វប្បធម៍ ប្រពៃណី និងទំនៀមទំលាប់ខ្មែរ
វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់
- សាសនា: សិល្បៈរួមមានរបាំអប្សរា របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ ដែលជាសម្បត្តិបេតិកភណ្ឌអរូបីរបស់ពិភពលោក ក្រៅពីនេះនៅមានក្បូរក្បាច់ចម្លាក់នៅតាម ប្រាង្គប្រាសាទ ព្រះវិហារ និង គ្រឿងចម្លាក់លម្អរផ្សេងៗ ដែលដំណាលពីរឿងព្រេង និងទេវកថាទៅតាមសម័យកាលនីមួយៗ។
- វប្បធម៌: មានសាសនាចំនួន៣ធំៗដូចជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដែលមានប្រជាជន៩០% គោរពប្រតិបត្តិ និងមានវត្តសរុប ៤,៩៧៩ វត្ត មានព្រះសង្ឃសរុបចំនួនជាង ៧០,៨៥៣ អង្គ។ ក្នុងនោះមានវត្តគណៈមហានិកាយ ៤៧៤៤ វត្ត ដែលមានចំនួនព្រះសង្ឃ សរុប ៦៦០៣៦ អង្គ។ ដោយឡែក ៤៨១៧ អង្គទៀតជាព្រះសង្ឃ គណៈធម្មយុត្តិកនិកាយ ក្នុងនោះមានវត្ត សរុប២៤១ វត្ត។ គ្រឹស្តសាសនាមានប្រជាជនគោរពប្រតិបត្តិប្រមាណ៦% និង ឥស្លាមសាសនា៤%។
ពិធីបុណ្យច្រត់ព្រះនង្គ័ល
- ពិធីបុណ្យច្រត់ព្រះនង្គ័ល: គឺជាពិធីបុណ្យមួយដែលខ្មែរយើងតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំហើយពិធីបុណ្យនេះគឺជាការកំណត់នូវការចាប់ផ្តើមបង្កបង្កើនផលរបស់កសិករឬក៏រៀបចំស្រែចំការឬគ្រាប់ពូជសម្រាប់ឆ្នាំថ្មី។ ពិធីបុណ្យនេះជាធម្មតាគេប្រារព្ធ ធ្វើនៅដើមខែវស្សាដែលត្រូវនឹងចុងខែឧសភាដោយមានការយាងចូលរួមពីព្រះមហាក្សត្រ និងព្រះមហាក្សត្រីក្នុងក្បួនដង្ហែ នៃការធ្វើស្រែចម្ការផងដែរព្រមទាំងយកសត្វ គោឧសភារាជ ទៅឲ្យស៊ីភោគផលដែលគេរៀបចំរួចជាស្រេច បើគោស៊ីចំភោគផលណាមួយច្រើននោះ គេនឹងធ្វើសេចក្តីព្យាករណ៍ថានៅឆ្នាំនេះនឹងទទួលផលល្អបានច្រើនជាងមុន។
របាំអប្សរា
- របាំអប្សរា: គឺជារបាំមួយដែលស្ថិតក្នុងរបាំព្រះរាជទ្រព្យមានឈ្មោះល្បីល្បាញ និងបានលើកតម្កើងកិត្តិយសវប្បធម៌ អរិយធម៌ប្រទេសជាតិ ធ្វើឲ្យពិភពលោកទទួលស្គាល់ខ្មែរ។ រូបនេះត្រូវបានគេណែនាំទៅក្រៅប្រទេស ជាលើកដំបូង ហើយមានភាពល្បីល្បាញនៅកំឡុងឆ្នាំ១៩៦០។ សព្វថ្ងៃគេនិយមសម្តែងរបាំនេះនៅពេលប្រារព្ធពិធីបុណ្យជាតិបុណ្យសាសនាមហោស្រពសិល្បៈធំៗនិងពិធីទទួលភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗហើយរបាំនេះជាធម្មតាត្រូវបានសម្តែងដោយស្ត្រី។ គេនិយមសម្តែងនៅមុនពេលបើកកម្មវិធីដើម្បីមានភាពទាក់ទាញ និងជាកិច្ចស្វាគមន៍នៅពេលសម្តែងគឺត្រូវមានភ្លេងអមជាមួយផងដែរទើបធ្វើឲ្យមានភាពរស់រវើកដល់អ្នកទស្សនាមានការជក់ចិត្ត ដិតអារម្មណ៍ជាទីបំផុតនិងធ្វើឲ្យពិភពលោកទទួលស្គាល់ខ្មែរកាន់តែច្បាស់ថែមមួយកម្រិតទៀត។
ពិធីបុណ្យចូលឆ្នាំខ្មែរ
- ពិធីបុណ្យចូលឆ្នាំខ្មែរ: គឺជាពិធីបុណ្យប្រពៃណីជាតិដែលខ្មែរយើងតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំគឺនៅថ្ងៃទី១៣ឬ១៤ ខែមេសាទៅតាមប្រតិទិនចន្ទគតិ។ បុព្វបុរសយើងយល់ឃើញថានៅមិគសិរនេះ ប្រជាកសិករខ្មែរយើងរវល់មមាញឹកក្នុងរបរកសិកម្មមានស្រែចំការជាដើម។ ពិធីបុណ្យចូលឆ្នាំខ្មែរគឺមានការឈប់សម្រាករយៈពេល៣ថ្ងៃ។ ពិធីបុណ្យចូលឆ្នំាខ្មែរតែងតែប្រារព្ធធ្វើរយៈពេល៣ថ្ងៃថ្ងៃជារៀងរាល់ឆ្នាំ កំឡុងពេលនេះប្រជាពលរដ្ឋតែងតែនិមន្តព្រះសង្ឃមកសូត្រមន្តនៅតាមផ្ទះនិងរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីសុំសេចក្តីសុខនិងឧទ្ទិសកុសលលទ្ឋផលបុណ្យជូនដល់មាតាបិតាដែលបានស្លាប់ទៅយូរហើយ និងទៅវត្តអារាមដើម្បីលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗតាមចំណងដូចជា: ចាប់កូនខ្លែងទាញព្រាត់បោះអង្គុញចោលឈូង និងរាំលេងកម្សាន្តតាមចង្វាក់ខ្មែរដូចជា÷ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ យ៉ាងសប្បាយរីករាយក្នុង បំណងរឹតចំណងសាមគ្គីនិងភាពស្និតស្នាលគ្នាហើយជាពិសេសនោះក៏ជាឱកាសមួយសម្រាប់ឲ្យកម្លោះក្រមុំសម្លឹងរកគ្នា។
- ថ្ងៃទី១ មហាសង្គ្រាន: គឺជាការកំណត់នៃកាតចាប់ផ្តើមសិរីសួស្តីហើយជាធម្មតាប្រជាជនតែងស្លៀកពាក់ខោអាវថ្មី ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។
- ថ្ងៃទី២ វារៈវនបត ថ្ងៃទី២ នៃថ្ងៃចូលឆ្នាំប្រជាជនកម្ពុជាយើងជូនម្ហូបអាហារ លុយកាក់ ដល់អ្នកមានគុណ និងទានដល់ជនក្រីក្រ។
- ថ្ងៃទី៣ វារៈឡើងស័ក ជាថ្ងៃចុងក្រោយគេដែលប្រជាជនគ្នាធ្វើពិធីស្រង់ព្រះដល់ ឳពុកម្តាយ ជីដូនជីតា ឬអ្នកមានវ័យចំណាស់ក្នុងគ្រួសារ និងលាងសម្អាតព្រះនៅក្នុងព្រះវិហារគឺយកទឹកលាយជាមួយទឹកអប់ ផ្កាភ្ញី ដើម្បីសេចក្តីសុខ។
ពិធីបុណ្យអុំទូក
- ពិធីបុណ្យអុំទូក: គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរមួយដែលតែងតែប្រារព្ធនៅខែវិច្ឆិកា ហើយវាបញ្ជាក់ពីការហូរត្រឡប់ទៅវិញទឹកទន្លេសាប។ គ្រប់ខេត្តនិងក្រុងទាំងអស់ ប្រារព្ធធ្វើពិធីនេះយ៉ាងសប្បាយរីករាយ ប៉ុន្តែការប្រារព្ធពិធីដ៏ធំ គឺធ្វើនៅរាជធានីភ្នំពេញដោយមានការប្រណាំងទូក នៅមុខព្រះបរមរាជវាំង។ ក្នុងរយៈពេល៣ថ្ងៃប្រជាពលរដ្ឋមកពីគ្រប់ខេត្ត-ក្រុង ទាំងអស់មកចូលរួមកម្មវិធីនេះនៅរាជធានីភ្នំពេញទាំងថ្ងៃ ទាំងយប់ដោយភាពសប្បាយរីករាយ។ ពិធីបុណ្យនេះមានរយៈពេល៣ថ្ងៃហើយក៏ជាថ្ងៃដែលមានរំលឹកអំពីការបញ្ចប់រដូវវស្សាក៏ដូចជាការហូរបញ្ច្រាសនៃទឹកទន្លេសាប។ ទាក់ទាញមនុស្សរាប់រយលាននាក់រៀងរាល់ឆ្នាំ។ នៅក្នុងកម្មវិធីនេះក៏មាន អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបផងដែរ។
អកអំបុក សំពះព្រះខែ
- ពិធីបណ្តែតប្រទីប: ពិធីបណ្តែតប្រទីប ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅវេលាយប់ថ្ងៃទី១៤-១៥កើត និង ១រោច ខែកត្តិក ភ្ជាប់នឹង ពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅពេលវេលា និងថ្ងៃ ខែឆ្នាំជាមួយគ្នា នឹងពិធីអុំទូក ហើយពិធីនេះមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរតាំងពីយូយារ ណាស់មកហើយ។