សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «យុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ភាពជោគជ័យក្នុងការដឹកនាំ និងការគ្រប់គ្រង» ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២ (ចន្ទ-សុក្រ និង សៅរ៍-អាទិត្យ) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបចំនួន ១,២២៥នាក់

“អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «យុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ភាពជោគជ័យក្នុងការដឹកនាំ និងការគ្រប់គ្រង» ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២ (ចន្ទ-សុក្រ និង សៅរ៍-អាទិត្យ) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបចំនួន ១,២២៥នាក់”

ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ “យុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ភាពជោគជ័យក្នុងការដឹកនាំ និងការគ្រប់គ្រង” ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២​ (វេនល្ងាច) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៩៧៤នាក់។

កម្មវិធីចែករំលែកបទពិសោធន៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗ និងស្តាប់នូវ បទពិសោធន៍ល្អៗ ពីវាគ្មិនកិត្តិយស ដើម្បីជាគំនិតខ្លះៗ សម្រាប់ធ្វើការពិចារណា និងសិក្សាឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសយកចំណុចល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ  និងអាជីពរបស់ប្អូនៗ អោយបានជោគជ័យនៅពេលអនាគត ព្រមទាំងដើរអោយទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ជាពិសេស ទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ រដ្ឋបាលធារណៈ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ការទូត ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក ហើយអាចយកចំណេះដឹងទាំងអស់នេះ ធ្វើជាទុនសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបចំនួនប្រមាណជាង ២,២៦៥ នាក់” ក្រោមប្រធានបទ៖ “កិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភា
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធ...
23/Apr/2025
News Image
អបអរសាទរ សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ និងទស្សនកិច្ចសិក្សា របស...
22/Apr/2025
News Image
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥...
12/Apr/2025
News Image
វគ្គសិក្សាថ្មី ឆ្នាំទី១ ឆមាសទី២ ឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ថ្នាក់ បរ...
02/Apr/2025
News Image
“ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊...
28/Mar/2025
News Image
អបអរសាទរ កម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លើកទី៤ ឆ្នាំ...
28/Mar/2025
News Image
“អបអរសាទរ កម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លើកទី៤ ឆ្នា...
28/Mar/2025
News Image
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
22/Mar/2025
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «យុទ្ធសាស្ត្រសំខាន់ៗ...
20/Mar/2025
News Image
ការចុះទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃមហាវិទ្យាល័យ ទំនា...
18/Mar/2025
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត