សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ប្រវត្តិ និងប្លង់ទីតាំង

សាលា ប៊ែលធី អន្តរជាតិ គឺជាគ្រឹះស្ថានអប់រំឯកជនមួយដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០០២ ដែលមានទីតាំងស្ថិតនៅអគារលេខ ៧៧ ផ្លូវលេខ ១២៥ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ក្រុងភ្នំពេញ និងមានឈ្មោះដើមថា សាលារៀន ឆេង ហៀរ។ ឈ្មោះ BELTEI នេះ ត្រូវបានផ្គុំឡើងដោយ ៦ មុខវិជ្ជាធំៗដូចជា BEL មកពីពាក្យ Business, Economics, Law, និង TEI មកពី ពាក្យ Tourism, English, InformationTechnology

ឯកឧត្តមបណ្ឌិត លី ឆេង អតីតនាយកសាលារៀនចំណេះទូទៅ ឆេង ហៀរ និងបច្ចុប្បន្នជា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺជាស្ថាបនិក និងវិនិយោគិនតែម្នាក់គត់ ដែលបានបណ្ដាក់ទុនក្នុងការបង្កើត និងសាងសង់អគារសាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំងទាំងអស់នេះ។ បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ៣២ទីតាំង និងកម្មវិធីសិក្សា ៥ធំៗ គឺ៖

១. ចំណេះទូទៅ (ថ្នាក់ត្រៀម, ថ្នាក់ទី១ ដល់ទី១២)៖ សិក្សាតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា ដោយមានបន្ថែមភាសាអង់គ្លេស កុំព្យូទ័រ និងបានបញ្ចូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន១២លើកម្មវិធីសិក្សាដែលមានស្រាប់។

២. ភាសាអង់គ្លេសទូទៅ (ថ្នាក់ត្រៀម - Preschool, កម្រិត ១ ដល់ ៦ - Level 1 - 6 for YoungLearner, កម្រិត ៧ ដល់ ១២ - Level 7 – 12 for Adult Learner) សិក្សាតាមបែបអាមេរិកាំង។ ចំពោះសិស្ស Level 12 ពេលបញ្ចប់ការសិក្សា សិស្សត្រូវទទួល បានសញ្ញាបត្រចំនួន២ គឺ៖១-សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) និង ២-វិញ្ញាបនបត្រភាសាអង់គ្លេសកម្រិតអន្តរជាតិ IELTS ចេញដោយ BritishCouncil ដែលមានទីតាំងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

៣. ភាសាចិនទូទៅ (Preschool កម្រិតទី១ ដល់ទី៤, កម្រិតទី១ ដល់ទី៦ for young learners,កម្រិតទី ៧ដល់ទី ១២ for Adult learners) សិក្សាតាមបែបភាសាចិនស្ដង់ដារ។ ចំពោះសិស្សកម្រិតទី១២ ពេលបញ្ចប់ការសិក្សាត្រូវទទួលបានសញ្ញាបត្រចំនួន២ គឺ៖ ១-សញ្ញាបត្រភាសាចិនប៊ែលធី (BELTEI CSL DIPLOMA) និង ២-វិញ្ញាបនបត្រតេស្ដអន្តរជាតិ HSK ចេញដោយសា្នក់ការកណ្ដលវិទ្យាស្ថានខុងជឺដែលមានទីតាំងនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។

៤. កម្មវិធី អភិវឌ្ឍបញ្ញា IMA ជួយដល់ការបង្កើនល្បឿននៃការគិតលេខ និងអភិវឌ្ឍក្នុងការប្រើបា្រស់ខួរក្បាលរបស់កុមារឱ្យមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និងឆាប់រហ័សតាមរយៈការប្រើប្រាស់ឧបករណ៍ក្បាច់ (Abacus) និងបច្ចេកទេសបង្រៀនបែបវិទ្យាសាស្រ្ដទំនើប ព្រមទាំងមានដាក់បញ្ចូលនូវសៀវភៅចំណោទដល់ទៅ៥ កម្រិត សម្រាប់ឱ្យសិស្សរៀនដោះស្រាយ និងបង្កើតចំណោទបានដោយខ្លួនឯង ដើម្បីបំពេញតាមតម្រូវការ ការសិក្សាអប់រំសម័យថ្មី។

៥. ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ សាលា ប៊ែលធី អន្តរជាតិ បានបើកមជ្ឈមណ្ឌលតេស្តអន្តរជាតិដោយទទួលបានសិទ្ធិស្របច្បាប់ពី៖   ១. មជ្ឈមណ្ឌលប្រឡងតេស្តថូហ្វល (TOEFL) ពី ETS សហរដ្ឋអាមេរិក ២. មជ្ឈមណ្ឌលប្រឡងតេស្តអាយអ៊ិល (IELTS) ពី British Council ទីក្រុង ឡុងដ៏ចក្រភពអង់គ្លេស ៣. មជ្ឈមណ្ឌលប្រឡងតេស្តជី-អ-អ៊ី (GRE Test) ពី សហរដ្ឋអាមេរិក ៤. មជ្ឈមណ្ឌលប្រឡងតេស្តភាសាអង់គ្លេស អេស-អ៊ី-អែល-ធី ( Secure English Language Test - SELT) ពីចក្រភពអង់គ្លេស៥. មជ្ឈមណ្ឌលប្រឡងការប្រកួតគណិតវិទ្យា តូហ្វាស (TOFAS) ពីប្រទេសជប៉ុន ។

សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិត្រូវបានទទួលស្គាល់គុណភាពទាំងកម្រិតជាតិ និងអន្តរជាតិ ក្នុងនោះទទួលបាន ISO 9001:2015 កម្រិតជាតិ ពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិពីស្ថាប័ន ACM និង UKAS នៃចក្រភពអង់គ្លេសដោយបានរៀបចំបំពេញតាមលក្ខខណ្ឌរបស់ ISO គឺប៊ែលធីស្តង់ដារ (BELTEI Standard) ដែលមានគំរូឯកភាពគ្នាតែមួយសម្រាប់អនុវត្តដូចៗគ្នានៅគ្រប់ទីតាំងប៊ែលធីទាំងអស់ដូចជាស្តង់ដារអគារ ស្តង់ដារបន្ទប់រៀន កម្មវិធីសិក្សាធំៗទាំង៥ កម្មវិធីសិក្សាបន្ថែមទាំង១២ គុណវុឌ្ឈគ្រូបង្រៀន កាលបរិច្ឆេទការប្រឡងប្រចាំខែ (Monthly Test) ប្រចាំត្រីមាស (Midterm Test) ប្រចាំឆមាស (Semester Exam) បទបញ្ជាផ្ទៃក្នុង សេចក្ដីណែនាំ និងលិខិតបទដ្ឋានផ្សេងៗរួមមាន កាលបរិច្ឆេទបើកបវេសនកាលថ្នាក់ចំណេះទូទៅ វគ្គថ្មីភាសាអង់គ្លេស វគ្គថ្មីភាសាចិន វគ្គថ្មី IMA តម្លៃសិក្សាឯកសារផ្សេងៗតាមកម្រិតថ្នាក់តាមកម្រិត Level ហើយការអនុវត្តរបស់យើងគឺ ព្រមៗគ្នាស្របតាមគោលនយោបាយដឹកនាំរបស់គណៈគ្រប់គ្រងប៊ែលធីដែលបានដាក់ចុះ។

សាលា ប៊ែលធី អន្តរជាតិ បានចាប់ផ្តើមពីទីតាំងទី១ រហូតមកដល់បច្ចុប្បន្នមាន៣២ទីតាំង ដោយអគារសិក្សាទាំងអស់មានកម្ពស់៧ ជាន់ ទៅ៩ ជាន់ និងមានជាន់ក្រោមដីសម្រាប់ធ្វើជា ចំណតកង់-ម៉ូតូ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសាងសង់ដោយក្រុមហ៊ុនប៊ែលធីសំណង់ នៃប៊ែលធី គ្រុប។

វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ