គោលបំណង
គោលបំណងនៃការបង្កើត សាលា ប៊ែលធី អន្តរជាតិនេះឡើងគឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបង្កើនធនធានមនុស្សប្រកបដោយ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ជាមួយរាជរដ្ឋាភិបាលដែលមានក្រសួងអបរំ យុវជន និងកីឡាជាសេនាធិកា និងស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយជាវីរបុរសជាតិ និងជាស្ថាបនិក អគ្គមគ្គុទេសក៍ ឯកកសាងសន្តិភាព និងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំបន្តវេនដ៏ឆ្នើមពោរពេញដោយសមត្ថភាព ដែលបន្តដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ វិស័យអប់រំ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀតជាច្រើននៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងពីព្រោះប្រទេសកម្ពុជាជាប្រទេសមួយកំពុងអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រទេសកម្ពុជាក៏ជាសមាជិកអង្គការសហប្រជាជាតិ (United Nations) សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Association of South East Asian Nations) និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) កម្ពុជាក៏បានធ្វើសាកលភាវូបនីយកម្មជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដូច្នេះយើងត្រូវការធនធានមនុស្សប្រកបដោយគុណភាពអប់រំខ្ពស់ទាំងផ្នែកចំណេះដឹងទូទៅ ភាសាអង់គ្លេស កុំព្យូទ័រ និងត្រូវមានជំនាញច្បាស់លាស់ដើម្បីបម្រើការឱ្យក្រសួង និងស្ថាប័នទាំងអស់នោះ។ ដោយមានគោលបំណង និងមើលឃើញសេចក្តីត្រូវការក្នុងការអភិវឌ្ឍ ប្រទេសជាតិជាចាំបាច់ដូចបានរៀបរាប់ខាងលើ សាលា ប៊ែលធី អន្តរជាតិមួយត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០២ ក្នុងគោលបំណងចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា និងបានរៀបចំ ចក្ខុវិស័យ បេសកកម្ម និងគោលដៅរបស់ខ្លួនយ៉ាងច្បាស់លាស់ដើម្បីសម្រេចឱ្យបាននូវគោលបំណងក្នុងការលើកកម្ពស់គុណភាពអប់រំ និងបង្កើនធនធានមនុស្សនៅកម្ពុជា ប្រកបដោយជោគជ័យទៅអនាគត។