កេរដំណែលប្រាសាទបុរាណខ្មែរ
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានអាយុកាលចំណាស់ជាងគេនៅក្នុងឧបទ្វិបឥណ្ឌូចិន និងត្រូវបានអ្នកប្រវត្តិវិទូបានកត់ត្រា និងចងក្រងប្រវត្តិសាស្រ្តជាច្រើនដំណាក់កាល ក៏ដូចជា វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាបដ៏សម្បូរបែប ជាពិសេសនោះគឺមានកេរដំណែលប្រាសាទរាប់ពាន់ស្ទើតែគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ក្នុងនោះក៏មានប្រាសាទសំខាន់ៗជាច្រើនដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដូចជា៖
១.ប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេសហរដ្ឋអាម៉េរិក។
២.ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។
៣.ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៨កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
៤.ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង រីយ៉ាដ ប្រទេស អារាប៊ីសាអូឌីត។