សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ
ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ជូន​ដល់​សិស្សា​នុសិស្ស​ភាសា​អង់​គ្លេស​ទូទៅ​កម្រិត​ទី៦ (Level 6) ជំនាន់​ទី​៧០​ និង​ទី៧១​ ដែល​បាន​ប្រឡង​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ចំនួន​ ៧៦២នាក់​ នៅ​សាល​សន្និ​សីទ​នៃ​សាកលវិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ទី២ (​ស្ពាន​អាកាស​ចោមចៅ​)

សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ប្រារព្ធ​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ជូន​ដល់​សិស្សា​នុសិស្ស​ភាសា​អង់​គ្លេស​ទូទៅ​កម្រិតទី៦ (Level 6) ជំនាន់​ទី​៧០​ និង​ទី៧១​ ដែល​បាន​ប្រឡង​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ចំនួន​ ៧៦២នាក់ នៅ​សាល​សន្និ​សីទ​នៃ​សាកលវិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ទី២​ (​ស្ពាន​អាកាស​ចោមចៅ​)​ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ឯក​ឧត្តម​ លី​ ប៊ុនឆៃ អគ្គ​នាយក​រង ប៊ែលធី​ គ្រុប​ និង​ជា​ប្រធាន​គណៈ​គ្រប់​គ្រង​នាយក​សាខា​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ស្ថាបនិក​ និង​ជា​អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ នា​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​សីហា​ ឆ្នាំ​២០២៤​។

ក្នុង​ឱកាស​នោះ​ ឯក​ឧត្តម​ លី​ ប៊ុនឆៃ បាន​កោត​សរសើរ​ចំពោះ​ក្មួយៗ ​ដែល​បាន​ខិត​ខំយក​ចិត្ត​ទុក​ដាក់​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​សម្រាប់​កម្រិតទី៦ (Level 6) ជា​ពិសេស​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ មាន​វិន័យ​ សីលធម៌​ និង​គុណ​ធម៌​ល្អ​ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ​ និង​សង្គម​ជាតិ​ រហូត​ទទួល​បាន​ជោគ​ជ័យ​នា​ពេល​នេះ​។​ ជា​មួយ​នឹង​ជោគ​ជ័យ​របស់​ក្មួយៗ​ ឯក​ឧត្តម​អគ្គ​នាយក​រង​ ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មាតា​បិតា​ និង​អាណា​ព្យាបាល​សិស្ស​ទាំង​អស់​ដែល​បាន​ផ្តល់​ឱកាស​ និង​ជំរុញ​កូនៗ​ឱ្យ​សិក្សា​បន្ថែម​នៅ​ផ្ទះ​ ធ្វើ​កិច្ច​ការ​ផ្ទះ​ និង​គោរព​ វិន័យ​សាលា ​ព្រម​ទាំង​សហការ​យ៉ាង​ជិត​ស្និត​ជា​មួយ​គណៈ​គ្រប់​គ្រង​នៅ​តាម​បណ្តា​សាខា​នៃ​សាលា​ ប៊ែលធី​ អន្តរ​ជាតិ​។​ ឯក​ឧត្តម​អគ្គនាយក​រង​ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ​ទាំង​អស់​ឱ្យ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​បន្ត​ការ​សិក្សា​រៀន​សូត្រ​បន្ថែម​ទៀត​នៅ​ថ្នាក់​ Adult Learners​ (​Level​ 7-12​)​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​ការងារ​ជាតិ​ និង​អន្តរ​ជាតិ​ ជា​ពិសេស​ដើរ​ឱ្យ​ទាន់​នូវការ​រីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា​នៃ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០​។

 

ជាទី​បញ្ចប់​ ឯក​ឧត្តម​អគ្គ​នាយក​រង​ បាន​ចូល​រួម​អប​អរ​សាទរ​ និង​ប្រគល់​វិញ្ញា​បនបត្រ​ដល់​សិស្ស​ជ័យ​លាភី​ទាំង ៧៦២​នាក់ នា​ពេល​នោះ​ផង​ដែរ​។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
“ពិធីជំនួបរវាងប៊ែលធី គ្រុប ជាមួយ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ដីពីការចេញវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015) និងការប្រើសញ្ញា...
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ