សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តចំការខ្សាច់
នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វត្តចំការខ្សាច់ ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបចំពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តចំការខ្សាច់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការផ្តួចផ្តើមពី ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងលោកជំទាវ ប៊ូ អ៊ា ព្រមទាំង ព្រះចៅអធិការ ឈឿន ឈូក ដែលមានការចូលរួមពីព្រះសង្ឃ តាជី យាយជី សិស្សានុសិស្ស និងប្រជាជនក្នុងខណ្ឌដង្កោ សរុបប្រមាណជាង ២,០០០នាក់។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា សមិទ្ធផលនានា ដែលដាក់ឱ្យសម្ពោធឆ្លង និងវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ រួមមាន៖ ឧបដ្ឋានសាលា និងសាលាពុទ្ធិកបឋមសិក្សា០១ខ្នង រោងភត្ត បូជណីយ៍ដ្ឋានតម្កល់ព្រះពុទ្ធបដិមា បន្ទប់ទឹកបង្គន់អនាម័យ ព្រះពុទ្ធបដិមាស្ពាន់ និងឆព្វណ្ណរង្សី រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ ចាក់ដីបំពេញទីធ្លាវត្ត ចាក់សាបកុដិថ្ម ០១ខ្នង រៀបចំសួនច្បារ ព្រមទាំងបង្គោលភ្លើងលម្អទីវត្ត ជីកអណ្តូងទឹក ០៣កន្លែង និងប្រព័ន្ធបង្ហូរទឹកប្រើប្រាស់ក្នុងវត្ត ដោយចំណាយថវិកា កសាងសរុបចំនួន ៦០៣,១៩០$ (ហុកសិបម៉ឺន បីពាន់ មួយរយកៅសិបដុល្លារ សហរដ្ឋអាមេរិក)។ នេះ គឺជាសមិទ្ធផលនៃកម្លាំងសាមគ្គីគ្នារបស់ ចៅអធិការ គណៈកម្មការវត្ត និងសប្បុរសជននានាទាំងទីជិតទីឆ្ងាយ ដែលមានសទ្ធាជ្រះថ្លាក្នុងការចូលរួមចំណែកសាងសង់សមិទ្ធផលនានា ដែលជាគុណប្រយោជន៍សម្រាប់សង្គម។
ឋិតក្នុងបរិយាកាសដ៏មហាឱឡារិកនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរចំពោះ ថ្នាក់ដឹកនាំរាជធានីភ្នំពេញ អភិបាលខណ្ឌដង្កោ សប្បុរសជននានា ព្រមទាំង ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានរួមសាមគ្គីគ្នាខិតខំកសាងសមិទ្ធផលក្នុងវត្តចំការខ្សាច់ ជាពិសេស ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងលោកជំទាវ ប៊ូ អ៊ា ដែលបានឧបត្ថម្ភទាំងថវិកា និងបច្ចេកទេសសាងសង់ឧបដ្ឋានសាលា និងពុទ្ធិកបឋមសិក្សា ព្រមទាំងសមិទ្ធផលនានាក្នុងវត្តចំការខ្សាច់នេះ។ សម្តេច ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្ថែមថា ប្រជាជនរស់នៅដោយសុខដុមរមនា និងមានការអភិវឌ្ឍរីកចម្រើនគ្រប់ទីកន្លែងគឺដោយសារ សន្តិភាព។ បើគ្មានសន្តិភាព គឺគ្មានការរីកចម្រើន គ្មានការអភិវឌ្ឍ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមថែរក្សា សន្តិភាព ឱ្យបានគង់វង្សស្ថិតថេរ និងសូមអញ្ជើញទៅបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស ដែលបានសមត្ថភាព និងអាចថែរក្សានូវស្ថិរភាពសង្គមប្រកបដោយការអភិវឌ្ឍនាពេលអនាគត។ ជាទីបញ្ចប់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក៏បានផ្តាំផ្ញើដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ឱ្យរួមគ្នាថែរក្សាសមិទ្ធផលរបស់វត្តទាំងអស់ដែលបានកសាងនេះ ទុកជាសម្បតិ្តរបស់ជាតិ សម្រាប់ជាទីគោរពសក្ការៈបូជារបស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។




















ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

នាព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក នៃប៊ែលធី គ្រុប អញ្ជើញចុះជួបសំណេះសំណាល និងសម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួនទៅប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ។

នាព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទ...
02/Jul/2025

ាព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទ...
29/Jun/2025

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំ...
11/Jun/2025

“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកាសរុបចំនួន ២០,០០០,០០០ (ម្ភៃលា...
08/May/2025

“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកា ចំនួន ២០,០០០,០០០ (ម្ភៃលានរៀ...
29/Apr/2025

អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥...
12/Apr/2025

អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
22/Mar/2025

បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
28/Dec/2024
ឯកឧត្តម រ៉េត ចន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យសិក្សា និងស្...
31/May/2019
