
មជ្ឃមណ្ឌលប្រឡងតេស្តអន្តរជាតិ ប៊ែលធី
BELTEI INTERNATIONAL TEST CENTER
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ លើកទី១៧ របស់ប៊ែលធី គ្រុប សរុបចំនួន ៤,០៩៤នាក់
“អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ លើកទី១៧ របស់ប៊ែលធី គ្រុប សរុបចំនួន ៤,០៩៤នាក់”
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញមតិសំណេះសំណាល ក្នុង “សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ លើកទី១៧ របស់ប៊ែលធី គ្រុប” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អគ្គនាយករង-អគ្គនាយិការង នៃប៊ែលធី គ្រុប ព្រមទាំងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុប សរុបចំនួន ៤,០៩៤នាក់។
ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២-ស្ពានអាកាសចោមចៅ។
















