ចក្ខុវិស័យ បេសកកម្ម និងគោលដៅ
១- ចក្ខុវិស័យ
ប៊ែលធី ទេសចរណ៍ នឹងក្លាយទៅជាក្រុមហ៊ុនមួយ ដែលល្បីឈ្មោះជាងគេ នៅក្នុងការបម្រើសេវាកម្មផ្នែកទេសចរណ៍ ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ព្រមទាំងត្រូវបាន ទទួលស្គាល់ទូទាំងពិភពលោក។
២- បេសកកម្ម
ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យ ខាងលើ ប៊ែលធីទេសចរណ៏ យើងឧ្ញុំបានរៀបចំសម្ភារទំនើបៗ និងមាន បេសកកម្ម ដូចខាងក្រោម៖
- នាំអ្នកទេសចរណ៍ទាំងអស់ ដែលរួមមានជនជាតិខ្មែរ និងជនជាតិបរទេស ឲ្យស្គាល់ និងយល់ដឹងយ៉ាងច្បាស់អំពី វប្បធម៌អរិយធម៌ ទំនៀមទំលាប់ ប្រពៃណី សាសនា ទឹកដី សមុទ្រ ប្រាង្គប្រាសាទដ៏ល្អឥតខ្ចោះ ព្រមទាំងទីតាំងទេសចរណ៍ សំខាន់ៗក្នុងប្រទេស និងក្រៅប្រទេស។
- ក្រុមហ៊ុនបានរៀបចំ រថយន្តទំនើបៗ អ្នកបើកបរប្រកប ដោយជំនាញ និងមានវិជ្ជាជីវៈ ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់។
- អ្នកនាំភ្ញៀវមានអត្តចរិក សុភាពរាបសារ យល់ដឹងពីប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងតំបន់រមណីយដ្ឋាន ច្បាស់លាស់ ដែលអាចរៀបរាប់ ជូនលោកអ្នកបានយ៉ាងល្អប្រសើរ។
- ជ្រើសរើសសណ្ឋាគារ ដែលមានបរិស្ថានប្រកប ដោយផាសុកភាព និងភោជនីយដ្ឋាន ដែលមាន ម្ហូបអាហារឆ្ងាញ់ៗ ព្រមទាំងជ្រើសរើស តំបន់ទេសចរណ៍ល្អៗ សម្រាប់តម្រូវការរបស់ភ្ញៀវទេសចរ។
- បម្រើសេវាលិខិតឆ្លងដែន ដូចជាធ្វើលិខិតឆ្លងដែនថ្មី ពន្យាលិខិតឆ្លងដែន និងបិទរូបថតកូនលើលិខិតឆ្លងដែន។
- លក់សំបុត្រយន្តហោះក្នុង និងក្រៅប្រទេស ទៅកាន់ប្រទេសនានា ទូទាំងពិភពលោក។
៣- គោលដៅ
ដោយមានចក្ខុវិស័យ និងបានរៀបចំបេសកកម្ម យ៉ាងប្រុងប្រយ័ត្ន និងមានបុគ្គលិកបម្រើ យ៉ាងល្អប្រសើរ យើងសង្ឃឹមជឿជាក់ថា ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តតាមរយៈក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ នឹងទទួលបាននូវ អារម្មណ៍ស្រស់ថ្លា សប្បាយរីករាយ យល់ដឹងអំពីតំបន់ប្រវត្តិសាស្រ្តនានា និងធ្វើឲ្យអ្នកទាំងនោះ កាន់តែស្រលាញ់ជាតិមាតុភូមិរបស់ខ្លួនបន្ថែមទៀត និងមានមោទនភាពជាតិ ដែលបានកើតក្នុង ទឹកដីអង្គរដ៏បវរ។