
មជ្ឃមណ្ឌលប្រឡងតេស្តអន្តរជាតិ ប៊ែលធី
BELTEI INTERNATIONAL TEST CENTER
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ឈានចូល ២៥៦៩ គ.ស. ២០២៥ និងពិសាអាហារសាមគ្គី របស់ក្រុមគ្រួសារប៊ែលធី
“អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ឈានចូល ២៥៦៩ គ.ស. ២០២៥ និងពិសាអាហារសាមគ្គី របស់ក្រុមគ្រួសារប៊ែលធី”
ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុប សរុបចំនួនប្រមាណជាង ៣,០០០នាក់ អញ្ជើញពិសាអាហារសាមគ្គី ទស្សនាវីដេអូ និងរាំលេងកម្សាន្ដ ក្នុង “ពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ឈានចូល ២៥៦៩ គ.ស. ២០២៥ និងពិសាអាហារសាមគ្គី របស់ក្រុមគ្រួសារប៊ែលធី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតលី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថានិក-អគ្គនាយក ប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអគ្គនាយករង-អគ្គនាយិការរង នៃប៊ែលធី គ្រុប ផងដែរ។
ពិធីនេះបានប្រព្រឹត្តទៅនាល្ងាចថ្ងៃសៅរ៍ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
















