់ទំនងអន្តរជាតិទាំងអស់ បានសិក្សាឈ្វេងយល់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ស្ថានទូត ដែលជាស្ថានទូតតំណាងរបស់រដ្ឋមួយ ប្រចាំនៅរដ្ឋមួយផ្សេងទៀត។ ជាពិសេស និស្សិតបានយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងការទូត និងជាប្រពៃណីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី។

ការចុះទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងនាថ្ងៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបចំនួនប្រមាណជាង ២,២៦៥ នាក់” ក្រោមប្រធានបទ៖ “កិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធ...
23/Apr/2025
News Image
អបអរសាទរ សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ និងទស្សនកិច្ចសិក្សា របស...
22/Apr/2025
News Image
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥...
12/Apr/2025
News Image
វគ្គសិក្សាថ្មី ឆ្នាំទី១ ឆមាសទី២ ឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ថ្នាក់ បរ...
02/Apr/2025
News Image
“ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊...
28/Mar/2025
News Image
អបអរសាទរ កម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លើកទី៤ ឆ្នាំ...
28/Mar/2025
News Image
“អបអរសាទរ កម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លើកទី៤ ឆ្នា...
28/Mar/2025
News Image
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
22/Mar/2025
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «យុទ្ធសាស្ត្រសំខាន់ៗ...
20/Mar/2025
News Image
ការចុះទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃមហាវិទ្យាល័យ ទំនា...
18/Mar/2025
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត